• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

យកចិត្តទុកដាក់លើកកម្ពស់ចំណេះដឹងជនជាតិជូនកម្មាភិបាលបំពេញការងារជនជាតិ

14/12/2021 10:40

ការយកចិត្តទុកដាក់ និងអនុវត្តល្អការងារលើកកម្ពស់់ចំណេះដឹងជូនកងជួរបំពេញការងារជនជាតិគឺ កសាងកងជួរកម្មាភិបាលគ្រប់លទ្ធភាពឆ្លើយតបសំណូមពរភារកិច្ចដែលបានប្រគល់ជូន ពង្រឹងទំនុកចិត្តរបស់ជនរួមជាតិខ្មែរចំពោះបក្សនិងរដ្ឋ ងាយស្រួលក្នុងការនាំយកគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋទៅក្នុងទឹកចិត្តប្រជាជន ។

លោកថាច់មុនីអនុប្រធានគណៈជនជាតិខេត្ត។

ខេត្តត្រាវិញជាខេត្តមួយក្នុងបណ្ដាខេត្តដែលមានជនរួមជាតិខ្មែររស់នៅកុះករ ខេត្តតែងយកចិត្តទុកដាក់ដល់ការងារបំពាក់បំប៉នការងារជនជាតិជូនកងជួរបំពេញការងារជនជាតិជានិច្ច។ ផ្ដើមពីនោះ កាន់តែបង្កបានប្រភពធនធានមនុស្សបម្រើការងារជនជាតិបានល្អជាងទៀត។ លោកថាច់មុនី អនុប្រធានគណៈជនជាតិខេត្តបានឱ្យដឹងថា៖ ដោយអាស្រ័យបានការបំពាក់បំប៉នអំពីចំណេះដឹងជូនកងជួរបំពេញការងារជនជាតិ ម៉្លោះហើយជារៀងរាល់ឆ្នាំ គណៈជនជាតិខេត្តសហការជាមួយគណៈ ផ្នែកខេត្ត ស្រុក ទីក្រុងចាត់តាំងវគ្គហ្វឹកហាត់ផ្សព្វផ្សាយអំពីការងារជនជាតិ គោលនយោបាយជនជាតិ គោលនយោបាយសាសនាបានជិត បាន ៤០ លើកជូនដល់បណ្តាអង្គ‑លោកអ្នកមុខអ្នកការសាសនាលើភូមិសាស្រ្ត។ ឆ្លងតាមរយៈនោះ បណ្តាអង្គ‑លោកអ្នកមុខអ្នកការសាសនា ជនរួមជាតិខ្មែរកាន់តែយល់ច្បាស់អំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋទាក់ទងដល់ជនជាតិ។ ឆ្នាំ ២០២១ អាស្រ័យដោយជះឥទ្ធិពលនៃអាសន្នរោគកូវីដ‑១៩ តាមផែនការដើមឆ្នាំនឹង ចាត់តាំងការហ្វឹកហាត់អំពីការងារជនជាតិ ៣៩ លើក ប៉ុន្តែផែនការនោះត្រូវអាក់ខានទៅវិញដោយអាស្រ័យគណៈជនជាតិខេត្តត្រូវសហការជាមួយបណ្តាមន្ទីរ ផ្នែកគិតគូរអំពីការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ ទោះបីមិនបានចាត់តាំងបណ្ដាថ្នាក់ហ្វឹកហាត់អំពីចំណេះដឹងជនជាតិដោយផ្ទាល់ដូចបណ្ដាឆ្នាំមុនៗក៏ពិតមែន ប៉ុន្តែគណៈជនជាតិខេត្តក៏មានកិច្ចសហការជាមួយបណ្ដាមធ្យោបាយព័ត៌មាន  ផ្សព្វផ្សាយ ជួយឱ្យជនរួមជាតិខ្មែរក្នុងខេត្តក្ដាប់បានពីការងារ គោលនយោបាយជនជាតិក្នុងស្ថាន​ភាពថ្មីដែរ។ គណៈជនជាតិខេត្តតែងអនុវត្តល្អការងារធ្វើសេនាធិការ ជួយឱ្យគណៈកម្មាធិការប្រជាជនខេត្តបង្កើនការគ្រប់គ្រងរដ្ឋអំពីការងារជនជាតិមានសុពលភាព ប្រសិទ្ធភាព។ កងជួរធ្វើការងារជនជាតិ តែងសម្ដែងពីតួនាទីម្ចាស់ការធ្វើល្អការងារសហការជាមួយបណ្ដាផ្នែកពាក់ព័ន្ធណែនាំ ចាត់តាំងផ្សព្វផ្សាយអនុវត្ត​បណ្ដាកម្មវិធី គម្រោងការអំពីគោលនយោបាយជនជាតិដូចជា៖ គ្រោងការបណ្ដុះបណ្ដាលលើកកម្ពស់លទ្ធភាពសម្រាប់កម្មាភិបាលសហគមន៍ និងមូលដ្ឋាន គោលនយោបាយចំពោះអ្នកមានប្រជាប្រិយភាពតាមសេចក្ដីសម្រេចចិត្តលេខ ១២/២០១៨/QĐ-TTg ចុះថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល “ស្ដីពីលក្ខឋានជ្រើសរើសទទួលស្គាល់អ្នកមានប្រជាប្រិយភាព និងគោលនយោបាយចំពោះអ្នកមានប្រជាប្រិយភាពក្នុងជនជាតិខ្មែរ”។ បណ្ដាទម្រង់ផ្សព្វផ្សាយស្ដីពីកាត់បន្ថយដល់កម្រិតទាបបំផុតស្ថានភាពរៀបការមុនពេញវ័យ និងរៀបអាពាហ៍ពិពាហ៍ជាមួយសែស្រឡាយផ្ទាល់តាមសេចក្ដីសម្រេចចិត្តលេខ ៤៩៨/QĐ-TTg ចុះថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្ដល់សច្ចាប័នគម្រោងផែនការ “កាត់បន្ថយដល់កម្រិតទាបបំផុតស្ថានភាពរៀបការមុនពេញវ័យ និងរៀបអាពាហ៍ពិពាហ៍ជាមួយសែស្រឡាយផ្ទាល់ក្នុងជនរួមជាតិខ្មែរដំណាក់កាល ២០១៥‑២០២៥”​។

