• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ល្វែងមុខទំនិញ ០ ដុង ផ្តល់ភាពកក់ក្តៅក្នុងរដូវចូលឆ្នាំថ្មី

26/04/2023 09:42

ល្វែងមុខទំនិញ ០ ដុងរបស់សម្ព័ន្ធយុវជនឃុំញ៉ីទ្រឿង ចាត់តាំងឡើង សម្រាប់ជាប្រយោជន៍ដល់ប្រជាជនក្រីក្រក្នុងឃុំ។ ពិសេសគឺ បានចាត់តាំងក្នុងឱកាសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែមានប្រយោជន៍ និងភាពកក់ក្តៅយ៉ាជ្រាលជ្រៅចំពោះអ្នកក្រីក្រ ។

     តាំងពីឆ្នាំ ២០២១ មកទល់ពេលនេះ សម្ព័ន្ធយុវជនឃុំ សហការជាមួយសប្បុរសជនចាត់តាំងពិធីល្វែងមុខទំនិញ ០ ដុង រួមចំណែកលើកស្ទួយទង្វើមនុស្សធម៌ប្រវេណីស្នេហាជាតិ ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រដើម្បីផ្តល់នូវភាពកក់ក្តៅ សុភមង្គលជូនដល់អ្នកធ្វើទានផង និងអ្នកទទួលទានផង។

អ្នកធ្វើទាន អ្នកទទួលទានចូលរួមនៅពិធីល្វែងមុខទំនិញ ០ ដុង នៅភូមិផ្នោរលើ អា។

     កាន់គ្រឿងឧបភោគ បរិភោគក្នុងដៃដែលទើបតែទទួលពីល្វែងមុខទំនិញ ០ ដុង ដែលចាត់តាំងនៅភូមិផ្នោរលើ (អា) កាលពីថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៣ លោកមាថាច់ម៉ី នៅភូមិផ្នោរលើ (បេ) មានក្តីរីករាយយ៉ាងក្រៃលែងព្រមទាំងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ព័ន្ធយុវជនឃុំ និងសប្បុរសជនដែលបានយល់ និងជួយសម្រាលទុក្ខលំបាក កង្វះខាតរបស់អ្នកក្រីក្រនៅជនបទឆ្ងាយ។

     លោកមាថាច់ម៉ី សំណេះសំណាល៖ ប្រពន្ធខ្ញុំត្រូវពិការ មិនអាចទៅធ្វើការងារធ្ងន់បាន។ កូនប្រុស​ខ្ញុំ​បាន​ស្លាប់ក្នុងដំណាក់កាលអាសន្នរោគ​កូវីដ​១៩ រាតត្បាត បន្សល់​ទុក​កូន ០៤​នាក់​ឱ្យខ្ញុំ​មើល​ថែ ។ អំណោយ​ដែលខ្ញុំទទួលបានពីល្វែងមុខទំនិញ ​០​ដុង​លើក​នេះ​ជំនួយឲ្យ​គ្រួសារ​ខ្ញុំគ្រប់ហូប​ ​០១​សប្តាហ៍​។

     មានស្ថានភាពគ្រួសារជាច្រើនដែលមិនអាចមកទទួលមុខទំនិញនៅល្វែងមុខទំនិញ0 ដុងបាន សម្ព័ន្ធយុវជនឃុំ ក៏សហការជាមួយសប្បុរសជនអញ្ជើញទៅដល់ផ្ទះដើម្បីជូនអំណោយ។

     មីង ថាច់ធីសៅនៅភូមិ ផ្នោរលើ (អា) ឃុំញ៉ីទ្រឿង ឆ្នាំនេះគាត់មានអាយុ៦៥ ឆ្នាំហើយ ជារៀងរាល់ថ្ងៃគាត់ទៅធ្វើការស៊ីឈ្នូលថែចម្ការសម្អាតផ្ទះសម្បែងជាដើម ប្តីរបស់គាត់មានជំងឺក្រិនថ្លើម រួចគាត់នៅទាំងចិញ្ចឹមចៅពីរនាក់ទៀត។ប្តីគាត់ស្លាប់ជិត ១ ឆ្នាំកន្លង រីឯគាត់វិញមានជំងឺដាច់សរសៃឈាមខួរក្បាល ពិបាកធ្វើដំណើរទៅមក។ ទោះជាយ៉ាងនោះក្តី គាត់នៅទាំងចិញ្ចឹមកូនមានជំងឺវិកលចរិត ៣នាក់ ទៀត។ ដោយបានសម្ព័ន្ធយុវជន​ឃុំ និងសប្បុរសជន អញ្ជើញទៅ​ដល់​ផ្ទះមីងថាច់ធី​សៅដើម្បីជូនអំណោយគាត់។

