• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ព្រះសង្ឃ ជនរួមជាតិខ្មែរស្រុកកូវកែអំណរបុណ្យជាតិ ២ កញ្ញា

06/09/2022 09:25

ទោះបីមិនបានចាត់តាំងជាទ្រង់ទ្រាយប្រមូលផ្ដុំមហាជនដើម្បីរំលឹកឡើងវិញពីអត្ថន័យប្រវត្តិសាស្រ្តបុណ្យជាតិប្រទេសសាធារណសង្គមនិយមវៀតណាម (ថ្ងៃទី ២ កញ្ញាឆ្នាំ ១៩៤៥) ក៏ដោយ ប៉ុន្តែព្រះសង្ឃជនរួមជាតិខ្មែរស្រុកកូវកែតែងរំលឹកដល់ថ្ងៃមហោឡារិកនេះ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅពេលដែលចងទង់ជាតិអំណរថ្ងៃបុណ្យជាតិ ២ កញ្ញា។

            រួមជាមួយការកសាងបណ្ដាសំណង់នៅក្នុងមណ្ឌលវត្ត វត្តភាគច្រើនលើភូមិ​សាស្រ្តស្រុកកូវកែក៏កសាងបានបង្គោលទង់សម្រាប់ចងទង់ពុទ្ធសាសនាទន្ទឹមគ្នាជាមួយទង់ជាតិក្នុងបណ្ដាថ្ងៃដែលមានព្រឹត្តិការណ៍របស់ប្រទេសជាតិ។

            ឃុំហ្វាអឹងជាមូលដ្ឋានដែលមានជនរួមជាតិរស់នៅច្រើន។ មូលដ្ឋានបំផុសចលនាប្រ​ជាជន​លើភូមិសាស្រ្តអនុវត្តសម្រេចបណ្ដាលក្ខ​ឋាន​ជន​​​បទថ្មី។ ក្នុងនោះ គ្រួសារមួយចំនួននៅប្របតាមដងផ្លូវសំខាន់ៗរបស់ឃុំតែងកសាងបានបង្គោលទង់សម្រាប់ចងទង់ជាតិពេលមានពិធីអនុស្សាវរីយ៍របស់ប្រទេសជាតិ។ រួមជាមួយការធ្វើល្អការងារផ្សព្វផ្សាយ ម៉្លោះហើយពេលដល់ឱកាសបុណ្យ ៣០ មេសា បុណ្យជាតិ ២ កញ្ញា ឬក៏បណ្ដាព្រឹត្តិការណ៍របស់មូលដ្ឋាន តែងពិនិត្យឃើញជនរួម​ជាតិខ្មែរចងទង់ជាតិព្រោងព្រាតអមតាមដងផ្លូវ។ នៅតាមបណ្ដាវត្តខ្មែរ ទង់ក្រហមផ្កាយលឿងបក់រវិចអមជាមួយទង់ពុទ្ធសាសនាហាក់ដូចស្វាគមន៍ថ្ងៃបុណ្យ និងសម្ដែងលក្ខណៈប្រពៃណីល្អល្អះពីមូលដ្ឋានជំនឿសាសនាអារ្យធម៌។

វត្តខ្មែរនៅស្រុកកូវកែក្នុងថ្ងៃបុណ្យជាតិ។

            តាមថេរដីការរបស់ព្រះតេជគុណថាច់ថាវរ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហា​ជាតិ​ស្រុកកូវកែ៖ កន្លងហើយ វត្តមួយចំនួនបាន​រដ្ឋអំណាចមូលដ្ឋាន ចលនាអនុវត្តកិច្ចសន្យាកសាងមូលដ្ឋានជំនឿសាសនាអារ្យធម៌ មានវត្តខ្លះបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត។ល។ វត្តទាំងនោះ តែងអនុវត្តតាមការបំផុសចលនា ផ្សព្វផ្សាយរបស់រដ្ឋអំណាចមូលដ្ឋាន។ ជាក់ស្ដែងក្នុង​ឱកាស​បុណ្យជាតិ ២ កញ្ញានេះ បណ្ដាវត្តតែងចងទង់ជាតិសំដែងពីការគោរពបណ្ដា​សមិទ្ធផលរបស់ប្រទេសជាតិ លទ្ធផលដែលរៀមច្បងគ្រប់ជំនាន់បានពលីសាច់ស្រស់​ឈាមស្រស់ដណ្ដើមយកឯករាជ្យជូនមាតុ​ប្រទេស។

            បងសឺនហា នៅភូមិត្រាខាវ ឃុំហ្វាអឹង ចែករំលែក៖ ជាមួយបំណងបានរួមចំណែក​កម្លាំងកាយរបស់ខ្លួនសម្រាប់ការអនុវត្តន៍បណ្ដាចលនាកសាងមាតុភូមិ ពេលមានពិធី​អនុស្សាវរីយ៍របស់ប្រទេសជាតិ ខ្ញុំបានសម្ព័ន្ធយុវជនភូមិចាត់ឱ្យចងទង់ជាតិអមតាម​បណ្ដាដងផ្លូវ ធ្វើឱ្យខ្ញុំមានក្ដីរំភើបនិង មានមោទនភាពជាមួយភាពវិវឌ្ឍន៍ របស់ប្រទេសជាតិ ក៏ដូចជាភាពវិវឌ្ឍន៍របស់ភូមិស្រុកធ្វើឱ្យខ្ញុំកាន់តែមានការប្ដេជ្ញាចិត្តដើម្បីចូលរួមអនុវត្តល្អជាងទៀតបណ្តាចលនាបដិវត្តន៍នៅមូលដ្ឋាន។

បងសឺនហា ចូលរួមចងទង់ អំណរថ្ងៃបុណ្យជាតិ។

            គិតមកទល់ពេលនេះ ឃុំហ្វាអឹង មានគ្រួសារប្រជាជនជាង ៨៩%បានទទួលស្គាល់​ជាគ្រួសារវប្បធម៌ ជនបទថ្មី។ ក្នុងនោះ មានគ្រួសារប្រជាជនជាង ៧៥% បម្រុងបានទង់ជាតិតាមការកំណត់ទុកក្នុងគ្រួសារសម្រាប់ចងនៅពេលមានព្រឹត្តិការណ៍របស់ប្រទេសជាតិ ឬនៅមូលដ្ឋាន។ ពេលជិតដល់ព្រឹត្តិការណ៍ប្រព្រឹត្តឡើង ជាក់ស្ដែងដូចជានៅថ្ងៃបុណ្យ ៣០ មេសា និងបុណ្យជាតិ ២ កញ្ញាទង់ជាតិបានចងព្រោងព្រាតរាល់ដងផ្លូវ បង្កបរិយាកាសអ៊ូអរអំណរថ្ងៃបុណ្យទូទាំងប្រជាជន។ ហើយទង្វើនោះទៀតសោតមានអត្ថន័យពញ្ញាក់ស្មារតីជនគ្រប់រូបឱ្យមានស្មារតីយល់ដឹងជាងទៀតក្នុងការកសាងឃុំហ្វាអឹងសម្រេចជនបទថ្មីលើកកម្ពស់និយាយដោយឡែក និងរួមចំណែក​ជាមួយស្រុកកូវកែអនុវត្តសម្រេចគោលដៅ​កសាងស្រុកជនបទថ្មីលើកកម្ពស់នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ៕                                                               ​​​​​

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.