• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ពិន័យធ្ងន់កំហុសគ្មានលិខិតបើកបរតាមការកំណត់

24/05/2022 09:29

រយៈពេល ៤ ខែដើមឆ្នាំ តាមរយៈការយាមល្បាត តម្រួតចរាចរណ៍នៃនគរបាលទូទាំងខេត្តបានរកឃើញ វិនិច្ឆ័យករណីបំពានជាង ៧.៧០០ ករណី រក្សាទុកបណ្ដោះអាសន្នមធ្យោបាយជាង ៧.០០០ គ្រឿង រួមជាមួយលិខិតស្នាមជាច្រើនប្រភេទ ពិន័យជាទឹកប្រាក់ជាង ១៣ ពាន់លានដុង។ ក្នុងនោះ កំហុសគ្មានលិខិតបើកបរ ឬក៏លិខិតបើកបរមិនស្របច្បាប់ជាង ២.០០០ ករណី ស្មើអត្រា ៣០%។ នេះជាស្ថានភាពជាក់ស្ដែងគួរឱ្យបារម្ភ។

ដើម្បីធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍តម្រួតចរាចរណ៍នៃនគរបាលទូទាំងខេត្តសហការជាមួយបណ្ដាផ្នែកមានសមត្ថកិច្ចបង្កើនការ​ឃោសនា ផ្សព្វផ្សាយបណ្ដាសេចក្ដីកំណត់របស់ច្បាប់ចរាចរណ៍ផ្លូវគោកដោយរូបភាពជា​ច្រើន ក្នុងនោះយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយដោយផ្ទាល់តាមរយៈការយាមល្បាត ត្រួតពិនិត្យ និងលើបណ្ដាមធ្យោបាយព័ត៌មានមហាជនស្ដីពីបណ្ដាលក្ខការណ៍ចូលរួមចរាចរណ៍សុវត្ថិភាព លក្ខណៈចាំបាច់ និងគ្រប់សព្វ ក៏ដូចជាអត្ថន័យសំខាន់នៃការមានលិខិតបើកបរពេលបើកបរមធ្យោបាយចូលរួមចរាចរណ៍។ ពេលចរាចរលើដងផ្លូវ អ្នកបើកបរគប្បីមានលិខិតបើកបរសមស្របជាមួយប្រភេទម៉ូតូដែលកំពុងប្រើប្រាស់ លើកលែងបណ្ដាប្រភេទម៉ូតូមិនចាំបាច់ត្រូវមានលិខិតបើកបរ ប៉ុន្តែត្រូវបំពាក់ចំណេះដឹងដោយខ្លួនឯងពេលចូលរួមចរាចរណ៍សុវត្ថិភាព។ ពេលបើកបរលើ​ដងផ្លូវត្រូវយកលិខិតស្នាមទៅតាមឱ្យបានគ្រប់សព្វដូចជា៖ លិខិតបើកបរ លិខិតចុះឈ្មោះម៉ូតូ លិខិតបញ្ជាក់គាំពារបន្ទុកស៊ីវិលរបស់ម្ចាស់យានយន្តផ្លូវគោកនៅមានសុពលភាព ព្រមទាំងលិខិតស្នាមចាំបាច់ដទៃមួយចំនួនទៀត។

តម្រួតចរាចរណ៍ពិន័យអ្នកបើកបរគ្មានលិខិតបើកបរ។ រូបថត៖ ហូយ៉ាង

អាស្រ័យស្មារតីប្រតិបត្តិច្បាប់របស់ប្រជាជនមួយចំនួនមិនទាន់បានម៉ឺងម៉ាត់ ហេតុនោះ ការប៉ះទង្គិចនិងគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមាន។ រយៈពេល ៤ ខែដើមឆ្នាំ ទូទាំងខេត្តកើតមានគ្រោះថ្នាក់ចរាចរណ៍ ១២ ករណី ធ្វើឱ្យមនុស្សបាត់បង់ជីវិតចំនួន ១២ នាក់ របួស ៥ នាក់ អន្តរាយទ្រព្យសម្បត្តិប្រមាណ ៥០ លានដុង។ មូលហេតុសំខាន់គឺអាស្រ័យអ្នកបើកបរមធ្យោបាយមិនត្រូវតាមចំណែកផ្លូវ មិនអនុគ្រោះផ្លូវ បើកបរហួសល្បឿនកំណត់ ផឹកស្រា បៀរមុនពេលបើកបរមធ្យោបាយចូលរួមចរាចរណ៍។ល។ មួយវិញទៀតក៏អាស្រ័យមិនមានលិខិតបើកបរខ្វះការយល់ដឹង និងលទ្ធ ភាពបើកបរ។

