24/11/2020 09:05
លោកគាងជុង។
ជិត ៣៥ ឆ្នាំធ្វើជាគ្រូបង្រៀនក្នុងនោះមានរយៈកាល ២៩ ឆ្នាំ ទទួលនាទីជាអ្នកគ្រប់គ្រងតាំងពីចាងហ្វាងរង រហូតដល់ចាងហ្វាងសាលាបឋមសិក្សាចូវដៀង ឃុំចូវដៀង ស្រុកកូវកែ។ ពេលចូលនិវត្តន៍ (ឆ្នាំ ២០០៩) លោកគ្រូនៅតែបន្តការងារបណ្តុះបណ្តាលប្រភពធនធានមនុស្ស ដោយទទួលនាទីជាប្រធានសមាគមជំរុញការសិក្សាឃុំចូវដៀង។
លោកគាងជុងកើតឆ្នាំ ១៩៤៩ នៅភូមិមាត់ ព្រៃ ឃុំហ្វាឡើយ ស្រុកចូវថាញ់។ ឆ្នាំ ១៩៧៥ លោកគ្រូរៀនចប់មធ្យមសិក្សាជំនាញផ្នែកគរុកោសល្យ ៩ + ៣ នៅសាលាមហាវិទ្យាល័យគរុកោសល្យបច្ចេកទេសវិញឡុងរួចក៏បានមកបង្រៀននៅសាលាបឋមសិក្សាចូវដៀង (អា) ស្ថិតនៅភូមិព្រើម ឃុំចូវដៀង ស្រុកកូវកែ។ ដើម្បីបង្កើនចំណេះដឹងមុខជំនាញ លោកគ្រូ បង្រៀនបណ្ដើរ រៀនបន្តមធ្យមសិក្សាជំនាញផ្នែកគរុកោសល្យ ១២ + ២ បណ្ដើរ ហើយប្រឡងបញ្ចប់ថ្នាក់នៅឆ្នាំ ១៩៧៨។បំពេញការងារនៅទីនេះមិនយូរប៉ុន្មាន លោកគ្រូបានរៀបការជាមួយបងស្រីថាច់ធីភឿន នៅភូមិព្រើម រហូតមកទល់ពេលនេះ។
ឆ្នាំ ១៩៧៥ ជាដំណាក់កាលដែលប្រទេសជាតិទើបបានរំដោះ ម៉្លោះហើយ មូលដ្ឋានសម្ភាររបស់សាលាបឋមសិក្សាចូវដៀង (អា) នៅខ្វះច្រើន។ សាលាមានតែ ០៣ បន្ទប់រៀនសង់លើ ផ្ទៃដីជាង ៣៥០ ម៉ែត្រក្រឡា ដែលប្រជាជននៅ មូលដ្ឋានបរិច្ចាគជូន។ បំពេញការងារនៅទីនេះ ដល់ឆ្នាំ ១៩៧៩ លោកគ្រូបានតែងតាំងជាចាងហ្វាងរងជាចាងហ្វាងសាលាបឋមសិក្សាចូវ ដៀង (អា)។ ទទួលនាទីជាអ្នកគ្រប់គ្រង លោក គ្រូយល់ច្បាស់ពីតម្រូវការរៀនសូត្ររបស់កូនចៅ ប្រជាជននៅមូលដ្ឋាន ជាពិសេសគឺកូនចៅជន ជាតិខ្មែរជិត ១០០% នៅភូមិព្រើម ។ ឆ្នាំ ១៩៨១ លោកគ្រូបានពិគ្រោះជាមួយគ្រួសាររួចបានគ្រួសារយល់ព្រមបរិច្ចាគដី ២.០០០ ម៉ែត្រក្រឡានៅភ្ជាប់នឹងសាលាដើម្បីប្រគល់ឲ្យរដ្ឋវិនិយោគទុនកសាងសាលារៀនឲ្យបានទូលាយ។ អាស្រ័យ បានគ្រួសារលោកគ្រូគាងជុងបរិច្ចាគដី ឆ្នាំសិក្សា ១៩៨១-១៩៨២ សាលាបឋមសិក្សាចូវដៀង (អា) ក៏បានមន្ទីរអប់រំ-បណ្តុះបណ្តាលនិងគណៈកម្មាធិការប្រជាជនស្រុកកូវកែវិនិយោគទុនកសាងបន្ទប់រៀនបន្ថែម ០៧ បន្ទប់និងបន្ទប់ធ្វើការជាច្រើនបន្ទប់ទៀត ឆ្លើយតបតាមតម្រូវការរៀន សូត្រលេងកម្សាន្តរបស់សិស្ស ។ ឆ្នាំសិក្សា ១៩៨៣-១៩៨៤ សាលាបឋមសិក្សាចូវដៀង (អា) ប្តូរឈ្មោះជាសាលាបឋមសិក្សាចូវដៀង (សេ)។
