• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ភាពអធិកអធមនៅមណ្ឌលប្រឡងវត្តពោធិវង្សកំពង់ដូង

02/02/2023 14:46

ពិធីប្រឡងសញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិដែលចាត់តាំងឡើងនៅមណ្ឌលវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) ឃុំហ៊ីវទឺ ស្រុកទីវកឹង បានរដ្ឋអំណាចមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទចូលរួមឧបត្ថម្ភគាំទ្រយ៉ាងកុះករ ញ៉ាំងឲ្យមណ្ឌលប្រឡងប្រព្រឹត្តទៅយ៉ាងឱឡារិកអធិកអធម និងសម្រេចជោគជ័យជាស្ថាពរ។ ជាពិសេសគឺបេក្ខសិស្សទាំង ០២ ថ្នាក់បានប្រឡងជាប់ទាំង ១០០%។ កម្មវិធីប្រឡងបានកន្លងផុតទៅមែន ប៉ុន្តែបានបន្សល់ទុកនូវកិត្តិសព្ទ ក៏ដូចជាអនុស្សាវរីយ៍ដ៏ល្អក្នុងព្រះទ័យ ក៏ដូចជាសន្តានចិត្តរបស់ព្រះសង្ឃ រដ្ឋអំណាច និងប្រជាពុទ្ធបរិស័ទគ្រប់ចតុទ្ទិស។

     លោកថាច់មុនី អនុប្រធានគណៈជនជាតិខេត្តបានឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការបក្ស គណៈកម្មាធិការ​ប្រជាជនខេត្តតែងបង្កលក្ខណៈងាយស្រួលចំពោះវិស័យសិក្សារៀនសូត្រអក្សរសាស្រ្តខ្មែរ ផ្នែកពុទ្ធិកសិក្សារបស់​សាលាគណខេត្តជាដើម។ វិស័យសិក្សាអប់រំផ្នែកពុទ្ធិកសិក្សាតាមវត្តពុទ្ធសាសនាមហានិកាយខ្មែរបានរួមចំណែក​យ៉ាងសកម្មក្នុងបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត ជាពិសេសរួមចំណែកយ៉ាងសកម្មក្នុងការរក្សាអត្តសញ្ញាណជនជាតិខ្មែរ រុងរឿងតទៅអនាគត។

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតមហាថាច់អង (ទី ៣ រាប់ពីឆ្វេងទៅស្តាំ) ប្រធានគណៈចាត់តាំងមណ្ឌលប្រឡង ។

     មណ្ឌលប្រឡងមានកិត្តិយសណាស់ដោយបានទទួលស្វាគមន៍ដំណើរនិមន្តមកចូលរួមរបស់ព្រះគ្រូសុទ្ធីវីរបណ្ឌិតចៅគុណជោ ប្រធានការិយាល័យផ្នែកផ្សព្វផ្សាយពុទ្ធសាសនា និងអភិវឌ្ឍសង្គមនៃសាលាសាកលវិទ្យាល័យ​មហាចុឡាឡុងករណ៍រាជវិទ្យាល័យប្រទេសថៃ ។ ព្រះគ្រូសុធីវីរបណ្ឌិតមានព្រះថេរដីកាថា៖ អាត្មារីករាយណាស់ដែលបាន​ចូល​រួមកម្មវិធីប្រឡងពុទ្ធិកសិក្សាមហានិកាយខ្មែរនៅប្រទេសវៀតណាម។ បក្ស រដ្ឋក៏ដូចជាព្រះសង្ឃ និងពុទ្ធបរិស័ទនៅ​ទីនេះ​មានការសាមគ្គីចាត់តាំងកម្មវិធីប្រឡងបានល្អណាស់ បញ្ជាក់ឲ្យឃើញថា ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនៅទីនេះ​បានសិក្សារៀនសូត្រ និងគោរពប្រតិបត្តិល្អតាមមាគ៌ាពុទ្ធសាសនា។