កត់សម្គាល់រួមជាមួយបណ្ដាក្រុមយាមល្បាតតម្រួតចរាចរណ៍នៃនគរបាលទូទាំងខេត្តឃើញថា ស្មារតីប្រតិបត្តិច្បាប់ស្ដីពីសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍របស់អ្នកចូលរួមចរាចរណ៍នៅតែមានបញ្ហាជាច្រើនគួរព្រួយបារម្ភ។ កំហុសបំពានដែលគ្មានលិខិតបើកបរតាមការកំណត់នៅតែមានច្រើន និងភាគច្រើនស្មារតីសុទ្ធតែយល់បានថាគ្មានលិខិតបើកបរសមស្របជាមួយមធ្យោបាយកំពុងបើកបរគឺបំពានច្បាប់។

គឹមហ្វាយអាញ់ (កើតឆ្នាំ ២០០៤ នៅឃុំលឿងហ្វា ស្រុកចូវថាញ់) បើកម៉ូតូមានស្លាកលេខ 84B1-884.55 បើកបរពីទិសស្រុកចូវថាញ់ទៅទីក្រុងត្រាវិញ។ ក្រុមយាមល្បាតការិយាល័យតម្រួតនៃនគរបាលខេត្តពិនិត្យឃើញហ្វាយអាញ់ មានសញ្ញាបំពាន ម៉្លោះហើយបពា្ឈប់មធ្យោបាយមកពិនិត្យ។ តាមរយៈការពិនិត្យ ក្រុមយាមល្បាតពិនិត្យឃើញហ្វាយអាញ់គ្មានលិខិតបើកបរ គ្មានលិខិតចុះឈ្មោះយានយន្ត។​​ ក្រុមយាមល្បាតផ្ដើមបង្កើតកំណត់ហេតុបំពាន និងរក្សាទុកមធ្យោបាយបណ្ដោះអាសន្ន ដើម្បីវិនិច្ឆ័យតាមការកំណត់។ ហ្វាយអាញ់ ឱ្យដឹងគ្មានលិខិតបើកបរនោះ បានត្រឹមតែបើកបរទោចក្រយានយន្តមានចំណុះស៊ី‑ឡាញ់​ក្រោមពី ៥០cm3 ។  អាស្រ័យមិនទាន់ទិញម៉ូតូ រួចគ្រួសារជួបការលំបាក ម៉្លោះហើយមិនទាន់ទៅចុះឈ្មោះរៀនយកលិខិតបើកបរ។

ត្រង់មាត្រាទី ២ អនុក្រឹត្យលេខ ១២៣ របស់រដ្ឋាភិបាលកែប្រែបំពេញបន្ថែមមាត្រា​មួយចំនួន នៃអនុក្រឹត្យលេខ ១០០ របស់រដ្ឋាភិបាលកំណត់ពិន័យបំពានរដ្ឋបាលលើវិស័យចរាចរណ៍ផ្លូវគោក ផ្លូវអាយស្ម័យយាន កំណត់កម្រិតពិន័យចំពោះអ្នកបើកបរបណ្ដាប្រភេទម៉ូតូដោយគ្មានលិខិតបើកបរ ឬក៏ប្រើប្រាស់លិខិតបើកបរមិនមែនស្ថាប័នមានសិទ្ធិអំណាចផ្ដល់ជូនលិខិតបើកបរត្រូវលុបជម្រះ ជាតួយ៉ាងដូចខាងក្រោម៖

‑ពិន័យជាទឹកប្រាក់ពី ១‑២ លានដុងចំពោះអ្នកបើកបរទោចក្រយានយន្តមានចំណុះស៊ី‑ឡាញ់ក្រោមពី ១៧៥ cm3 និងបណ្ដាប្រភេទយានប្រហាក់ប្រហែលម៉ូតូ។

‑ពិន័យជាទឹកប្រាក់ពី ៤‑៥ លានដុងចំពោះអ្នកបើកបរទោចក្រយានយន្តមានចំណុះស៊ី‑ឡាញ់ពី ១៧៥cm3  ឡើងទៅ ត្រីចក្រយានយន្ត។

‑ពិន័យជាទឹកប្រាក់ពី ១០‑១២ លានដុងចំពោះអ្នកបើកបរម៉ូតូ រថសណ្ដូន និងបណ្ដាប្រភេទយានប្រហាក់ប្រហែលរថយន្ត។

