28/09/2021 09:16
របាំគែនរបស់ជនរួមជាតិខ្មែរយើងជាឈុតក្បាច់រាំដែលបានច្នៃប្រតិដ្ឋអំពីក្បាច់រាំគែងប្រពៃណីពីជនជាតិម៉ុងនៅតំបន់ ពាយព្យទិស ប៉ុន្តែរាំគែនរបស់ជនរួមជាតិខ្មែរយើងមានភាពមាំមួនក្លាហាន និងរហ័សរហួនគួបផ្សំដោយអត្តសញ្ញាណវប្បធម៌ សហគមន៍វៀតណាម ហើយទាក់ទាញបានជំនោចិត្តរបស់ទស្សនិកជនជាច្រើន។
ឈុតសម្តែងរបាំគែនរបស់ជនរួមជាតិខ្មែរ។ រូបថត៖ អិនធើណែត
ក៏ដូចជាជនជាតិភាគតិចនានាដែរ ក្នុងកាយវិការសម្តែងរបាំគែងរបស់ជនរួមជាតិខ្មែរនោះ គែនគឺចាឧបករណ៍សំខាន់ រួមមានបំពង់ពកតូចៗជាច្រើនបានបិទភ្ជាប់ជាមួយនឹងគ្នា និងលាបព័ណ៍យ៉ាងស្អាត បំពង់ពកបានចោះរន្ធ ដើម្បីផ្លុំចេញទំនុក និងយកខ្យល់ចេញចូល។ ជាពិសេសគែនបានរចនាតាមលំឱនមនុស្សក្នុងការសម្តែង និងពេលសម្តែងក្បាច់រាំបុរស ទាំងឡាយឱបគែនរាំក្បែរស្ត្រីដោយក្បាច់របាំ រាំទន់ភ្លន់ ក្បាច់ញាក់ស្មា ប្រែខ្លួនតាំងពីការ បោះជំហាន ក្រឡាប់ចាក់ដ៏អស្ចារ្យ។ ក្នុងនោះ លក្ខណៈពិសេសគឺបង្វិលខ្លួនលើកកែងជើង នៅមួយអន្លើ និងកាយវិការចលនាលើកកែង ជើងទៅតាមរង្វង់ធំរួចបង្រួញតូចចូលមកតាម រូបភាពសម្បកខ្យង គូបុរស និងស្ត្រីសម្លឹងមុខញញឹមដាក់គ្នា សម្តែងនៅសេចក្តីស្នេហាធ្វើចាប់ចិត្តទស្សនិកជន។ អាចបញ្ជក់បានថា របាំគែនរបស់ជនរួមជាតិខ្មែរជាឈុតរបាំរាំវិសេស វិសាលពោរពេញដោយអត្តសញ្ញាណវប្បធម៌ជនរួមជាតិខ្មែរ៕
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។