     ព្រះតេជគុណមហាសម្បត្តិ ព្រះចៅអធិការវត្តគោកទៀម ចាងហ្វាងសាលាភាសាបាលីប្រចាំខេត្តលុបបូរី ប្រទេសថៃដែលមានកំណើតនៅវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង) បាននិមន្តមកចូលរួមកម្មវិធីប្រឡងនិង​មានថេរដីកាថា៖ កម្មវិធីប្រឡងពុទ្ធិកសិក្សាថ្នាក់ខេត្តបានចាត់តាំងនៅវត្តកំណើតរបស់អាត្មា ម្ល៉ោះហើយទោះបីមានការរវល់​យ៉ាងណាក៏អាត្មាឆ្លៀតពេលមកចូលរួមដែរ។ អាត្មាមានសទ្ធាជ្រះថ្លាណាស់ដោយបានឃើញសមាគមព្រះ​សង្ឃសាមគ្គី​ស្នេហាជាតិខេត្ត ក៏ដូចព្រះសង្ឃ និងពុទ្ធបរិស័ទវត្តពោធិវង្សកំពង់ដូងសាមគ្គីគ្នាចូលរួមធ្វើកិច្ចការនៅមណ្ឌលប្រឡង​នេះបានល្អគ្រប់យ៉ាង។

ព្រះគ្រូសុទ្ធីវីរបណ្ឌិត ចៅគុណជោ (កណ្តាល) ថតរូបអនុស្សាវរីយ៍ជាមួយព្រះសង្ឃនៅមណ្ឌលប្រឡង។

     ព្រះតេជគុណគឹមម័ន អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ប្រធានគណៈកម្មាធិការពុទ្ធិកសិក្សា​ស្រុក​ទីវកឹង ព្រះ​ចៅអធិ​ការរងវត្តពោធិវង្សកំពង់ដូង (ផ្នោរដូង)​មាន​ថេរដីកាថា៖ អា​ត្មា និងពុទ្ធបរិស័ទចំណុះជើងវត្តរីករាយ​ឥតឧបមា ដោយបានការអនុញ្ញាតអំពីគណៈមន្រ្តីសង្ឃខេត្តបានដាក់ឲ្យមណ្ឌលប្រឡងថ្នាក់ខេ​ត្ត​វត្តពោធិវង្សកំពង់ដូង (ផ្នោរដូង)។ នេះហើយជាតិថីសិរីភទ្ទភព្វព្រេងវាសនាសាវតាចារជាប្រវត្តិកំណត់ទុកក្នុងក្រឪបេះដូងនៃ​វត្តពោធិវង្សកំពង់ដូង​ដែលមានអាយុកាលជាង ០៣ សតវត្សរ៍មកហើយ។ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តសូមអរព្រះគុណ និងអរគុណចំពោះ​សប្បុរស​ជនទាំងឆ្ងាយជិត ដែលមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភក្នុងកម្មពិធីប្រឡងនេះ។

     ព្រះតេជគុណថាច់ថឿ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹងតំ​ណាងឲ្យគណៈមេ​ប្រយោគជាង ២៤០ អង្គ និងរូបមានថេរដីកាថា៖ អក្សរសាស្រ្តជាតិបានរុងរឿងស្ថិតស្ថេរចេរកាលអាស្រ័យ​កុលបុត្រកុលធីតាខ្មែរខិតខំរៀនសូត្រ។ ការចាត់តាំងសម័យប្រឡងយកសញ្ញាបត្រពុទ្ធិកសិក្សាថ្នាក់ខេត្ត​គឺដើម្បីបញ្ជាក់​ក៏ដូចជាលើកស្ទួយការខិតខំរៀនសូត្ររបស់កូនចៅប្រជាពុទ្ធបរិស័ទខ្មែរ។ ក្នុងនាមជាតំណាងគណៈមេប្រយោគចូលរួមបំ​ពេញភារកិច្ចនៅមណ្ឌលប្រឡងនេះ យើងខ្ញុំតែងខិតខំផ្ចិតផ្ចង់ផ្ទៀងផ្ទាត់កែវិញ្ញាសាដោយយុត្តិធម៌ អនុវត្តល្អនៅរាល់ភារកិច្ច​ដែល​គណៈមន្តី្រសង្ឃខេត្តបានប្រគល់ជូន ដើម្បីរួមចំណែកក្នុងការងារជាប្រយោជន៍ដល់ជាតិ និងសាសនា។

