• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

របាំឆៃយ៉ាំ

26/08/2020 07:59

ជនជាតិខ្មែរបរិបូរទៅដោយសិល្បៈ របាំ រាំរែក...។ក្នុងចំណោមរបាំទាំង នោះឆៃយ៉ាំគឺជារបាំ ដែលអ្នកស្រុកយើងនិយមចូលចិត្តទស្សនា។ឧបករណ៍នៃរបាំឆៃយ៉ាំរួមមាន៖ ស្គរ ក្រាប់ ឆាប គង ឈិង ទ្រ...។ ឆៃយ៉ាំជារបាំ បុរាណមួយប្រភេទដែលមានប្រជាប្រិយភាពខ្លាំងចំពោះជនជាតិខ្មែរ ដែលគេតែងតែឃើញមានរហូតដល់សព្វថ្ងៃនេះ មិនថានៅស្រុកណាឡើយ។ ពីព្រោះរបាំឆៃយ៉ាំតែងសម្ដែងញ៉ាំងបរិយាកាសបុណ្យអោយកាន់តែឧឡារិកអធិកអធ័ម។ ញ៉ាំងបរិស័ទអោយកាន់តែមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។

 

    ក្រុមឆៃយ៉ាំមានបណ្ដាសិល្បករសិល្បការិនីចូលរួមសម្ដែងដូច៖  អ្នកវាយស្គរ៤រូប។   ស្គរឆៃយ៉ាំមានរាងវែងធំល្មម។  ផ្ទៃមុខស្គរដាស់ដោយស្បែកសត្វហើយរាងស្ដួចសន្សឹមទៅខាងចុងដែលគេទុកប្រហោងសម្រាប់ពេលទះអោយបញ្ចេញខ្យល់សម្លេងឮសូរ៖ តាក់!ទើង!តាក់ៗ។  អ្នកវាយក្រាប់មានតែម្នាក់។ ក្រាប់គឺគេធ្វើដោយបន្ទះឫស្សីឬឈើមួយគូ ​ពេលសម្ដែងសិល្បករចាប់បន្ទះឫស្សីនោះ​ទង្គិច​ចូលគ្នាទទួល​ចង្វាក់​តាមបទភ្លេងឮសូរកិក!កក់ៗ។  ឆាបមួយគូមានរាងមូលសំប៉ែតធំល្មម  ធ្វើអំពីលោហធាតុ។ ​ពេលសម្ដែងសិល្បករទះបញ្ចូលគ្នាឮសូរឆៀង!ឆៀងៗ។ ​អ្នកវាយគងម៉ង់ម្នាក់។  គងម៉ង់មានរូបរាងដូចគងតែតូចជាងមានទម្រង់ដូចពាទ្យគងក្នុងវង់ភ្លេងពិណពាទ្យ។  ដៃម្ខាងកាន់គងដៃម្ខាងកាន់អន្លូង  វាយឮសូរម៉ង់!ម៉ង់ៗ។  អ្នកកាន់ឈិងម្នាក់។  ឈិងធ្វើអំពីលោហធាតុដូចឆាបដែរ  តែតូចនិងក្រាស់ជាង។  សិល្បករកាន់ឈិងទង្គិចចូលគ្នា  យកសម្លេងគោះមាត់ឈិងម្ដង  គោះគ្របឈិងម្ដងឮសូរ ឈុប!ឈិងៗ។  ដើម្បីប្រគំអោយកាន់តែពីរោះរណ្ដំមានអ្នកកូតទ្រម្នាក់ទៀត។  មានពេលខ្លះ  គេនៅទាំងបន្ថែមសិល្បការិនីម្នាក់ហៅថានាងកំពីងពួយនិងតាឥសីស្លៀកសពាក់សទៀតផង។

