23/03/2023 15:49
លោក សឺនធីរ ជាគ្រួសារ ស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រជីវភាពជួបការលំបាកខ្លាំង។ ប្តីប្រពន្ធគាត់រស់នៅក្នុងផ្ទះមេត្តាធម៌ដែលទ្រុឌទ្រោម។ ដោយសារគ្រួសារគាត់គ្មានដីផលិតទើបប្ដីប្រពន្ធគាត់តែងប្រកបការងារស៊ីឈ្នួល ប្រាក់ចំណូលមិនទៀងទាត់ គាត់គ្មានលទ្ធភាពជួសជុលផ្ទះនោះឡើយ។ ឆ្នាំ២០២៣ ផ្តើមពីមូលនិធិសុខុមាលភាពសង្គមខេត្តក៏ឧបត្ថម្ភគ្រួសារគាត់ទិញគោញី ០១ ក្បាល និងសាងសង់ផ្ទះមហាសាមគ្គី ០១ ខ្នង សរុបតម្លៃ ៦០ លានដុង។ ក្នុងនោះ មូលនិធិសុខុមាលភាពសង្គមខេត្ត ឧបត្ថម្ភ ៥០លានដុង។
លោក ថាច់ សាណាត់ (ខាងស្តាំ) អញ្ជើញទៅសួរសុខទុក្ខគ្រួសាររបស់លោកមាស៊ើងធីរដែលបានឧបត្ថម្ភសង់ផ្ទះនៅដើមឆ្នាំ ២០២៣។
លោកសឺនធីរសំណេះសំណាលដោយរីករាយថា៖ គ្រួសារខ្ញុំមានផ្ទះរឹងមាំ ប្តីប្រពន្ធខ្ញុំនឹងខិតខំថែទាំគោឲ្យបានល្អខំធ្វើការសន្សំសំចៃប្រាក់ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារឱ្យបានរីកចម្រើនស្ថិរភាព។
លោក ត្រឹង ខេមរា (ជនជាតិខ្មែរ) ជាគ្រួសារជិតក្រមួយគ្រួដែលទទួលបានឧបត្ថម្ភផ្ទះ ០១ ខ្នង គោ ០១ ក្បាលកាលពីឆ្នាំ ២០២១។ គ្រួសារគាត់ក៏រួចផុតពីភាពក្រីក្រនៅឆ្នាំ ២០២២។
លោក ខេមរាសំណេះសំណាល៖ ដោយបានរដ្ឋឧបត្ថម្ភគោ ០១ ក្បាល និងសាងសង់ផ្ទះបានរឹងមាំ ប្ដីប្រពន្ធខ្ញុំត្រេកអរណាស់។ ប្តីប្រពន្ធខ្ញុំនឹងខិតខំធ្វើការនៅក្នុងភូមិស្រុកដើម្បីរកប្រភពចំណូលលំនឹងជីវភាព។ បច្ចុប្បន្ន ប្តីប្រពន្ធខ្ញុំខិតខំថែទាំកូនរៀនសូត្រឲ្យបានល្អ និងចិញ្ចឹមគោ។ ពេលទំនេរខ្ញុំទៅស៊ីឈ្នួលយួរកំបោរដើម្បីមានប្រាក់ចំណូលបន្ថែម។ ថ្វីត្បិតជីវភាពមិនទាន់បានធូរធាប៉ុន្មាន ប៉ុន្តែខ្ញុំមានផ្ទះរឹងមាំ មានគោ ០៣ ក្បាល សង្ឃឹមថាអនាគតជីវភាពគ្រួសារខ្ញុំនឹងបានរីកចម្រើនជាងទៀត។ គ្រួសារខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋ ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគ្រួសារខ្ញុំឱ្យឆ្លងផុតពីការលំបាក លំនឹងជីវភាពដូចបច្ចុប្បន្ន។
លោក ថាច់សាណាត់ ប្រធានគណៈកម្មការប្រជាជនភូមិ ចុងព្រៃ (អា) បានឲ្យដឹងថា៖ ដើម្បីបន្ត អនុវត្តការងារ កាត់បន្ថយភាពក្រីក្រ ឆ្នាំ ២០២៣ ភូមិបានរាយការណ៍ជូនឃុំ ឲ្យយកចិត្តទុកដាក់ផ្តុំកម្លាំងឧបត្ថម្ភគ្រួសារក្រីក្រ ១០/១០ គ្រួដើម្បីរួចផុតពីភាពក្រីក្រនៅឆ្នាំ ២០២៣ ។ ក្នុងនោះមាន០២ គ្រួសារបានឧបត្ថម្ភកសាងលំនៅឋាន និងគោមេគ្រួសារក្រៅពីនោះគឺបង្កលក្ខណៈឲ្យបុលទុនពង្រីកផលិតកម្ម ចិញ្ចឹមសត្វ។ភាគច្រើនគ្រួសារក្រីក្រដែលបុលទុនបានចុះឈ្មោះវិនិយោគក្នុងការចិញ្ចឹមគោ។ ដោយបានការយកចិត្តទុកដាក់ ឧបត្ថម្ភរបស់បក្ស និងរដ្ឋ មកទល់បច្ចុប្បន្ន ជីវភាពប្រជាជននៅភូមិ ចុងព្រៃ (អា)និយាយរួម មាមីងខ្មែរនិយាយដោយឡែកបានរីកចម្រើនទាំងសម្ភារ និងស្មារតី។ បច្ចុប្បន្នភូមិគ្មាននៅផ្ទះទ្រុឌទ្រោមទៀតឡើយ។ ខិតខំដល់ចុងឆ្នាំ២០២៣ ភូមិនឹងលុបបំបាត់ឲ្យអស់គ្រួសារក្រីក្រ ដើម្បីរួមចំណែកជាមួយស្រុកអនុវត្តសម្រេចលក្ខឋានស្រុកជនបទថ្មី តាមផែនការដែលបានដាក់ចេញ។
ដំណាក់កាល ២០២០-២០២២ ផ្តើមពីមូលនិធិសុខុមាលភាពសង្គមរបស់ខេត្ត និងស្រុក វិនិយោគក្នុងការឧបត្ថម្ភគោ សាងសង់លំនៅឋានជាដើម ញ៉ាំងឲ្យគ្រួសារក្រីក្រនៅភូមិចុងព្រៃ (អា)ឃុំ ភឿកហឹងចំនួន ៦០ គ្រួសារ បានរួចផុតពីភាពក្រីក្រ៕
អត្ថបទ‑ រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។