• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ផែនការឲ្យសិស្សទៅសាលារៀន៖ ឪពុកម្តាយសិស្សមានយោបល់ផ្សេងពីគ្នាជាច្រើន

25/12/2021 09:28

ពេលទទួលបានព័ត៌មានថាសិស្សទៅសាលារៀនផ្ទាល់តាមផែនការលេខ ១០៣/KH- SGDĐT ចុះថ្ងៃទី ០៨ ធ្នូ ឆ្នាំ ២០២១ របស់មន្ទីរអប់រំ និងបណ្តុះបណ្តាល ឪពុកម្តាយសិស្សមានយោបល់ជាច្រើនផ្សេងពីគ្នា។ ក្នុងនោះមានឪពុកម្តាយសិស្សខ្លះ ឯកភាពតាមផែនការ ប៉ុន្តែបារម្ភពេលកូនទៅរៀនឯសាលា ពីព្រោះបច្ចុប្បន្ន អាសន្នរោគកូវីដ ១៩ កំពុងរាតត្បាតយ៉ាងស្មុគស្មាញ ករណីជ្រាបជំងឺនៅសហគមន៍កើនឡើងជាលំដាប់។

ចាក់វ៉ាក់សាំងឲ្យសិស្ស ដើម្បីសិស្សទៅសាលារៀនបានសុវត្ថិភាព។

សំណេះសំណាលជាមួយឪពុកម្តាយសិស្សជាច្រើន យើងខ្ញុំបានយល់អំពីទឹកចិត្តរបស់ឪពុកម្តាយដែលមានកូនបានចាក់វ៉ាក់សាំងគឺគាត់បាននឹងនរចិត្តពេលឲ្យកូនទៅសាលារៀន វិញ។ ប្តីប្រពន្ធបងត្រឹងវ៉ាំងត្វឹង ឪពុកម្តាយប្អូន ត្រឹងង៉ុកក្វៀង ជាសិស្សថ្នាក់ទី ១២ សាលាវិទ្យា ល័យង្វៀងវ៉ាំងហាយ ស្រុកកាងឡុង បានឯកភាពខ្ពស់ពេលទទួលបានព័ត៌មានថាឲ្យសិស្សទៅសាលារៀន។ បងត្វឹងសំណេះសំណាលថា៖ ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធខ្ញុំតែងទៅធ្វើការ កូនខ្ញុំនៅផ្ទះរៀនម្នាក់ឯងតាមទូរស័ព្ទ មានពេលខ្លះឃើញកូនមិនសូវយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់មេរៀនប៉ុន្មានឡើយ ជួនកាលលេងហ្គែមក៏មាន ម្ល៉ោះហើយការរៀនសូត្ររបស់កូនខ្ញុំមិនសូវមានប្រសិទ្ធភាពប៉ុន្មានឡើយ។ ទន្ទឹមនឹងនោះ បច្ចុប្បន្នសិស្សថ្នាក់ទី ៩ ថ្នាក់ទី ១២ សុទ្ធសឹងបានចាក់វ៉ាក់សាំងបង្ការអាសន្នរោគកូវីដ‑១៩ គ្រប់ចំនួនហើយដែររីឯបណ្តាសាលារៀនវិញក៏អនុវត្តវិធានការជាច្រើនដើម្បីសិស្សទៅសាលាបានសុវត្ថិភាព។

បងង្វៀងកឹមដាង ម្តាយប្អូនត្រឹងធ្វីវី ជាសិស្សថ្នាក់ទី ៩ សាលាអនុវិទ្យាល័យថាយប៊ិញ ស្រុក កាងឡុង ក៏ឯកភាពចំពោះផែនការបង្រៀនរបស់ផ្នែកអប់រំ។ បងកឹមដាងសំណេះសំណាលថា៖ តាំងពីដើមឆ្នាំសិក្សា ២០២១‑២០២២ រហូតមក កូនខ្ញុំរៀនបន្តផ្ទាល់តាមទូរស័ព្ទ ខ្ញុំបារម្ភខ្លាំង ណាស់ ព្រោះខ្លាចជះឥទ្ធិពលដល់ភ្នែកដោយសារមើលទូរស័ព្ទច្រើន។​ បច្ចុប្បន្ន កូនខ្ញុំបាន ចាក់វ៉ាក់សាំង ០២ ម្ជុលរួចហើយ ទើបខ្ញុំមិនបារម្ភប៉ុន្មានឡើយប្រសិនបើទៅសាលារៀន។

រីឯបងង្វៀងហុងហេវ ម្តាយប្អូនង្វៀងធីង៉ុកថាវ ជាសិស្សថ្នាក់ទី ៧ សាលាអនុវិទ្យាល័យ ប៊ិញភូបានឲ្យដឹង៖ ខ្ញុំឯកភាពចំពោះផែនការបង្រៀនផ្ទាល់ ប្រសិនបើយើងនៅតែបារម្ភពីអា សន្នរោគពេលទៅសាលារៀនក៏គ្មានប្រយោជន៍អ្វីដែរ អញ្ចឹងយើងគួរបង្រៀនកូនពីវិធីសាស្រ្តបង្ការជំងឺល្អជាង ជាពិសេសគឺណែនាំកូនឲ្យ អនុវត្តវិធានការ ៥k ។ ប្រសិនបើសិស្សរៀនបន្តផ្ទាល់ក្នុងពេលយូរអង្វែងពិតជាជះឥទ្ធិពលដល់សុខភាពប្អូនៗមិនខាន។ ម៉្យាងវិញទៀត ឪពុកម្តាយម្នាក់ៗតែងធ្វើការជារៀងរាល់ថ្ងៃ ក៏អាចឆ្លងជំងឺកូវីដមកឲ្យកូនចៅដែរ ម្ល៉ោះហើយ ទោះបីកូននៅផ្ទះរៀន ក៏មិនសុវត្ថិភាព ១០០% ដែរ។ ខ្ញុំយល់ឃើញដូច្នេះ ទើបឯកភាពចំពោះផែនការឲ្យសិស្សទៅសាលារៀន។

