23/12/2022 08:39
ដោយបានការយកចិត្តទុកដាក់ពីបណ្តាផ្នែកនិងស្មារតីសាមគ្គីឧបត្ថម្ភគ្នាទៅវិញទៅមករបស់មិត្តរួមអាវុធ ឆ្នាំ ២០២២ សមាគមអតីតយុទ្ធជន ស្រុក ទីវកឹង សាងសង់ផ្ទះមិត្តរួមអាវុធបាន១១ ខ្នង ជូនដល់សមាជិកដែលកំពុងជួបការលំបាកពីលំនៅឋាន សរុបតម្លៃ ៥៧០ លានដុង។
លោកង្វៀងវ៉ាំងថាវ (ទី ១ ខាងស្តាំ) និងរដ្ឋអំណាចមូលដ្ឋានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយគ្រួសារលោកមាគឹម លុយ។
សមាគមអតីតយុទ្ធជនស្រុក ទីវកឹងមានសមាជិក ២.២៤៥ រូប។ ក្នុងនោះសមាជិកខ្មែរ ៤៦១រូប។ ដោយសារចំណងមិត្តរួមអាវុធដែរ ឆ្នាំ ២០២២ សមាជិកសមាគមអតីតយុទ្ធជនគឹមលុយ នៅភូមិ ចុង‑ង ឃុំហ៊ីវទឺ ស្រុកទីវកឹង មិនបារម្ភ ពេលដែលមានភ្លៀងខ្យល់ខ្លាំង ពីព្រោះគ្រួសារគាត់ទទួលបានផ្ទះមិត្តរួមអាវុធមួយខ្នង ស្ថានភាពគ្រួសារលោកមាគឹមលុយជួបការលំបាកច្រើន គាត់ឈឺជំងឺវិបត្តិសរសៃឈាមខួរក្បាលអស់រយៈកាលជិត១០ ឆ្នាំមកហើយជា គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ជីវភាពលំបាកខ្លាំង។ តាំងពីគាត់ធ្លាក់ខ្លួនឈឺមក ប្រពន្ធរបស់គាត់មិនអាចទៅធ្វើការរកប្រាក់បានឡើយ ពីព្រោះ នៅផ្ទះមើលថែទាំប្តីជាប្រចាំ។ ប្រាក់ចំណូលរបស់គ្រួសារ ពឹងលើប្រាក់ស៊ីឈ្នួលមិនទៀងទាត់របស់កូនប្រុសម្នាក់ ។ ពីមុនគ្រួសារគាត់ក៏បានរដ្ឋអំណាចមូលដ្ឋានឧបត្ថម្ភផ្ទះមេត្តាធម៌មួយខ្នងដែរ ពេលដែលផ្ទះនោះបាក់បែកទ្រុឌទ្រោមក៏បានសមាគមអតីតយុទ្ធជនឃុំ ធ្វើសេនាធិការជូនសមាគមអតីតយុទ្ធជនស្រុក តាមរយៈនោះ នៅដើមឆ្នាំ ២០២២ គ្រួសារលោកមាលុយក៏បានលោក ត្រឹងទ្រីយុងអតីតលេខាបក្សខេត្ត ឧបត្ថម្ភប្រាក់ ៥០ លានដុង ដើម្បីសាងសង់ផ្ទះមិត្តរួមអាវុធ។
មីងត្រឹងធីថឿងប្រពន្ធលោកមាគឹមលុយសំណេះសំណាលដោយរំភើបថា៖ “គ្រួសារខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមអតីតយុទ្ធជនឃុំដែលបានឧបត្ថម្ភប្រាក់ជូនគ្រួសារខ្ញុំ សាងសង់បានផ្ទះរឹងមាំដូចសព្វថ្ងៃ។ទោះបីកូនខ្ញុំខិតខំធ្វើការរកប្រាក់យ៉ាងណាក៏ដោយ ក៏បានត្រឹមផ្ញើជូនមកខ្ញុំលៃលកទិញថ្នាំ និងប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ។ ផ្ទះមេត្តាធម៌ទ្រុឌទ្រោម គ្រួសារខ្ញុំគ្មានប្រាក់ទិញសម្ភារសម្រាប់ជួសជុលផងធ្វើម្តេចមានប្រាក់សង់ផ្ទះថ្មីឲ្យបានរឹងមាំបែបនេះ។ ក្រៅពីឧបត្ថម្ភសង់លំនៅឋាន សមាគមអតីតយុទ្ធជនឃុំ នៅទាំងជូនអំណោយជាអង្ករ មី និងសម្ភារសម្រាប់ប្រើប្រាស់ ជារឿយៗសម្រាប់ប្តីប្រពន្ធខ្ញុំហូបចុក ប្រើប្រាស់ក្នុងគ្រួសារ។ ប្តីខ្ញុំឈឺជិត១០ឆ្នាំហើយ ទោះបីគាត់មិនអាចនិយាយបានក៏ដោយ ប៉ុន្តែគាត់បញ្ចេញទឹកមុខសប្បាយរីករាយខ្លាំងណាស់ពេលដែលមិត្តរួមអាវុធមកសួរសុខទុក្ខជាពិសេសបានជូនផ្ទះ ០១ ខ្នងនេះ។ នេះគឺជាថាមពលជំនួយឲ្យគាត់បន្តការរស់នៅជាមួយគ្រួសារយ៉ាងសប្បាយរីករាយ និងសុភមង្គល។
លោកង្វៀងវ៉ាំងថាវ អនុប្រធានសមាគមអតីតយុទ្ធជនស្រុក ទីវកឹងមានប្រសាសន៍ថា៖ “ការកសាងផ្ទះមិត្តរួមអាវុធតាមសម្បទា “រឹងមាំ ០៣ យ៉ាង” ជូនសមាជិកអតីតយុទ្ធជនដែលកំពុងជួបការលំបាកគឺជាភារកិច្ច សំខាន់ៗរបស់សមាគម។ ដើម្បីអនុវត្តល្អភារកិច្ចនេះ ជារៀងរាល់ឆ្នាំ សមាគមអតីតយុទ្ធជនស្រុក បានសហការជាមួយសមាគមអតីតយុទ្ធជនឃុំ-ទីប្រជុំជនទៅសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពលំនៅឋានរបស់សមាជិក។ ឆ្លងតាមរយៈនោះ សមាគមបានកំណត់ថាត្រូវឧបត្ថម្ភសាងសង់ថ្មី ឬឧបត្ថម្ភជួសជុល។ បន្ទាប់ពីនោះ សមាគមក៏ចាត់តាំងប្រជុំជាមួយគណៈប្រតិបត្តិការសមាគមស្រុក បណ្តាឃុំ ទីប្រជុំជនដើម្បីពិគ្រោះយោបល់។ ក្នុងនោះ ផ្តល់អាទិភាពដល់ការសាងសង់ផ្ទះមិត្តរួមអាវុធសម្រាប់ជូនដល់គ្រួសារសមាជិកដែលកំពុងជួបការលំបាកពីលំនៅឋាន។ ឆ្លងតាមរយៈការធ្វើសេនាធិការ ការចលនារបស់អង្គការចាត់តាំងសមាគម បណ្តាអង្គការចាត់តាំង និងសប្បុរសជនតែងចូលរួមឧបត្ថម្ភសម្រាប់សាងសង់ផ្ទះមិត្តរួមអាវុធជូនដល់សមាជិកដែលមានស្ថានភាពលំបាក ដើម្បីគាត់មានលំនៅឋានរឹងមាំនឹងនរចិត្តប្រកបការងារ កសាងជីវភាពបានរីកចម្រើន សុភមង្គល”។
ឆ្នាំ២០២២ ក្រៅពីកសាងផ្ទះមិត្តរួមអាវុធឧបត្ថម្ភសមាជិក សមាគមអតីតយុទ្ធជនស្រុកទីវកឹងនៅទាំងសាងសង់ផ្ទះឧបការគុណ ០៦ខ្នង ជូនដល់គ្រួសារគោលនយោបាយ (ក្នុងមួយខ្នងតម្លៃពី ៥០-៦០លានដុង) សរុបតម្លៃ ៧២០ លានដុង។សាងសង់ផ្ទះមេត្តាធម៌ ០៦ខ្នងជូនដល់គ្រួសារក្រីក្រ (ក្នុងមួយខ្នងៗតម្លៃពី ៤០-៦០លានដុង) សរុបតម្លៃ២៦០លានដុង។
ឆ្នាំ ២០២៣សមាគមអតីតយុទ្ធជនស្រុកនឹងបន្តការខិតសាងសង់ផ្ទះមិត្តរួមអាវុធ ០៥ ខ្នងទៀតឧបត្ថម្ភដល់សមាជិកដែលជួបការលំបាកពីលំនៅឋាន ដើម្បីធានាឲ្យសមាជិកទាំងអស់មានផ្ទះរឹងមាំតាមសម្បទារបស់ក្រសួងស្ថាបនា៕
អត្ថបទ‑រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។