• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ព្រះសង្ឃខ្មែរ ចូលរួមបំពេញកិច្ចការសប្បុរសធម៌សុខុមាលភាពសង្គម ប្រកបដោយទឹកព្រះទ័យករុណា

04/07/2023 10:02

ចូលរួមជ្រោមជ្រែងបណ្ដាចលនាសប្បុរសធម៌ សុខុមាលភាពសង្គម ប្រកបដោយទឹកព្រះទ័យករុណាដើម្បីជីវភាពប្រជាជនពីមួយថ្ងៃកាន់តែ មានព្រះសង្ឃជាច្រើនអង្គចូលរួមដើម្បីរួមដំណើរជាមួយ បក្ស រដ្ឋ អនុវត្តសម្រេចបណ្ដាភាគកម្រិតផែនការដែលបានដាក់ចេញ។

 

ព្រះតេជគុណ ថាច់ទឿង ពិនិត្យការកសាងបង្គោលអំពូលភ្លើងបំភ្លឺផ្លូវអាស្រ័យព្រះតេជគុណរួមវិភាគទានថវិកាកសាង។

    ជាងដបឆ្នាំមកហើយ ព្រះតេជគុណ ថាច់ទឿង ព្រះចៅអធិការវត្តពិសេសារាម(កន្លែងសេះ) ឃុំបិញភូ ស្រុកកាងឡុង ប្រកបដោយទឹកព្រះទ័យករុណាចំពោះពុទ្ធបរិស័ទ គ្រួសារក្រីក្រ ក្នុងនោះមានការជូនអំណោយដល់ចាស់ព្រឹទ្ធាចារ្យ អ្នកជំងឺក្រីក្រ ជូនអាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ ពុះពារការលំបាក រៀនសូត្របានពូកែ។ ក្រៅពីនោះ ព្រះអង្គបានចំណាយថវិកាមួយចំណែក និងបំផុសចលនាពុទ្ធបរិស័ទចំណុះវត្ត និងកន្លែងនានា រួមវិភាគទានជាមួយនឹងមូលដ្ឋានដើម្បីកសាងស្ពានជនបទ ផ្លូវគមនាគមន៍ កសាងបង្គោលអំពូលភ្លើងសម្រាប់អុជបំភ្លឺនៅ​ពេលយប់នៅលើភូមិសាស្ត្រ។ល។ សរុបតម្លៃអនុវត្តការងារសប្បុរសធម៌ បណ្ដាសំណង់ជាង ៥ ពាន់លាន​ដុង។

   ព្រះតេជគុណ ថាច់ទឿង មានថេរដីការថា៖ ចំពោះអាត្មាគិតឃើញថា ការកសាងស្ពាន ថ្នល់ អំពូលភ្លើងបំភ្លឺដងផ្លូវគឺដើម្បីបម្រើដល់សាធារណជន។ អាស្រ័យហេតុនោះ អាត្មាក៏តែងស្វែងយល់កន្លែងដែលមានតម្រូវការចាំបាច់ដើម្បីកសាងស្ពានថ្នល់បម្រើដល់ការធ្វើដំណើររបស់ប្រជាជន ។ ទន្ទឹមនឹងការជ្រោមជ្រែងជាមួយបណ្ដាចលនាកសាងជនបទថ្មី ព្រះអង្គនៅទាំងបំផុសចលនាបង្កើតបានក្រុមសិល្បៈមួយក្រុម(ក្រុមសិល្បៈ ចន្ទសិរី) ដោយមានប្អូនៗដែលមានទេពកោសល្យខាងសិល្បៈជាង ៤០ រូបចូលរួមសម្ដែង និងមានបណ្ដាសិល្បៈវប្បធម៌ភណ្ឌយ៉ាងសម្បូរបែប អាស្រ័យព្រះតេជគុណចំណាយថវិកាផ្ទាល់អង្គទិញសម្រាប់ឱ្យក្រុម។ នេះជាការបញ្ជាក់ឱ្យឃើញពីទឹកព្រះទ័យដ៏ខ្ពង់ខ្ពស់ក្នុងការរួមចំណែករក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិរបស់ព្រះអង្គ។

ព្រះតេជគុណ ត្រឿងវ៉ាំងបៀង រួមជាមួយលោក ត្រឹងកែវ(ប្រធានគណៈកម្មការវត្ត) បង់ប្រាក់ចិញ្ចឹមជ្រូកដីជំរុញការសិក្សា។