        គ្រឿងសម្លៀកបំពាក់សម្រាប់ក្រុមឆៃយ៉ាំរួមមាន៖  សិល្បករស្លៀកពាក់ចងក្បិន  ពាក់អាវវៀលក្លៀកឬដៃខ្លី។  អាវពណ៌  ស​  ខៀវ  លឿងពព្លាក់ពព្លូច...។  អ្នករាំពាក់ស្រោមមុខក្រមិចក្រមើម ​ខ្លះមាត់វៀច  ខ្លះមាត់ច្រហ  ខ្លះពេប  ខ្លះសើច...។  គេលោតចុះលោតឡើងតាមចង្វាក់ស្គរ  ចាក់ក្បាច់តាមបែបក្បាច់គុន

ល្បុក្កតោ   រហ័សរហួនបែបត្លុកកំប្លែងយ៉ាងសប្បាយរីករាយ។  តាមការសម្គាល់ របាំនេះមានអ្នកវាយស្គរ   អ្នកតុបតែងរូបរាងកំប្លែង   តាម​ចង្វាក់​ភ្លេង​លោតៗ   ភ្ញាក់ៗ។  គេបានបង្ហាញ​ពី​សញ្ញា​នៃ​ការ​ហៅ​និង​ការ​ឆ្លើយ​តប​គ្នា​រវាង​អ្នក​វាយ ឆាប​និង​អ្នក​វាយ​គងម៉ង់។

សិល្បកររាំបណ្ដើរច្រៀងបណ្ដើរ។ ​ចម្រៀងដែលគេច្រៀងគឺច្រើនតែច្រៀងបទដោយប្រើបណ្ដាពាក្យពេចន៍ដូចខាងក្រោម៖  

១. ហៃយោម៉ាសាកាត់   ហៃយ៉ាត់ម៉ាសាគី មិត្តយើងមូលមីរ  ទះស្គរឆៃយ៉ាំ

ហាត់វាយឲ្យស្ទាត់          ចិត្តយើងចងចាំ  ពាក្យពេចន៍បណ្តាំ   ព្រលឹងដូនតា ។

បន្ទរ៖  អ្នកស្រុកភូមិយើង  ស្រុកស្រែចំការ  សប្បាយធ្វើការ  បង្កើនភោគផល។

រដូវរំហើយ  ជុំគ្នារចល់   ការងារបានផល  ធ្វើបុណ្យធ្វើទាន។

២. ហៃយោម៉ាសាកាត់  ហៃយ៉ាត់ម៉ាសាគី ​​  មិត្តភក្តិមូលមីរ   ប្រជុំសប្បាយ

មួយឆ្នាំមានម្តង    ប្រឡងអស់ដៃ     ទាំងប្រុសទាំងស្រី                ទះស្គរឆៃយ៉ាំ ។

បន្ទរ៖  អ្នកស្រុកភូមិយើង  ស្រុកស្រែចំការ  សប្បាយធ្វើការ  បង្កើនភោគផល។

រដូវរំហើយ  ជុំគ្នារចល់   ការងារបានផល  ធ្វើបុណ្យធ្វើទាន។

៣. ហៃយោម៉ាសាកាត់  ហៃយ៉ាត់ម៉ាសាគី  នាំគ្នាសាមគ្គី  បង្កើនភោគផល។

កាប់គាស់ឲ្យអស់ កុំឲ្យមានសល់​   ចែកចាយភោគផល   ក្នុងភូមិស្រុកយើង ។

បន្ទរ៖  អ្នកស្រុកភូមិយើង  ស្រុកស្រែចំការ  សប្បាយធ្វើការ  បង្កើនភោគផល។

រដូវរំហើយ  ជុំគ្នារចល់   ការងារបានផល  ធ្វើបុណ្យធ្វើទាន។

៤. ហៃយោម៉ាសាកាត់   ហៃយ៉ាត់ម៉ាសាគី  ស្មារតីគ្រប់គ្នា  ត្រូវភ្ញាក់រលឹក។

ថែទាំឲ្យគង់         សម្បត្តិដីទឹក        ធម្មជាតិព្រៃព្រឹក្ស          ទុកបង្កើនផល ។

