• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ភាពកក់ក្ដៅក្នុងលំនៅឋានសាមគ្គីធម៌

20/12/2022 09:15

     គិតតាំងពីឆ្នាំ ២០១៨ មកទល់ពេលនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវ​ង៉ាងកសាង និងប្រគល់ជូនផ្ទះសាមគ្គីធម៌បាន ៨ ខ្នងដល់បណ្ដាគ្រួសារដែលជួបលំបាកអំពីលំ​នៅឋាន ផ្ទះមួយខ្នងៗបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ លានដុង។ ក្នុងនោះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តឧបត្ថម្ភ ១ ខ្នង ផ្ទះចំនួន ៧ ខ្នង អាស្រ័យការរួមវិភាគទានរបស់ព្រះចៅអធិការបណ្ដាវត្តខ្មែរលើភូមិសាស្រ្តស្រុក ។ ផ្ទះសាមគ្គីធម៌ បានរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានគិតគូរបានល្អដល់បណ្ដាស្ថានភាព​គ្រួ​​សារលំបាក ជួយឱ្យគ្រួសារទាំងនោះមានជីវភាពកាន់តែបានកក់ក្ដៅជាង។

ក្ដីរីករាយរបស់ប្ដីប្រពន្ធបង សឺនង៉ុកស្នា និងបងស្រីថាច់ធីស្រាន្ត(ពីរនាក់កណ្ដាល)ក្នុងថ្ងៃបានទទួលផ្ទះថ្មី។

   លោកតាថាច់ឃ្លាំង អាយុ ៨២ ឆ្នាំ នៅភូមិផ្នោរអំពក់(កូវវី)​ ឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង ជាគ្រួសារមួយក្នុងបណ្ដាគ្រួសារបានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកឧបត្ថម្ភផ្ទះសាមគ្គីធម៌កាលពីដើមឆ្នាំ ២០១៩។ លោកតាថាច់ឃ្លាំង សំណេះសំណាលថា៖ ខ្ញុំមានក្ដីរីករាយយ៉ាងខ្លាំងពេល​ដែលបានព្រះសង្ឃឧបត្ថម្ភផ្ទះ។ ចំពោះរូបខ្ញុំស្ថិតក្នុងវ័យចាស់ បានទទួលរបបប្រចាំ​ខែរបស់អ្នកមានវ័យចាស់។ បច្ចុប្បន្ន ខ្ញុំមានកូនម្នាក់ កំពុងទៅប្រកបកិច្ចការរកទទួល​ទានដល់ខេត្តបិញយឿង ផ្ញើប្រាក់កាសជាញឹកញាប់មកឱ្យខ្ញុំ។ ទោះបីជាឆ្ងាយពីកូនក៏ពិត​មែន ប៉ុន្តែពេលសម្លឹងឃើញមានលំនៅឋានដូច្នេះ ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់។

   គ្រួសារបងសឺនង៉ុកស្នា បងស្រីថាច់ធីស្រាន្ត នៅភូមិរាជមល្ល ឃុំគីមហ្វា ក៏ទើបទទួលបានផ្ទះសាមគ្គីធម៌ដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង​​​ឧបត្ថម្ភ។ គ្រួសារបងស្នា ស្ថិតក្នុងមុខសញ្ញាក្រីក្រនៃមូលដ្ឋាន រស់នៅក្នុងលំនៅឋានបណ្ដោះអាសន្ន។ ជាការអភ័ព្វ ក្នុងលើកដែលមានភ្លៀងធំ ខ្យល់បក់បោកខ្លាំងក្នុងខែសីហា ឆ្នាំ ២០២២ បណ្ដាលឱ្យផ្ទះរបស់បងត្រូវរលំ។ បាន រដ្ឋអំណាចមូលដ្ឋាន អញ្ជើញមកសួរសុខទុក្ខ និងចលនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកឧបត្ថម្ភ ៥០ លានដុង សមាគមសហពន្ធន៍នារីឧបត្ថម្ភ ៤០ លានដុងដើម្បី កសាងលំនៅឋានជូនគ្រួសារបងឲ្យបាន​រឹងមាំ។ គិតមកទល់ពេលនេះ លំនៅឋានបានកសាងរួចរាល់ ប្ដីប្រពន្ធរស់នៅក្នុងលំនៅឋានថ្មី ជាកម្លាំងជំរុញទឹកចិត្តប្ដីប្រពន្ធបងខិតខំឈានឡើងចាកផុតភាពក្រីក្រស្ថិរភាព។

