• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ភូមិហ្វាហាវជាមួយការងារការពារបរិស្ថាននៅតំបន់ប្រជាជនស្នាក់នៅ

15/05/2022 06:34

ភូមិហ្វាហាវជាភូមិមួយក្នុងចំណោម ០៨ ភូមិរបស់ឃុំភឿកហាវ( ស្រុកចូវថាញ់) មានប្រជាជន ៨0៦ គ្រួសារ រួមមានមនុស្សរាយ ២.៦៣២ នាក់។ ប្រជាជនភាគច្រើនក្នុងភូមិជាអ្នកកាន់សាសនាកាតូលិក។ អនុវត្តតាមផែនការរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តស្តីពីការកសាងទម្រង់ “តំបន់ប្រជាជនស្នាក់នៅភ្ជាប់ជាមួយមូលដ្ឋានសាសនាចូលរួមការពារបរិស្ថាន និងសម្របសម្រួលនឹងអាកាសធាតុប្រែប្រួល” ដំណាក់កាល ២០២០-២០២៣ ក្នុងរយៈកាលកន្លង បរិស័ទសាសនាកាតូលិក និងប្រជាជនក្នុងភូមិចូលរួមបណ្តាសកម្មភាពការពារបរិស្ថាន និងសកម្មភាពសម្របសម្រួលនឹងអាកាសធាតុប្រែប្រួលនៅតំបន់ប្រជាជនស្នាក់នៅ រួមចំណែកជាក់ស្តែងក្នុងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌ “ របស់ឃុំ។

បន្ទាប់ពីបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជ្រើសធ្វើជាកន្លែងមួយសម្រាប់កសាងទម្រង់ការពារបរិស្ថាន និងសម្របសម្រួលនឹងអាកាសធាតុប្រែប្រួល ឃុំក៏បង្កើតគណៈអធិការទម្រង់នេះ ដោយមានសមាជិក ១១ នាក់។ គណៈអធិការបានកំណត់ការងារផ្សព្វផ្សាយមានតួនាទីសំខាន់ដើម្បីផ្សព្វផ្សាយអនុវត្តទម្រង់នេះនៅមូលដ្ឋាន ហេតុនោះក៏ម្ចាស់ការសហការជាមួយរណសិរ្សមាតុភូមិ គណៈ ផ្នែក អង្គការមហាជនឃុំ និងភូមិ ផ្តុំកម្លាំងផ្សព្វផ្សាយ ចលនាបរិស័ទសាសនាកាតូលិក និងប្រជាជនអនុវត្តបណ្តាគោលការណ៍ គោលម៌ាគា គោលនយោបាយច្បាប់របស់បក្ស និង រដ្ឋស្តីពីការពារបរិស្ថាន និងសម្របសម្រួលនឹងអាកាសធាតុប្រែប្រួលសំខាន់គឺច្បាប់ការការពារបរិស្ថាន។ សារាចរលេខ ១៥-CT/TU ចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២0១៦ របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត “ ស្តីពីបង្កើនការគ្រប់គ្រងសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានតំបន់ទីក្រុង និងតំបន់ប្រជាជនស្នាក់នៅក្នុងការធ្វើសកម្មភាពផលិត ធ្វើអាជីវកម្ម សេវាកម្មក្នុងខេត្តត្រាវិញ” សារលិខិតមួយចំនួនស្តីពីការដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ បណ្តាអង្គការនយោបាយ‑សង្គមគ្រប់លំដាប់ថ្នាក់ ស្តីពីការពារបរិស្ថាន និងសម្របសម្រួលនឹងអាការធាតុប្រែប្រួល ដោយមានរូបភាពជាច្រើនដូចជា៖ ប្រជុំជីវភាពបព្វជិត និងបរិស័ទកាសាសនាតូលិក គណៈកម្មការរណសិរ្ស សាខា ក្រុម អង្គការមហាជន ដំណាក់ផ្សាយសំឡេងនៅមូលដ្ឋាន សញ្ញាពេចន៍ផ្សព្វផ្សាយតាមរយៈរូបភាពបញ្ចាំងផ្ទាល់។ល។

