17/01/2023 08:40
ក្នុងអាណត្តិកាលកន្លង សមាគមឱសថបុរាណស្រុកចាត់តាំងពិនិត្យជំងឺបាន ១០៥.១១៣ លើក និងផ្ដល់ថ្នាំព្យាបាលជាង ៣៥៨.៦៥៩ កញ្ចប់។ ចំនួនអ្នកត្រូវបានព្យាបាលជំងឺដោយវិធីសាស្រ្តមិនប្រើថ្នាំ ចាក់ម្ជុលវិទ្យាសាស្រ្តជាង ៧៨.៦៩៥ លើកនាក់។ ការងាររក្សា ពង្រីករុក្ខជាតិឱសថតែងបានយកចិត្តទុកដាក់។ សមាគមគ្រប់លំដាប់ថ្នាក់ បណ្តាដំណាក់សុខាភិបាលសុ្ធសឹងមានចម្ការរុក្ខជាតិឱសថបុរាណ ៦០ ប្រភេទតាមទិសស្លោក “គ្រូពេទ្យនៅនឹងផ្ទះ ថ្នាំនៅនឹងចម្ការ”។ល។
មហាសន្និបាតលើកទី ៤ អាណត្តិកាល ២០២២-២០២៧ បានដាក់ចេញផែនការ ភារកិច្ចការងារសមាគមគឺបន្តអនុវត្តសារាចរលេខ ២៤-CT/TW ចុះថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០០៨ របស់គណៈលេខាមជ្ឈិមបក្ស “ស្តីពីពង្រីកខឿនឱសថបុរាណវៀតណាម និងសមាគមឱសថបុរាណវៀតណាមខេត្តក្នុងស្ថានភាពថ្មី”។ ពង្រីកសមាជិកពី ២០-៣០ រូប។ ខិតខំដល់ឆ្នាំ ២០២៧ ពង្រឹងនិងពង្រីកសមាគមឱសថបុរាណបន្ថែម នៅឃុំ ទីប្រជុំជន ០២ កន្លែងទៀត។ ពិនិត្យព្យាបាលជំងឺដោយវិធីសាស្រ្តប្រើឱសថបុរាណដល់ឆ្នាំ ២០២៧ សម្រេច ២៥% ថ្នាក់ស្រុក ឃុំ ទីប្រជុំជន។
មហាសន្និបាតបានបោះឆ្នោតសមាជិកគណៈប្រតិបត្តិការថ្មីចំនួន ២១ រូប លោកង្វៀងតឹងសី បានជាប់ឆ្នោតជាប្រធានសមាគមឱសថបុរាណស្រុកកូវង៉ាង អាណត្តិកាល ២០២២-២០២៧៕ ឌិញកាញ់-តឹងង៉ុក
គណៈប្រតិបត្តិការថ្មីចេញបង្ហាញមុខ។ រូបថត៖ ឌិញកាញ់
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។