• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

មានបន្ថែមរោងចក្រវាយោអគ្គិសនី ទុនវិនិយោគ ៣.៨៦០ ពាន់លានដុង

13/03/2022 07:46

កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ លោកង្វៀងគ្វិញទៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ចុះហត្ថលេខាផ្សាយសេចក្ដីសម្រេចចិត្តលេខ ៤៥២/QĐ-UBND ស្ដីពីការព្រមព្រៀងឲ្យក្រុមហ៊ុនភាគហ៊ុនវាយោអគ្គិសនីថាំងឡុងត្រាវិញ អាសយដ្ឋានទីស្នាក់ការ៖ លេខ ១៩ វិថី ឡេវ៉ាំងតាម ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់វិនិយោគរោងចក្រអគ្គិសនីថាំងឡុងលើភូមិសាស្រ្តបណ្ដាឃុំ៖ ដុងហាយ ឡុងវិញ ឡុងខាញ់ និងទីប្រជុំជនឡុងថាញ់ (ស្រុកយ្វៀងហាយ) មានគោលដៅផលិត លក់ ទិញអគ្គិសនីជាមួយបរិមាណអគ្គិសនីផ្គត់ផ្គង់ប្រមាណ ៣៣២ លានគីឡូវ៉ាតក្នុងមួយឆ្នាំ។

 

វាយោអគ្គិសនីយ្វៀងហាយ។ រូបថត៖ រតនា

គម្រោងការមានទ្រង់ទ្រាយ៖ ថាមពលផ្គុំដាក់ម៉ាស៊ីន ៩៦MW សរុបផ្ទៃដី ផ្ទៃទឹកប្រើប្រាស់សម្រាប់គម្រោងការតាមការគ្រោងទុកប្រមាណ ៥៩៨,៣៤ ហិកតា ក្នុងនោះ ផ្ទៃដីគោក ៥៣,៥៥ ហិកតា (រួមមានដំណាក់បំបែរថាមពល ៣៥/២២០kV  រោងបញ្ជាការ ស្ពានឡើង បង្គោលអន្ទងខ្សែ ២២០kV ផ្លូវបញ្ជាការ និងរបៀងសុវត្ថិភាពផ្លូវខ្សែ។ល។) ផ្ទៃដីទាំងស្រុងស្ថិតក្នុងតំបន់សេដ្ឋកិច្ចឌិញអាង ផ្ទៃទឹកប្រមាណ ៥៤៤,៧៩ ហិកតា (រួមមានបង្គោលតួបីន ស្ពាន ខ្សែកាបក្រោមទឹក និងរបៀងសុវត្ដិភាព។ល។)

ទ្រង់ទ្រាយស្ថាបត្យកម្មកសាង៖ ផ្គុំដាក់តួបីនខ្យល់ ២៤ បង្គោល ថាមពលតួបីននឹងបានជ្រើសរើសក្នុងស្ថានភាពជាក់ស្ដែងពេលអនុវត្តគម្រោងការ។ កសាងដំណាក់បំបែរបង្កើនថាមពល ២២០kV រោងចក្រវាយោអគ្គិសនីថាំងឡុងមានថាមពល ៦៣MVA កសាងផ្លូវខ្សែ ២២០kV ខ្សែទោលចាប់ពីដំណាក់បង្កើនថាមពល ២២០kV រោងចក្រវាយោអគ្គិសនីថាំងឡុងភ្ជាប់ជាមួយបន្ទះមេ ២២០kV របស់ដំណាក់បំបែរថាមពលយ្វៀងហាយ ចរន្ត ACSR - ៤០០ រោងសម្រាប់បញ្ជាការ (គណៈគ្រប់គ្រង) និងទីធ្លាសម្រាប់ដាក់ឧបករណ៍។ សរុបទុនវិនិយោគ ៣.៨៦០ ពាន់លានដុង (ប្រហាក់ប្រហែល ១៦៦.៣៧៩.៣១០ ដុល្លារអាមេរិក) ក្នុងនោះ ទុនរួមបំពេញរបស់អ្នកវិនិយោគ ៧៧២ ពាន់លានដុង ទុនបុលពីបណ្ដាឥណទាន ៣.០៨៨ ពាន់លានដុង។

គម្រោងការនេះតាមការគ្រោងទុកនឹងបើកការដ្ឋានស្ថាបនាក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២។ ចាប់ពីត្រីមាសទី ៤ ឆ្នាំ  ២០២២  ដល់ត្រីមាសទី ៣ ឆ្នាំ ២០២៣ កសាងបណ្ដាសារបណ្ណសំណង់។ កសាងសម្រេច និងពិនិត្យទទួលស្គាល់ហើយដំណើរការសកម្មភាពក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣៕                                                                   ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.