17/11/2022 14:45
បណ្ដាឆ្នាំកន្លង គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកកាងឡុង តែងយកចិត្តទុកដាក់ពង្រឹង និងលើកកម្ពស់គុណភាពប្រជុំជីវភាពរបស់ប្រព័ន្ធនយោបាយមូលដ្ឋានតំបន់ជនរួមជាតិសាសនា។ ក្នុងនោះការងារពង្រីកបក្ខជនក្នុងអ្នកកាន់សាសនាបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកកាងឡុងយកចិត្តទុកដាក់។ គិតមកទល់ពេលនេះ ទូទាំងស្រុក មានបក្ខជនជាង ៥.៩៣០ រូប ក្នុងនោះ មានបក្ខជនជាអ្នកកាន់សាសនាចំនួន ១៨៩ រូប។
ស្ពានជនបទ ឧបត្ថម្ភកសាងដោយព្រះតេជគុណថាច់ទឿង ព្រះចៅអធិការវត្តកន្លែងសេះ បង្កការធ្វើដំណើរទៅមករបស់ប្រជាជនបានងាយស្រួល។
ការងារបណ្ដុះបណ្ដាល បំពាក់បំប៉នពង្រីកកងជួរកម្មាភិបាលអ្នកកាន់សាសនាតែងបានយកចិត្តទុកដាក់។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកកសាងផែនការបណ្ដុះបណ្ដាល បំពាក់បំប៉នកម្មាភិបាល ក្នុងនោះ យកចិត្តទុកដាក់ដល់ភាគកម្រិតបណ្ដុះបណ្ដាល បំពាក់បំប៉នកម្មាភិបាលជាជនជាតិខ្មែរ(ពុទ្ធសាសនាទក្ខិណនិកាយ)។ គុណភាពសកម្មភាពរបស់បណ្ដាអង្គការនយោបាយ-សង្គមក្នុងជនរួមជាតិសាសនាកាន់តែបានលើកកម្ពស់ ការងារបំផុសចលនាមហាជនកាន់តែមានប្រសិទ្ធភាពជាង ជនរួមជាតិបណ្ដាសាសនាចូលរួមកសាង ពង្រីកសេដ្ឋកិច្ច ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិនៅមូលដ្ឋាន ជាពិសេសគឺការចូលរួមកសាងជនបទថ្មី ទីក្រុងអារ្យធម៌។ ការងារគិតគូរកសាងកងកម្លាំងអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិសាសនាតែងបានគណៈកម្មាធិការបក្សយកចិត្តទុកដាក់។ គិតមកទល់ពេលនេះ ទូទាំងស្រុក មានអ្នកកាន់សាសនា ១០ អង្គ-រូប បានបោះឆ្នោតជ្រើសជាតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ ១ អង្គបានបោះឆ្នោតជាតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក ១៣ រូបបានទទួលស្គាល់ជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តបណ្ដារបប គោលនយោបាយបានគ្រប់សព្វចំពោះអ្នកមានប្រជាប្រិយភាព។ ផ្ដើមពីនោះ តួនាទីរបស់អ្នកមានប្រជាប្រិយភាពកាន់តែបានពង្រីក រួមចំណែកយ៉ាងសំខាន់ ក្នុងការងារផ្សព្វផ្សាយ បំផុសចលនាជនរួមជាតិសាសនាលើភូមិសាស្រ្តប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។
ការងារបំផុសចលនាមហាជនតំបន់ជនរួមជាតិសាសនាបានយកចិត្តទុកដាក់អនុវត្តល្អ។ រណសិរ្សមាតុភូមិ និងបណ្ដាអង្គការមហាជនបានពង្រឹង កម្មាភិបាលសាសនាបានបង្កើន វិធីសាស្រ្តសកម្មភាពមិនបង្អង់បានផ្លាស់ថ្មី ផ្ដើមពីនោះ ទាក់ទាញបានជនរួមជាតិតំបន់សាសនាច្រើនកុះករចូលរួមបណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន បំផុតគឺចលនាឧបត្ថម្ភទុនពង្រីកការផលិត ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេស បន្ថយភាពក្រីក្រ កសាងជនបទថ្មី កសាងរបៀបរស់នៅអារ្យធម៌ គ្រួសារវប្បធម៌ ផែនការគ្រួសារ។ល។ បណ្ដាគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋបានរណសិរ្ស និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព រួមចំណែកលំនឹងស្ថានភាពក្នុងតំបន់ជនរួមជាតិសាសនា។
បណ្ដាអង្គការចាត់តាំងសាសនា នៅទាំងចូលរួមបានល្អបណ្ដាចលនាដែលស្រុកបានផ្សព្វផ្សាយដូចជា “ប្រជាចលនាប៉ិនប្រសប់” មូលនិធិ “ដើម្បីជនក្រីក្រ” មូលនិធិ “សុខុមាលភាពសង្គម” មូលនិធិ “តបស្នងសងគុណ” អនុវត្តល្អការងារសប្បុរសធម៌សង្គម ធ្វើផ្លូវ កសាងស្ពាន សាងសង់ផ្ទះ ជូនអំណោយដល់សិស្សក្រីក្រ មនុស្សចាស់អនាថា។ល។ គិតតាំងពីឆ្នាំ ២០១៨ មកទល់ពេលនេះ បណ្ដាអង្គការចាត់តាំងសាសនាលើភូមិសាស្រ្តស្រុកកាងឡុងរួមវិភាគទានទឹកប្រាក់រាប់សិបពាន់លានដុងសម្រាប់ការងារសុខុមាលភាពសង្គម៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។