• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២0២២ នៅស្រុកទីវកឹង៖ សកម្មភាពផឹកទឹកនឹកប្រភពដើម

02/08/2022 08:50

យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២0២២ នៅស្រុកទីវកឹងមានសកម្មភាពជាច្រើនដើម្បីជីវភាពសហគមន៍ និងសង្គម។ ជាពិសេសក្នុងឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៥ នៃទិវាយុទ្ធជនពិការ ពលី (ទី ២៧ កក្កដា ឆ្នាំ ១៩៤៧ - ទី ២៧ កក្កដា ឆ្នាំ ២០២២) គណៈចង្អុលការយុទ្ធនាការស្រុកទីវកឹងបានចាត់តាំងកម្មវិធីរំលឹកគុណយុទ្ធជនពិការ-ពលី គ្រួសារអ្នកមានសគុណដើម្បីអប់រំប្រវេណីបដិវត្តន៍ គុណធម៌ "ផឹកទឹកនឹកប្រភពដើម តបស្នងសងគុណ" ដល់យុវជន។

     ស្រុកទីវកឹងមានយុវជនស្ម័គ្រចិត្ត ២.៨៥២ លើកនាក់ ក្នុងនោះមានយុជនខ្មែរជាង ៣០% បានចូលរួមបណ្តាសកម្មភាពក្នុងស្រុក។ ខែកក្កដា ជាខែកំពូលនៃការផ្សព្វផ្សាយអប់រំប្រវេណីបដិវត្តន៍ និងគុណធម៌ “ផឹកទឹកនឹកប្រភពដើម” “តបស្នងសងគុណ” ជូនដល់យុវជនក្នុងស្រុកពីអត្ថន័យ សារៈសំខាន់នៃទិវាយុទ្ធជនពិការ អំពីប្រវត្តិសាស្រ្ត ប្រវេណីតស៊ូដ៏អង់អាចក្លាហានរបស់កងទ័ព និងប្រជាជនដើម្បី​ការពារមាតុភូមិ។ ចង្អុលការបណ្តា​សម្ព័ន្ធយុវជនស្ថិតក្រោម​ឱវាទទៅសួរសុខទុក្ខ និងជូនអំណោយ ២៣០ ចំណែកដល់គ្រួសារយុទ្ធជនពិការគ្រួសារអ្នកមានសគុណចំពោះបដិវត្តន៍នៅបណ្តាឃុំ ទីប្រជុំជនជាមួយនឹងចំនួនទឹកប្រាក់ជាង ១៤៥ លានដុង។។ ចាត់តាំងធ្វើអនាម័យបរិស្ថាននៅបូជនីយដ្ឋានវីរយុទ្ធជនពលីស្រុក ។

យុវជនស្ម័គ្រចិត្តរដូវវិស្សមកាលស្រុកទីវកឹងអញ្ជើញទៅសួរសុខទុក្ខមីងត្រឹងធីវ៉ឹង នៅភូមិស្វាយជ្រំ។