បន្ទរ៖  អ្នកស្រុកភូមិយើង  ស្រុកស្រែចំការ  សប្បាយធ្វើការ  បង្កើនភោគផល។

រដូវរំហើយ  ជុំគ្នារចល់   ការងារបានផល  ធ្វើបុណ្យធ្វើទាន។

ជាពិសេស  មុននឹងសម្ដែងរបាំឆៃយ៉ាំ  គ្រូឆៃយ៉ាំតែងអុជធូបបួងសួងដល់

គ្រូដើម។  គេតែងបួងសួងសុំនូវពេលសម្ដែងអោយជួបប្រទះតែសេចក្ដីសុខសេច

ក្ដីចំរើន  កុំអោយជួបប្រទះនូវឧបទ្រពចង្រៃ។  គ្រឿងរណ្ដាប់គ្រូរួមមានវត្ថុមួយ

ចំនួនដូចទៀនប្រាំ  ធូបប្រាំ  ស្លាធម៌  បាយសី  ទឹកអប...។

យោងតាមឯកសារមួយចំនួនគឺពុំទាន់មានឯកសារឬការស្រាវជ្រាវណា

ដែលនិយាយពីប្រវត្តិរបាំ​ឆៃយ៉ាំនេះ ដើម្បីបង្ហាញអោយឃើញជាក់លាក់នៅ

ឡើយទេ។  ​ប៉ុន្តែ​គេបានអោយយោបល់ខុសៗគ្នា។  ​យោបល់​ទី១ថា៖  របាំ​ឆៃយ៉ាំ​ទំនង​ជា​មាន​កំណើតចេញមក​ពី​មនុស្ស​ជំនាន់​ដើមដែល​មាន​សភាព​ភ្ញាក់​ៗផ្អើលៗ ។  ​យោបល់​ទី២ថា៖​  មនុស្សមួយចំនួនដែលរស់នៅក្នុងព្រៃ  ហើយពេលដែលឡើងកាន់ស្រុកកាន់ក្រុង  គេមានសភាពហាក់ដូចជា​ខ្លាច​រអា។ ​យោបល់​ទី៣ថា៖  របាំឆៃយ៉ាំនេះ  គេ​ប្រៀប​បាន​ទៅ​នឹង​សត្វព្រៃមានសត្វស្វាជាដើមមានការភ្ញាក់​ផ្អើល​នៅ​ពេលដែល​បាន​ឃើញ​មនុស្សម្នា។  យោបល់​ទី៤ថា៖  ​​នៅ​ពេល​មនុស្ស​យើងទទួលជោគជ័យ​ក្នុង​កិច្ចការ​របស់​ខ្លួន​  គេតែង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ហើយ​ក៏​បាន​បង្កើត​ជារបាំឆៃយ៉ាំនេះឡើង​ដើម្បីរំលឹក​នូវ​ជ័យ​ជំនះ​នោះឯង៕

ថាច់ដើយ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Giáo viên - người truyền động lực giúp học sinh phát triển toàn diện

Tăng vòng quay sử dụng đất, trồng xen canh rau màu

Nâng cao đời sống văn hóa tinh thần cho công nhân lao động - Nhiều tín hiệu tích cực

Cán bộ Đoàn thanh niên tiêu biểu

LỊCH SỬ SANG TRANG!

Sản xuất công nghiệp - tiểu thủ công nghiệp tiếp tục duy trì tăng trưởng khá

Hội Văn học Nghệ thuật tổ chức nhiều hoạt động kỷ niệm 50 năm thống nhất đất nước

Trường Cao đẳng Nghề Trà Vinh đoạt giải Nhất hội thi tìm hiểu kiến thức khởi nghiệp đổi mới sáng tạo

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.