ទន្ទឹមនឹងនោះ ពិន័យពី ១០០‑២០០ ពាន់ដុងចំពោះអ្នកបើកបរម៉ូតូ និងបណ្ដាយានប្រហាក់ប្រហែលម៉ូតូមិនយកលិខិតបើកបរទៅតាម រួចកម្រិតពិន័យពី ២០០‑៤០០ ពាន់ដុង ចំពោះអ្នកបើកបររថយន្ត រថសណ្ដូន និងបណ្ដាប្រភេទយានប្រហាក់ប្រហែលរថយន្តដោយមិនយកលិខិតបើកបរទៅតាម។

ការិយាល័យតម្រួតនៃនគរបាលខេត្តបានឱ្យដឹង មនុស្សម្នាក់ដែលមានលិខិតបើកបរនឹងបានបំពាក់ដោយចំណេះដឹងសារវន្តអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងលទ្ធភាពបើកបរសុវត្ថិភាព បានរៀនបណ្ដាចំណេះដឹងពីបណ្ដាស្លាកប្រកាសចរាចរណ៍ បណ្ដាលក្ខការណ៍ចូលរួមចរាចរណ៍ ដូចជា៖ ជៀសរថយន្តដទៃ ប្ដូរទិសអនុគ្រោះផ្លូវ បង្ការបណ្ដាសភាពការណ៍ហានិភ័យជាចៃដន្យពេលទៅដល់បណ្ដាដងផ្លូវប្រសព្វគ្នាដើម្បីជៀសវាងការប៉ះទង្គិចចរាចរណ៍ ឬក៏ធ្ងន់ធ្ងរជាងគឺគ្រោះថ្នាក់ចរាចរណ៍ រួមចំណែកការពារទ្រព្យសម្បត្តិ អាយុជីវិតរបស់ខ្លួន និងអ្នកដទៃ។

ចំពោះបណ្ដាករណីមិនអាចប្រឡង និងពិនិត្យបញ្ជាក់ដើម្បីមានលិខិតបើកបរនោះ គប្បីលៃលកដោយខ្លួនឯងសម្រាប់មធ្យោបាយធ្វើដំណើរទៅមកឱ្យសមស្របដូចជា ជ្រើស​យកបណ្ដាមធ្យោបាយសាធារណៈ។ បើសិនគ្មានលិខិតបើកបរទេនោះ ត្រូវលៃលកសម្រាប់ខ្លួនពីយានយន្តដែលមានចំណុះស៊ី-ឡាញ់ក្រោមពី ៥០cm3។ ពីព្រោះពេលបើកបរយានយន្តមានចំណុះស៊ី‑ឡាញ់លើសពី ៥០cm3 នោះចាប់បង្ខំត្រូវមានលិខិតបើកបរ។ ក្រៅពីការលៃលកសម្រាប់ខ្លួន បណ្ដាប្រភេទយានយន្តសមស្របដែលគ្មានលិខិតបើកបរនោះ អ្នកបើកបរមធ្យោបាយ ចូលរួមចរាចរណ៍ក៏គប្បីហ្វឹកហាត់ដោយខ្លួនឯង បំពាក់លទ្ធភាពបើកបរសុវត្ថិភាពសម្រាប់ខ្លួនក៏ដូចជាបណ្ដាចំណេះដឹងបើកបរសុវត្ថិភាពដើម្បីជៀសវាងការប៉ះទង្គិច គ្រោះថ្នាក់ចរាចរណ៍ពេលបើកបរយានយន្តចូលរួមចរាចរណ៍។

ដើម្បីធានាលំនឹងស្ថានភាពសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ នៅពេលខាងមុខកងកម្លាំងតម្រួតចរាចរណ៍នៃនគរបាលទូទាំងខេត្តនឹងបង្កើនការយាមល្បាត ត្រួតពិនិត្យ វិនិច្ឆ័យម៉ឺងម៉ាត់បណ្ដាអំពើបំពានជាមូលហេតុបង្កប់នៅបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមនឹងនោះ ផ្ដុំពិនិត្យ វិនិច្ឆ័យម៉ឺងម៉ាត់កំហុសគ្មានលិខិតបើកបរមិនគ្រប់អាយុតាមការកំណត់បើកបរយានយន្តចូលរួមចរាចរណ៍ ដើម្បីរួមចំណែកបង្ការ ទប់ស្កាត់ការប៉ះទង្គិច គ្រោះថ្នាក់ចរាចរណ៍៕   ​​

ប្រែសម្រូល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.