លោកគ្រូគាងជុងមានប្រសាសន៍ថា៖ ឧបត្ថម្ភ សិស្សរៀនសូត្របានល្អគឺជាក្តីប្រាថ្នាធំបំផុតរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់ពេលឃើញសិស្សជាច្រើនជំនាន់បានរៀនសូត្រ កម្សាន្តសប្បាយក្នុងសាលារៀនដែលគ្រួសារខ្ញុំ បានរួមចំណែកបរិច្ចាគដីកសាង ។ ពេលទំនេរខ្ញុំច្រើនទៅកាន់ សាលាឃើញគ្រូនិងសិស្សខ្នះខ្នែងក្នុងការបង្រៀន និងរៀន ធ្វើឲ្យខ្ញុំនឹកឃើញនូវអនុស្សាវរីយ៍កាល ពីអតីតកាលដែលធ្លាប់ផ្សារភ្ជាប់ជាមួយនឹងសាលានេះ។ ទៅកាន់សាលាម្តងៗគ្រូនិងសិស្សនៅទីនេះ ទទួលស្វាគមន៍ខ្ញុំយ៉ាងស្និទ្ធស្នាលហើយសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះខ្ញុំធ្វើឲ្យខ្ញុំមានមោទនភាពនិងកក់ក្តៅយ៉ាងខ្លាំង ។ លោកគ្រូតាវុាំងណឿ អតីតចាងហ្វាង សាលាបឋមសិក្សាចូវដៀង (សេ) ឲ្យដឹងថា៖ខ្ញុំនិងលោកគ្រូគាងជុងជិតស្និទ្ធគ្នាកាលគាត់ទទួល នាទីជាចាងហ្វាង សាលាបឋមសិក្សាចូវដៀង (សេ)ម៉្លោះ។ពេលគាត់ចូលនិវត្តន៍និងទទួលនាទីជាប្រធានសមាគមជំរុញការសិក្សាក៏នៅតែស្និទ្ធស្នាលដូចដើម។ ម្ល៉ោះហើយខ្ញុំយល់ច្បាស់ពីគុណធម៌ដ៏ថ្លៃថ្នូរបស់គាត់។ ក្នុងរយៈពេលទទួលនាទីជាប្រធានសមាគមជំរុញការសិក្សាឃុំ គាត់តែងចលនាអង្គការចាត់តាំងសប្បុរសជនជូនសិក្ខូឧបករណ៍ អាហារូបករណ៍ ដល់សិស្សមិនទុកឲ្យសិស្សណាម្នាក់ឈប់រៀនព្រោះតែខ្វះ សិក្ខូបករណ៍ឡើយ ។
"ធ្វើល្អរមែងទទួលផលល្អ " ទង្វើដែលលោកគ្រូបានធ្វើចំពោះសាលាក៏ដូចជាចំពោះបុព្វហេតុបណ្តុះបណ្តាលប្រភពធនធានមនុស្ស នៅឃុំចូវដៀង លោកគ្រូ បានរដ្ឋជូនលិខិតសរសើរ ប័ណ្ណសរសើរជាច្រើនច្បាប់។ ពិសេសជាងទៀត លោកគ្រូបានក្រសួងអប់រំនិងបណ្តុះបណ្តាល ជូនអនុស្សារិយយស "ព្រោះបុព្វហេតុអប់រំ " កាលពីឆ្នាំ ១៩៨២ សមាគមជំរុញការសិក្សាមជ្ឈិមជូនអនុស្សារិយយស " ព្រោះបុព្វហេតុជំរុញការសិក្សាជំរុញបញ្ញា" កាលពីឆ្នាំ ២០១៥៕
អត្ថបទ-រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។