• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

រៀនសូត្រ និងធ្វើតាមគំរូអ៊ំហូដោយទង្វើជាក់ស្តែង

13/01/2023 10:26

      ដើម្បីទាក់ទាញសមាជិកា និងបងប្អូននារីរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ឆ្នាំ២០២២ សមាគមសហព័ន្ធន៍នារីឃុំដូងចូវ ស្រុកយ្វៀងហាយ កសាងបានទម្រង់ថ្មីចំនួនពីរទម្រង់គឺទម្រង់ “កូនចិញ្ចឹមរបស់សមាគមនារីឃុំ” ទាក់ទាញសមាជិកា ១៧ នាក់ចូលរួម។

     ទ្រង់ទ្រាយសកម្មភាពគឺជារៀងរាល់ខែសមាជិកាម្នាក់ៗចូលរួមគបប្រាក់តិចបំផុត ២០ ពាន់ដុងសម្រាប់ឧបត្ថម្ភដល់សិស្ស ០៥ នាក់ដែលមានស្ថានភាពលំបាក។ ក្នុង​ឆ្នាំ២០២២ សមាគម​ទទួល​បាន​ប្រាក់ ៤,៥ លាន​ដុង។ ទម្រង់ "ក្រុមសន្សំប្រាក់ចូលរួមទិញគាំពារសង្គមដោយស្ម័គ្រចិត្ត" មានសមាជិកា ៥៩ នាក់ សុទ្ធសឹងជាជនជាតិខ្មែរចូលរួមទិញគាំពារសង្គមដោយស្ម័គ្រចិត្តមានរយៈពេល ២០ ឆ្នាំ។ ទ្រង់ទ្រាយគបប្រាក់ប្រចាំខែក្នុងម្នាក់ៗ ២៩៧ ពាន់ដុង។

បងឡឹមធីគ្វៀងឧបត្ថម្ភប្រាក់ដល់ប្អូនៗជា "កូនចិញ្ចឹមរបស់សមាគមនារីឃុំ"។

      ទម្រង់ "កូនចិញ្ចឹមរបស់សមាគមនារីឃុំ" ជាទម្រង់មួយក្នុងចំណោមទម្រង់ថ្មី។ ផ្តើមពីទម្រង់នេះ បានឧបត្ថម្ភទាន់ពេលដល់សិស្សមានស្ថានភាពលំបាកខ្លាំង មានបំណងឈប់រៀនពាក់កណ្តាលការឲ្យមានថាមពលខិតខំរៀនសូត្របានល្អជាបន្ត។

     ប្អូនថាច់ធី ប៊ិតត្រឹមជាសិស្សក្រីក្រ កំពុងរៀនថ្នាក់ទី៥ នៅសាលាអនុវិទ្យាល័យដូងចូវ។ ឪពុក ម្តាយប្អូនត្រឹមប្រកបរបរលក់រាយសន្លឹកឆ្នោតជាតិ ជីវភាពជួបការលំបាកច្រើន ដូច្នោះហើយបានជាឆ្នាំសិក្សា ២០២២-២០២៣ ប៊ិតត្រឹមចង់ឈប់រៀនពាក់កណ្តាលការ។ ទម្រង់ “កូនចិញ្ចឹមរបស់សមាគមនារីឃុំ” បានបង្កើតឡើងរួចទទួលប៊ិតត្រឹមធ្វើជាកូនចិញ្ចឹម ហើយសមាគមតែងចូលរួមឧបត្ថម្ភប៊ិតត្រឹមទាំងសម្ភារ និងស្មារតី ជំនួយឱ្យប្អូនរៀនសូត្របានល្អរហូតមកទល់បច្ចុប្បន្ន។

      ប្អូនប៊ិត ត្រឹមសំណេះសំណាល៖ ប្អូនមានភាពកក់ក្តៅ និងសុភមង្គលណាស់ដោយបានអ្នកមីងៗ ទទួលប្អូនជាកូនចិញ្ចឹមរបស់សមាគម។ ពួកគាត់មិនត្រឹមតែឧបត្ថម្ភប្អូន ១០០ ពាន់ជារៀងរាល់ខែ ថែមទាំងជូនអំណោយ សួរសុខទុក្ខ និងជំរុញទឹកចិត្តជារឿយៗ ដើម្បីឱ្យប្អូនខិតខំរៀនសូត្រឲ្យបានល្អ។ ប្អូនសន្យា​ថា​នឹង​ខំ​រៀនឲ្យបានពូកែ​ដើម្បី​កុំ​ឲ្យគាត់ខកបំណងឡើយ។

      បងឡឹមធីគ្វៀង ប្រធានសមាគមសហព័ន្ធន៍នារីឃុំដូងចូវមានប្រសាសន៍ថា៖ ដើម្បីពង្រីកលទ្ធផលដែលសម្រេចបានក្នុងការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សមាគមសហពន្ធន៍នារីឃុំនឹងបង្កើនការផ្សព្វផ្សាយ ចលនាកម្មាភិបាល សមាជិកាបងប្អូននារីទាំងអស់ឲ្យចូលរួមរៀនសូត្របន្តទៀត ភ្ជាប់ជាមួយនឹងភារកិច្ចសំខាន់ៗរបស់សមាគម។ ពីព្រោះការរៀនសូត្រ និងធ្វើតាមគំរូអ៊ំ ជាកត្តាសំខាន់ដើម្បីអនុវត្តសម្រេចជោគជ័យផែនការសកម្មភាព ឆ្នាំ ២០២៣។ ជាពិសេស បំផុសចលនាសមាជិកា និងបងប្អូននារីឱ្យធ្វើតាមអ៊ំតាំងពីការងារតូចៗប្រចាំថ្ងៃ បន្តការផ្សព្វផ្សាយ និងចលនាសមាជិកា បងប្អូននារីឲ្យអនុវត្តទម្រង់ប្រិតសំចៃយ៉ាងហោចណាស់ ០១ ទម្រង់។ ក្នុង​នោះ​បន្តការ​ប្រិត​សំចៃ​ដើម្បីពង្រីក​ទម្រង់​ “​កូនចិញ្ចឹមរបស់​សមាគមនារី​ឃុំ​” ដើម្បី​ទទួល​​ឧបត្ថម្ភសិស្ស​ដែលមានស្ថានភាពលំបាកឲ្យបានច្រើននាក់ទៀត​។

      ទង្វើតូច ប៉ុន្តែមានប្រយោជន៍ច្រើនគឺជាសកម្មភាពដែលកម្មាភិបាល សមាជិកា បងប្អូននារីនៅឃុំដូងចូវបាន និងកំពុងប្តេជ្ញាបន្តការអនុវត្តន៍ឲ្យបានល្អតាមចលនារៀនសូត្រ និងធ្វើគំរូអ៊ំ។ ផ្តើមពីនោះ បានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋានឲ្យសម្រេចជោគជ័យតាមគោលដៅ និងភារកិច្ចរបស់មូលដ្ឋាន៕

អត្ថបទ - រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.