     ការចាត់តាំងមណ្ឌលប្រឡងបានញ៉ាំងឲ្យពុទ្ធបរិស័ទទាំងចតុទ្ទិសមានសទ្ធាជ្រះថ្លាចូលរួមជាកុសលជាមួយគណៈចាត់តាំង។ ព្រះតេជគុណត្រឹងយ៉ឹង ព្រះចៅអធិការវត្តនាគវនារាម (ខ្ទឹង) សង្កាត់លេខ ៧ ទីក្រុង ត្រាវិញ ក៏មានសទ្ធាជ្រះថ្លាចូលរួមជាបច្ច័យផ្ទាល់អង្គ និងចលនាពុទ្ធបរិស័ទចូលរួមប្រគេន និងជូនអំណោយដល់បេក្ខសិស្ស និងគណៈមេប្រយោគនៅមណ្ឌលប្រឡង។ ព្រះតេជគុណត្រឹងយ៉ឹងមានថេរដីកា៖ ការប្រឡងរួមផ្នែកពុទ្ធិកមធ្យម​សិក្សាបឋមភូមិ-ទុតិយភូមិថ្នាក់ខេត្តឆ្នាំនេះទុកដូចជាពិធីបុណ្យជាតិរបស់ប្រជាពុទ្ធបរិស័ទខ្មែរយើងដែរ។ ម្ល៉ោះហើយ អាត្មាចូលរួមជាកុសល និងបវារណាពុទ្ធបរិស័ទមកប្រគេនភេសជ្ជ ក៏ដូចជាអំណោយដល់គណៈមេប្រយោគ បេក្ខសិស្សនៅមណ្ឌលប្រឡងនេះ សរុបជាបច្ច័យជាង ១១៣ លានដុង ដើម្បីរួមចំណែកញ៉ាំងឲ្យកម្មវិធី​ប្រឡងនេះប្រព្រឹត្តទៅឲ្យកាន់តែមានភាពឱឡារិកអធិកអធម។

 

ព្រះតេជគុណត្រឹងយ៉ឹង និងពុទ្ធបរិស័ទរៀបចំទេយ្យវត្ថុប្រគេន និងជូនដល់បេក្ខសិស្ស និងគណៈមេប្រយោគនៅមណ្ឌលប្រឡង។

     ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតមហាថាច់អង ព្រះមេគណខេត្ត ប្រធានគណៈចាត់តាំងមណ្ឌលប្រឡងមាន​ព្រះថេរដីកាថា៖ ដោយសារអាសន្នរោគកូវីដ-១៩ ម្ល៉ោះហើយ ឆ្នាំសិក្សាកន្លង (២០២១‑២០២២) សាលាគណ​ខេត្តផ្អាកចាត់តាំងសម័យប្រឡង។ ឆ្នាំសិក្សានេះ សាលាគណបានបែងបត់ ការងារយ៉ាងប្រត្យក្ស រួចប្រគល់ជូន​គណៈកម្មាធិការសិក្សាខេត្តចាត់តាំងមណ្ឌលប្រឡងនៅវត្តពោធិវង្សកំពង់ដូង។ រាល់កិច្ចសម្រាប់សម័យប្រឡងនេះ សាលាគណខេត្តបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត គណៈជនជាតិខេត្តចាត់តាំងបានត្រឹមត្រូវតាមច្បាប់។ សមាគមស្រុក ក៏ដូចជាវត្តពោធិវង្សកំពង់ដូងសហការជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អតាមកិច្ចចង្អុលការរបស់ខេត្ត ញ៉ាំងឲ្យសម័យប្រឡង ប្រព្រឹត្តទៅយ៉ាងឱឡារិក អធិកអធម និងសម្រេចជោគជ័យជាស្ថាពរ។

     សម័យប្រឡងនៅវត្តពោធិវង្សកំពង់ដូងចាត់តាំងឡើងតាមរយៈសារលិខិតលេខ ២១៨ ចុះថ្ងៃទី ១៦ មករា ឆ្នាំ ២០២៣ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីចាត់តាំងមណ្ឌលប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិឆ្នាំសិក្សា ២០២២‑ ២០២៣ ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.