      ដើម្បីមានប្រភពថវិកាអនុវត្តការងារជំរុញការសិក្សា ព្រះតេជគុណត្រឿងវ៉ាំងបៀង ព្រះចៅវត្តវិភាគរាជដួងកែវ(ផ្នោរដូង) ឃុំដាយអាង ស្រុកថ្កូវ រួមជាមួយគណៈអារាមាភិបាលចិញ្ចឹមជ្រូកដីជំរុញការសិក្សា ជំរុញបញ្ញា។ ផ្ដើមពីទឹកប្រាក់បានមកដោយការចិញ្ចឹមជ្រូកដី ព្រះអង្គបានរួមជាមួយគណៈអារាមាភិបាលជូនអំណោយ អាហារូបករណ៍រាប់រយចំណែកដល់ប្អូនៗនៅតាមបណ្ដាសាលារៀនលើភូមិសាស្រ្ត និងបណ្ដាភូមិសាស្រ្តជិតខាង។ កាលពីដើមឆ្នាំ ២០២៣ វត្ត បំបែកជ្រូក បានទឹកប្រាក់ជិត ៥០ លានដុង។ ផ្ដើមពីការចិញ្ចឹមជ្រូកដីជំរុញការសិក្សា បានរួមជាមួយបណ្ដាផ្នែកកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សាពាក់កណ្ដាលការចុះនៅក្រោម ០១%។ ជាមួយបំណង “មិនបណ្ដោយឱ្យសិស្សណាម្នាក់បោះបង់ការសិក្សាពាក់កណ្ដាល​ដោយសារតែស្ថានភាពគ្រួសារ” ព្រះអង្គក៏តែងនិមន្តឈ្វេងយល់ការលាតត្រដាងពីបណ្ដាគណៈ ផ្នែកមូលដ្ឋាន។ បើសិនពិនិត្យឃើញមានសិស្សត្រូវការជួយឧបត្ថម្ភ ព្រះអង្គលៃលកជូនអំណោយ  អាហារូបករណ៍ដល់ប្អូនៗទាន់ពេល។ ទង្វើនោះ មានសិស្សដែលមានស្ថានភាពលំបាកជាច្រើន ចាត់ទុកមូលនិធិជំរុញការសិក្សារបស់វត្តជាបង្អែកយ៉ាងសំខាន់ក្នុងអំឡុងពេលរៀនសូត្ររបស់ខ្លួន។

   ព្រះតេជគុណ ថាច់តារា ព្រះចៅអធិការវត្តកងចក្ការាម(ធ្លក) សកម្មក្នុងការកសាងស្ពានជនបទនៅលើភូមិសាស្រ្តឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ។ ពីព្រោះតាមការគិតឃើញរបស់ព្រះអង្គ នោះជាការចាំបាច់ដើម្បីតភ្ជាប់​បណ្ដាដងផ្លូវគមនាគនមន៍ ងាយស្រួលដល់ការពង្រីកសេដ្ឋកិច្ចរវាងបណ្ដាតំបន់ ជាពិសេសគឺតំបន់ជនរួមជាតិខ្មែរ។  គិតតាំងពីឆ្នាំ ២០២០ មកទល់ពេលនេះ ព្រះតេជគុណ ថាច់តារា រួមវិភាគទាន និងបំផុសចលនាបណ្ដាពុទ្ធបរិស័ទ សប្បុរសជនរួមវិភាគទានថវិកាកសាង និងជួសជុលស្ពានជនបទបានជិត ១០ កន្លែងដោយទឹកប្រាក់ជិត ២​ ពាន់លានដុង។ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងចូលរួមឧបត្ថម្ភបណ្ដាមូលនិធិដូចជា៖ មូលនិធិសន្តិសុខការពារជាតិ មូលនិធិសុខុមាលភាពសង្គម មូលនិធិបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ល។ ដោយថវិកាជាង ១០០ លានដុង។ ការរួមវិភាគទានរបស់ព្រះអង្គ បានរួមចំណែកជាមួយមូលដ្ឋានអនុវត្តសម្រេចបណ្ដាលក្ខឋានក្នុងការកសាងជនបទថ្មី ។

   បច្ចុប្បន្ន មានគំរូព្រះសង្ឃជាច្រើនចូលរួមអនុវត្តបណ្ដាចលនានោះ មិនត្រឹមតែជួយឱ្យបណ្ដាចលនាកាន់តែបានស៊ីជម្រៅទៅក្នុងទឹកចិត្តប្រជាជននិយាយរួម ពុទ្ធបរិស័ទនិយាយដោយឡែកប៉ុណ្ណោះឡើយ នៅទាំងជាការផ្សារខ្ជាប់ ពង្រីកល្អជាងទៀតប្រវេណីសាមគ្គីរវាងបណ្ដាជនជាតិក្នុងមហាគ្រួសារវៀតណាមទៀតផង៕

 អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.