អនុវត្តល្អការងារបំពាក់បំប៉នចំណេះដឹងជូនអ្នកធ្វើការងារជនជាតិ ជាកម្លាំងជំរុញសម្រាប់កងកម្លាំងទាំងនោះធ្វើសេនាធិការល្អជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ដោះស្រាយបណ្ដាបញ្ហាជាប់ជំពាក់ក្នុងផ្ទៃក្នុងរបស់ប្រជាជនជាជនជាតិខ្មែរតាំងពីមូលដ្ឋាន រួមចំណែកធានាការពារជាតិ សន្តិសុខ រក្សាលំនឹងស្ថានភាពនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងតំបន់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ  អ្នកធ្វើការងារជនជាតិ តែងមានការធ្វើសេនាធិការ សហការអនុវត្តផែនការបណ្ដុះបណ្ដាល បំពាក់បំប៉នកម្មាភិបាលស្នងបន្តធ្វើការងារជនជាតិ បំពាក់បំប៉នចំណេះដឹងជនជាតិ និងប្រភពធនធានមនុស្សតំបន់ជនរួមជាតិខ្មែរតាមសេចក្ដីសម្រេចចិត្តលេខ ៧៧១/២០១៨ /QĐ-TTg ចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផ្ដល់សច្ចាប័នគម្រោងផែនការ “បំពាក់បំប៉នចំណេះដឹងជនជាតិជូនកម្មាភិបាល និយោជិត បុគ្គលិកដំណាក់កាល ២០១៨‑២០២៥”៕         ​​​​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.