     មីងញ៉ុកបានសំណេះសំណាល៖ ខ្ញុំអាណិតចៅខ្ញុំពីរនាក់ណាស់ ឪពុកម្តាយវាស្លាប់ចោល ខ្ញុំម្នាក់ឯង ត្រូវចិញ្ចឹមចៅៗផង និងមើលថែប្តីខ្ញុំផង។ ខ្ញុំតែងទៅទទួលប្រដាប់ប្រដាជាច្រើ​ននៅល្វែងមុខទំនិញ 0 ដុងដែរ ប៉ុន្តែលើក​នេះ​សុខភាពខ្ញុំមិនសូវបានល្អទៅមិនបាន សម្ព័ន្ធយុវជន​ឃុំ និងសប្បុរសជនក៏អញ្ជើញមកដល់ផ្ទះខ្ញុំដើម្បីជូនអំណោយ​ជាទឹកប្រាក់ អង្ករជាដើម។

     បងស្រី ង្វៀងធីហឿងយ៉ាង លេខាសម្ព័ន្ធយុវជនឃុំញ៉ីទ្រឿងបានឲ្យដឹងថា៖ ដើម្បីចាត់តាំងល្វែងមុខទំនិញ ០ ដុង សម្ព័ន្ធយុវជនឃុំញ៉ីទ្រឿងតែងសកម្មក្នុងការចលនាបណ្តាអង្គការចាត់តាំងសប្បុរសជនចូលរួមវិភាគទានប្រាក់ សម្ភារ រួចចលនាកងកម្លាំងយុវជនដើម្បីដឹកជញ្ជូនសម្ភារទាំងនោះមកតម្កល់នៅមូលដ្ឋានដើម្បីរៀបចំល្វែងមុខទំនិញ0 ដុង។ បន្ទាប់មក យើងខ្ញុំក៏សហការជាមួយបណ្តាអង្គការចាត់តាំងមហាជនភូមិនានាក្នុងឃុំរួចចាត់តាំងល្វែងមុខទំនិញ ០ ដុងនៅថ្ងៃអាទិត្យ។ យោងតាមស្ថានភាពជាក់ស្តែងសកម្មភាពបានចាត់តាំងពី ១០-១៥ លើកក្នុងមួយឆ្នាំ។ ដោយឡែកចាប់តាំងពីដើមឆ្នាំ២០២៣ មកទល់ពេលនេះសម្ព័ន្ធយុវជនឃុំចាត់តាំងល្វែងមុខទំនិញ ០ ដុង បាន ០៧ លើក គិតជាតម្លៃរួមជិត ៨០លានដុង។

     បងស្រី ផាមធីតូញឺ អនុលេខាសម្ព័ន្ធយុវជនស្រុក កូវង៉ាងបានឲ្យដឹងថា៖ ល្វែងមុខទំនិញ “០ដុង” របស់សម្ព័ន្ធយុវជនឃុំញ៉ីទ្រឿងបានរួមចំណែកសាយភាយទង្វើមនុស្សធម៌ ទឹកចិត្តមេត្តា ភាពកក់ក្តៅយ៉ាងទូលំទូលាយដល់សង្គម។ ទន្ទឹមនឹងនោះនៅទាំងបង្ហាញឲ្យឃើញស្មារតីសាមគ្គី ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ។ ជាពិសេសគឺជួយសម្រាលទុក្ខលំបាកចំពោះគ្រួសារក្រីក្របានទាន់ពេល។ ទម្រង់នេះ នៅទាំងសាយភាយអំពីទង្វើសប្បុរសធម៌ទូលំទូលាយទៅក្នុងសហគមន៍សមតាមសុភាសិត “អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ ...”។ ក្នុងពេលខាងមុខ គណៈអចិន្ត្រៃយ៍សម្ព័ន្ធយុវជនស្រុក នឹងបន្តការដឹកនាំបណ្តាមូលដ្ឋានសម្ព័ន្ធយុវជនពង្រីកទម្រង់ ល្វែងមុខទំនិញ ០ ដុង ដើម្បីចូលរួមឧបត្ថម្ភសិស្សក្រីក្រ មាមីងក្រីក្រ សម្រាលការលំបាកខ្វះខាតមួយចំណែកណាក្នុងជីវភាពរបស់ប្រជាជន៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.