     បងថាច់ធីធូធ្វី នៅ​ភូមិកញ្ចោងផ្សារ ឃុំ ភូកឹងជា​សិស្សសាលា​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ-អប់រំ​ជាប្រចាំ​ស្រុកទីវកឹង ជាអ្នកស្ម័គ្រចិត្តចូលរួមយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២0២២។  បង ធូធ្វីបានឲ្យដឹងថា៖ ខ្ញុំពិតជាមានមោទនភាពណាស់ដោយបានកើត និងធំដឹងក្តីនៅស្រុកទីវកឹងជា​ស្រុកដែលពោរពេញដោយប្រវេណីបដិវត្តន៍។ ស្រុកទីវកឹងរីកចម្រើនបានដូចសព្វថ្ងៃ ដោយសារគុណូបការៈដ៏ធំធេងរបស់វីរជន​យុទ្ធជនពលីដែលបានពលីជីវិតដើម្បីឯករាជ្យ សេរីភាពរបស់មាតុភូមិ ដើម្បីប្រជាជនបានក្តីសុខសន្តិភាព និងសុភមង្គល។ ចូលរួមអនាម័យនៅបូជនីយដ្ឋានវីរយុទ្ធជនពលីស្រុកខ្ញុំមានអារម្មណ៍អាណោចអធ័មណាស់ និងកាន់តែយល់ច្បាស់អំពីការលះបង់ដ៏អស្ចារ្យរបស់យុទ្ធជនពលី។ គាត់គ្រប់រូបជាអ្នកមានភូមិកំណើតនៅស្រុកទីវកឹងដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធនៅសមរភូមិតាមការអំពាវនាវរបស់មាតុភូមិ ប៉ុន្តែ​គាត់គ្រប់រូបបានព្រាត់ប្រាសគ្រួសាររហូត។ ដោយយល់សេចក្តីទុក្ខនៃការព្រាត់ប្រាសនោះ ខ្ញុំកាន់តែយល់អំពីតម្លៃនៃសន្តិភាព ឯករាជ្យ និងសេរីភាពនាពេលបច្ចុប្បន្ន។ ក្នុងនាមជាយុវជន ខ្ញុំនឹងបន្តការខិតខំរៀនសូត្រពលកម្មច្នៃប្រតិដ្ឋ លត់ដំអត្តចរិតឲ្យបានល្អ ប្តេជ្ញាចិត្តចូលរួមកសាង និងការពារមាតុភូមិ។

យុវជនស្ម័គ្រចិត្តរដូវវិស្សមកាលស្រុកទីវកឹងកំពុងអនាម័យនៅបូជនីយដ្ឋានវីរយុទ្ធជនពលីស្រុក។

     បងស៊ើងធីង៉ុកទ្រិញ នៅអនុសង្កាត់ទី ២ ទីប្រជុំជនទីវកឹងបានឲ្យដឹង៖ មកអនាម័យនៅបូជនីយដ្ឋានវីរយុទ្ធជនពលីស្រុកខ្ញុំមានចិត្តអាណោយអាធ័ម និង មានការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនពលីផង។ ខ្ញុំតែងដាស់សតិដោយខ្លួនឯងថា ត្រូវតែមានភារកិច្ចចំពោះមាតុភូមិ ប្រទេសជាតិ បន្តប្រវេណីអង់អាចក្លាហានរបស់វីរយុទ្ធជនពលី ដើម្បីរួមចំណែកជាមួយយុវជនចូលរួមកសាងមាតុភូមិឲ្យបានសម្បូរ រុងរឿង។

     បងត្រាងវ៉ាំងថាំងអនុលេខាស​ម្ព័ន្ធយុវជនស្រុក ទីវកឹងបានឲ្យដឹងថា៖ ជាច្រើនឆ្នាំមកនេះ សម្ព័ន្ធយុវជនស្រុកតែងយកចិត្តទុកដាក់អនុវត្តល្អការងារផ្សព្វផ្សាយ អប់រំប្រវេណីបដិវត្តន៍ជូនដល់សមាជិកយុវជន។ ជាពិសេសក្នុងឱកាសខែកក្កដា រៀងរាល់ឆ្នាំ ជាខែកំពូលក្នុងការអនុវត្តសកម្មភាព “តបស្នង សងគុណ ផឹកទឹកនឹកប្រភពដើម” ដូចជា៖ ចាត់តាំងទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាព យុទ្ធជនពិការ-ជំងឺញាតិសន្តាន​យុទ្ធជន​ពលី អ្នក​មាន​សគុណ​ចំពោះ​បដិវត្តន៍។ បំផុសចលនាចេញទ័ពស្ម័គ្រចិត្ត ដើម្បីអនាម័យបរិស្ថាន នៅបូជនីយដ្ឋានវីរយុទ្ធជនពលី ចាត់តាំងអុជធូបរំលឹកគុណ​វីរយុទ្ជជនពលី៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.