ចំពោះបងត្រឿងថាញ់ដាក នៅឃុំសុងឡុក ស្រុកចូវថាញ់ មានកូនរៀនថ្នាក់ទី ១១ សាលា វិទ្យាល័យហ៊ីវទឺបានឲ្យដឹង៖ ខ្ញុំឃើញក្នុងផែនការមានបែងកម្រិតជំងឺតាមតំបន់នីមួយៗ គឺប្រ សិនបើតំបន់មានជំងឺកម្រិតលេខ ១ លេខ ២ ទើបឲ្យសិស្សទៅសាលារៀន រីឯតំបន់មានជំងឺ កម្រិតលេខ ៣ និងលេខ ៤ សិស្សរៀនបន្តផ្ទាល់ដូចដើមវិញបើតាមខ្ញុំយល់ឃើញថា គប្បីអនុវត្តតាមកិច្ចចង្អុលការរបស់មន្ទីរអប់រំទន្ទឹមនឹងនោះ សាលានីមួយៗក៏បានអនុវត្តបណ្តាវិធានការបង្ការអាសន្នរោគបានល្អ គ្រួសារនីមួយៗគប្បីរំលឹកកូនៗឲ្យអនុវត្តល្អវិធានការ ៥k ដូច្នោះពេលកូនចៅទៅសាលារៀនមានសុវត្ថិភាព។

សិស្សមិនទៅសាលារៀនជាយូរខែមកហើយការរៀនបន្តផ្ទាល់មិនសូវមានគុណភាព​ទើបមានផែនការឲ្យសិស្សទៅសាលារៀននេះក៏ជាគោលបំណងរបស់សិស្ស គ្រូបង្រៀន និងឪពុក ម្តាយសិស្សដែរ។ ថ្វីត្បិតដូច្នោះក្តី ស្ថានភាពអាសន្នរោគក្នុងខេត្តកំពុងរាតត្បាតយ៉ាងស្មុគស្មាញ ប៉ុន្មានថ្ងៃមកអាយនេះ ករណីវិជ្ជមានក្នុងមួយថ្ងៃកើនជាង ៣០០ ករណី ម្ល៉ោះហើយ ឪពុកម្តាយសិស្សជាច្រើនមិនទាន់នឹងនរចិត្តឲ្យ កូនទៅសាលារៀននៅឡើយ។ ឪពុកម្តាយសិស្ស តែងប្រាកដក្នុងចិត្តថា ទោះបីជាយ៉ាងណាក៏មិនស្មើនឹងកូនចៅយើងមានសុវត្ថិភាពដែរ។

បងវ៉ធីធឹម ម្តាយរបស់ប្អូនត្រឹងធីង៉ុកញី ជាសិស្សថ្នាក់ទី ៦ សាលាអនុវិទ្យាល័យភឿកហាវ សំណេះសំណាល៖ ខ្ញុំឃើញអាសន្នរោគរាតត្បាតកើនឡើង ចំពោះកូនខ្ញុំមិនទាន់បានចាក់វ៉ាក់សាំង ទើបខ្ញុំមិនចង់ឲ្យកូនទៅរៀននៅឯសាលា។ ពីព្រោះរាល់ថ្ងៃកូនខ្ញុំរៀនបន្តផ្តាល់ក៏ល្អ ដែរ ម្ល៉ោះហើយទុកដល់ពេលអាសន្នរោគថយចុះទាបបំផុតនិងកូនខ្ញុំបានចាក់វ៉ាក់សាំងពីរម្ជុលរួចទើបឲ្យកូនទៅរៀននៅឯសាលាល្អជាង។

មានមតិមិនទាន់ឯកភាពក្នុងការឲ្យកូនទៅសាលារៀនក្នុងដំណាក់កាលនេះដែរបងគឹមវ៉ាំងប៊ិញ នៅឃុំតឹបស៊ើង ស្រុកថ្កូវបានឲ្យដឹង៖ ខ្ញុំមានកូនពីរ​នាក់ ម្នាក់រៀនថ្នាក់ទី ៦ ម្នាក់ទៀត រៀនថ្នាក់ទី ៩។ ទោះបីកូនខ្ញុំបានចាក់វ៉ាក់សាំង ហើយក៏ដោយ ប៉ុន្តែអាសន្នរោគនៅមូលដ្ឋានកើនឡើងច្រើន បើសិនកូនទៅសាលារៀន ខ្ញុំបារម្ភណាស់។ ខ្ញុំតាមដានព័ត៌មានលើកាសែត ទូរសទ្សន៍ ថ្ងៃណាក៏មានករណីជ្រាបជំងឺច្រើន និងករណីជ្រាបជំងឺនៅសហគមន៍ក៏ច្រើនដែរ ពេលទទួលដំណឹងថាមានផែនការឲ្យសិស្សទៅសាលារៀន ខ្ញុំមិនដឹង សម្រេចចិត្តយ៉ាងណា ថាតើត្រូវឲ្យកូនទៅរៀននៅឯសាលា ឬក៏នៅផ្ទះរៀនអន់ឡៃ៕

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.