ប្រជាជនចូលរួមកសាងទិដ្ឋភាពនៅជនបទ។

បងស្រី ថាច់ធីភារី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភឿកហាវ បានឲ្យដឹង៖ ឆ្លងតាមរយៈការផ្សព្វផ្សាយចលនាបណ្តាគ្រួសារប្រជាជនក្នុងភូមិបានចុះឈ្មោះ អនុវត្តម៉ឺងម៉ាត់តាមបណ្តាខ្លឹមសារដែលបានចុះកិច្ចសន្យាជាមួយមូលដ្ឋានដូចជា៖ ប្រដាប់សម្រាប់ដាក់សំរាម កាកសំណល់ធានាមិនឲ្យកខ្វក់បរិស្ថានមុនពេលដឹកជញ្ជូនទៅដាក់កន្លែងគំនរសំរាមតាមច្បាប់។ ត្រូវដាក់សំរាមក្នុងធុងសំរាមសាធារណៈ ឬដាក់ត្រង់កន្លែងដាក់សំរាមតាមច្បាប់។ មិនត្រូវទុកឲ្យកាកសំណល់ក្លិនស្អុយឥទ្ធិពលដល់សុខភាព និងការប្រជុំជីវភាពនៃតំបន់ប្រជាជនស្នាក់នៅឡើយ។ បង់ថ្លៃការពារបរិស្ថានគ្រប់ប្រភេទតាមច្បាប់។ ចូលរួមបណ្តាសកម្មភាពអនាម័យបរិស្ថានក្នុងតំបន់ប្រជាជនស្នាក់នៅ។ ការចិញ្ចឹមពាហនសត្វ និងបសុសត្វ គប្បីអនាម័យរោង ក្រោល ដើម្បីធានាសុវត្ថិភាពតំបន់ប្រជាជនស្នាក់នៅ មិនទុកឱ្យសត្វចិញ្ចឹមធ្វើឲ្យកខ្វក់បរិស្ថានសហគមន៍។ល។ គិតមកទល់ពេលនេះ ក្នុងភូមិមានគ្រួសារប្រជាជន ៧៩៥/៨០៦ គ្រួមានរបងផ្ទះ។  ៧៨៣ គ្រួសាមានបង្គន់ស្របអនាម័យ ៧៥៦ គ្រួអនុវត្តការបែងប្រភេទសំរាមតាមច្បាប់ គ្រួសារទាំងអស់ក្នុងភូមិបានប្រើប្រាស់ទឹកស្របអនាម័យនិងមានទ្រុង ក្រោលចិញ្ចឹមសត្វធានាអនាម័យបរិស្ថាន មូលដ្ឋានផលិត អាជីវកម្ម ១១៨/១១៨ កន្លែងចុះកិច្ចសន្យាមិនធ្វើឲ្យកខ្វក់បរិស្ថាន។ល។ តាមរយៈការត្រួតពិនិត្យ បច្ចុប្បន្នមាន ៧៥៨/៨០៦ គ្រួសារសម្រេចលក្ខឋានជាគ្រួសារវប្បធម៌ ជនបទថ្មី ក្នុងនោះ ៥២៥ គ្រួសារបានទទួលស្គាល់សម្រេចលក្ខឋានក្នុងរយៈកាល ០៣ ឆ្នាំបន្តបន្ទាប់។

គណៈគ្រប់គ្រងព្រះវិហារកាតូលិកភឿកហាវបានអនុវត្តល្អការងារដាំ និងថែរក្សាដើមឈើក្នុងបរិវេណព្រះវិហារព្រមទាំងសហការជាមួយគណៈអធិការផ្សព្វផ្សាយ ចលនាបរិស័ទសាសនាកាតូលិកចូលរួមដាំកូនឈើនៅតំបន់ប្រជាជនស្នាក់នៅអនុវត្តល្អបណ្តាលក្ខឋានកសាងជនបទថ្មី ទីក្រុងអារ្យធម៌ ធានាអនាម័យបរិស្ថាននៅតាមកន្លែងប្រជុំជីវភាពសាធារណៈ និងតំបន់ប្រជុំជីវភាពសហគមន៍។

ដើម្បីរក្សា និងពង្រីកទម្រង់នេះបព្វជិតសាសនាកាតូលិក ង៉ូវ៉ាំងបែ មានប្រសាសន៍ថា ក្នុងពេលខាងមុខ លោកនឹងសហការជាមួយរណសិរ្សមាតុភូមិ និងបណ្តាគណៈផ្នែក អង្គការមហាជនមូលដ្ឋាន បន្តការជំរុញមាំការងារផ្សព្វផ្សាយ ចលនាដើម្បីប្រជាជន និងបរិស័ទសាសនាកាតូលិកបង្កើនការយល់ដឹងក្នុងការអនុវត្តន៍ល្អភារកិច្ចការពារបរិស្ថាន និងសម្របសម្រួលនឹងអាកាសធាតុប្រែប្រួល។ ត្រួតពិនិត្យការអនុវត្តន៍បណ្តាលក្ខឋានកសាងទម្រង់តំបន់ប្រជាជនស្នាក់នៅ និងមូលដ្ឋានសាសនា។ ការចុះកិច្ចសន្យាអនុវត្តទម្រង់ការពារបរិស្ថាន និងសម្របសម្រួលនឹងអាកាសធាតុប្រែប្រួលរបស់បណ្តាអង្គការ បុគ្គល និងគ្រួសារ ព្រមទាំងអនុវត្តបណ្តាខ្លឹមសារដែលបានចុះកិច្ចសន្យាជាមួយគណៈអធិការតំបន់ប្រជាជនស្នាក់នៅ។    សហការចាត់តាំងបណ្តា​សកម្មភាពចូលរួមជ្រោមជ្រែង​ទិវា​បរិស្ថាន​ពិភពលោក (ទី ០៥ មិថុនា) ជារៀងរាល់ឆ្នាំ បណ្តាសកម្មភាពចេញទ័ពអនាម័យរិស្ថាន​ជារឿយៗ ដើម្បី​រួមចំណែក​ការពារ​សុខភាព​សាធារណជន និង​កសាង​ទិដ្ឋភាពឲ្យបាន​ភ្លឺ​-​ស្រស់​-​ស្អាត អនុវត្តមានប្រសិទ្ធភាពសារាចរលេខ ១៥‑CT/TU របស់គណៈ អចិន្ត្រៃយ៍បក្សខេត្ត និងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌”៕

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.