   បងសឺនង៉ុកស្នា រៀបរាប់ថា៖ លំនៅឋានជាប្រភពនៃសេចក្ដីសុខយ៉ាងធំធេងចំពោះគ្រួសារខ្ញុំ។ កាលពីមុន ជាមួយជីវភាពលំបាក ខ្ញុំគ្មានគិតដល់ការកសាងបានលំនៅឋានយ៉ាងនេះឡើយ ដោយបានការជួយឧបត្ថម្ភរបស់រដ្ឋ របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ពេលនេះខ្ញុំមានលំនៅឋានសមរម្យ ជាថាមពលដើម្បីជួយឲ្យគ្រួសារខ្ញុំមានលក្ខណៈចិញ្ចឹមកូន ២​ នាក់បានរៀនសូត្របានល្អប្រសើរជាងទៀតផង។

   ក្នុងការអនុវត្តន៍គោលនយោបាយចំពោះគ្រួសារក្រីក្រ ក្នុងនោះមានគោលនយោបាយឧបត្ថម្ភលំនៅឋានតែងបានរដ្ឋអំណាចមូលដ្ឋានយកចិត្តទុកដាក់។ ទោះជាដូច្នោះក៏ដោយ បណ្ដាគោលនយោបាយក៏មានកំណត់ មូលដ្ឋាន តែងពិនិត្យដោះស្រាយឱ្យគ្រួសារទទួលផលពីថ្នាក់ទាបឡើងទៅ ពោលគឺគ្រួសារដែលលំបាកបំផុតទទួលបានការឧបត្ថម្ភមុន។ អាស្រ័យហេតុនោះ ការរួម​ដំណើររបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ស្រុកជាមួយរដ្ឋអំណាចមូលដ្ឋានគឺ​ដើម្បីរួមចំណែកអនុវត្តល្អការគិតគូរដល់ស្ថានភាពលំបាករបស់គ្រួសារប្រជាជននិយាយរួម ជនជាតិខ្មែរនិយាយដោយឡែក។​

   ព្រះតេជគុណ ថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង មានសង្ឃដីកាឱ្យដឹងថា៖ ក្នុងការកសាងផ្ទះសាមគ្គីធម៌ជូនគ្រួសារដែលលំបាកអំពីលំនៅ​ឋាន សមាគមតែងជម្រាបដល់រដ្ឋអំណាចមូលដ្ឋាន រួចបានរដ្ឋអំណាចមូលដ្ឋានយល់ព្រម។ ពេលប្រគល់ជូនផ្ទះក៏មានការអញ្ជើញរដ្ឋអំណាចមូលដ្ឋានចូលរួមផងដែរ។​ ទង្វើនោះគឺដើម្បីសំដែងនូវការប្រមូលផ្ដុំកម្លាំងសាមគ្គីរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច ជាមួយបណ្ដាអង្គការចាត់តាំងនយោបាយសង្គមប្រយោជន៍រួមគ្នាគិតគូរជីវភាពប្រជាជន។

   តាមប្រសាសន៍របស់លោកង្វៀងឌឹកម៉ូវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត​ណាមស្រុកកូវង៉ាង៖ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកជាអង្គការចាត់តាំងសមាគមមួយតំណាងឱ្យ​ការផ្សារភ្ជាប់រវាងសាសនា និងសង្គម។ បណ្ដាអង្គសមាជិកក្នុងសមាគម មិនត្រឹមតែ ប្រតិបត្តិសាសនាដោយផ្ទាល់ ជាតំណាងឱ្យនិកាយព្រះពុទ្ធសាសនា។ល។ឡើយ នៅទាំរួមដំណើរជាមួយបក្ស រដ្ឋ ដើម្បីគិតគូរដល់បណ្ដាស្ថានភាពលំបាក។ ការកសាងលំនៅឋានឧបត្ថម្ភគ្រួសារដែលជួបលំបាកអំពីលំនៅឋានគឺរួមចំណែកក្នុងការកសាងជីវភាពថ្មីសម្រាប់ជនរួមជាតិខ្មែរលើភូមិសាស្រ្ត។ យើងខ្ញុំសង្ឃឹមថា ព្រះចៅអធិការគ្រប់វត្តនឹងបន្តពង្រីកល្អជាងទៀតបណ្ដាសកម្មភាពដើម្បីការងារសាសនា និងការងារសង្គម៕

អត្ថបទរូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.