• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ផ្លូវគមនាគមន៍បានតភ្ជាប់ បង្កគ្រឹះធារពង្រីកសេដ្ឋកិច្ច

26/04/2022 08:21

ផ្លូវគមនាគមន៍រីកចម្រើនព្រមៗគ្នាគឺជាកម្លាំងជំរុញយ៉ាងសំខាន់ដើម្បីមូលដ្ឋានរីកចម្រើន ម៉្លោះហើយគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំហ្វាឡើយ ស្រុកចូវថាញ់ដាក់ចេញគោលដៅកសាងសម្រេចសារវន្តបណ្ដាដងផ្លូវគមនាគមន៍សំខាន់ៗដើម្បីបង្កជាគ្រឹះធារអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

អនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មីបណ្ដាឆ្នាំកន្លង រួមជាមួយការវិនិយោគរបស់មជ្ឈិម ខេត្ត​ ស្រុក ឃុំហ្វាឡើយបានអាទិភាពកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។ បទពិសោធន៍របស់ឃុំហ្វាឡើយ  គឺអនុវត្តល្អការងារបំផុសចលនា «រដ្ឋនិងប្រជាជនរួមគ្នាធ្វើ» ម៉្លោះហើយក្នុងរយៈពេលផ្សព្វ ផ្សាយកសាងផ្លូវគមនាគមន៍លើភូមិសាស្រ្តឃុំបានប្រជាជនជ្រោមជ្រែងដោយសុទ្ធចិត្តប្រកបដោយកិច្ចការជាក់ស្ដែងដូចជា រួមវិភាគទានប្រាក់ ថ្ងៃពលកម្ម បរិច្ចាគដី។ល។ បច្ចុប្បន្ន ផ្លូវគមនាគមន៍របស់ឃុំបាននិងកំពុងពង្រីកប្រសិទ្ធភាពក្នុងការកសាងជនបទថ្មីជាសារវន្ត ឆ្លើយតបតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជន។ ភូមិទាំង ១០០% មានផ្លូវតភ្ជាប់ទៅមជ្ឈមណ្ឌលឃុំ ស្រុក ប្រភេទសំណង់ស្ពាន លូបង្ហូតទឹកជាច្រើនបានបង្កើនកម្រិត ជួសជុល ប៉ះមុខផ្លូវ។ ដងផ្លូវបានផ្សព្វផ្សាយអនុវត្ត រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ច‑សង្គមនៅមូលដ្ឋាន។ បច្ចុប្បន្ន ឃុំសាងសម្រេចជាឃុំជនបទថ្មី អត្រាគ្រួសារក្រីក្រនៅតែជាង ៣,៤%។

លោកត្រឹងដាក់ទ្រុង នៅភូមិកៅស៊ូបានឱ្យដឹងថា៖ អាស្រ័យផ្លូវដីនៅតំបន់នេះចង្អៀត ទទឹងប្រហែល ១,៥ ម៉ែត្រ មិនឆ្លើយតបបានតម្រូវការធ្វើដំណើរទៅមក និងទំនាក់ទំនង ជួញដូររបស់ប្រជាជន រយៈពេលកន្លង រដ្ឋអំណាចផ្សព្វផ្សាយកសាងផ្លូវបេតុង ទទឹង ៣ ម៉ែត្រ ប្រវែង ៦៣៧ ម៉ែត្រ រដ្ឋវិនិយោគទុន ធ្វើផ្លូវ ប្រជាជនបរិច្ចាគដី។ គ្រួសារខ្ញុំបរិច្ចាគដី ៧៥០ ម៉ែត្រក្រឡាដើម្បីកសាងដងផ្លូវបេតុង រួចបានដាក់ឱ្យប្រើប្រាស់ ប្រជាជនយើងខ្ញុំបានទទួលផលយ៉ាងច្រើន។

ផ្លូវគមនាគមន៍ជនបទ។ រូបផត៖ ផាងត្វឹង

បងផាមវ៉ាំងណឹម ប្រជាជននៅភូមិផ្នោរកំបុតបានឱ្យដឹង៖ ពេលរដ្ឋអំណាចមូលដ្ឋានមកបំផុសចលនាកសាងផ្លូវគមនាគមន៍ជនបទ ប្រជាជននៅទីនេះតែងព្រមព្រៀងជួយឧបត្ថម្ភ។ ខ្ញុំរំពឹងគិតថា ធ្វើផ្លូវនឹងងាយស្រួលក្នុងការធ្វើដំណើរទៅមកសម្រាប់ញាតិសន្ដានក្នុងគ្រួសារ និងប្រជាជននៅទីនេះ។ ក្រៅពីនោះ កសិករផលិតកសិកម្មលក់ផលិតផលនឹងងាយស្រួល តម្លៃបានខ្ពស់ជាងអាស្រ័យដឹកជញ្ជូនមុខទំនិញបានងាយស្រួល។

បងស្រីង្វៀងធីញឺ នៅភូមិផ្នោរកំបុតឱ្យដឹង៖ តំបន់នេះកាលពីមុនមិនទាន់ធ្វើផ្លូវខ្យល់កួចខ្សាច់ធូលីជាច្រើនហើរពាស ពេលក្ដៅខ្លាំងក្នុងមួយថ្ងៃៗត្រូវស្រោចទឹកច្រើនលើក។ ពេលនេះរដ្ឋវិនិយោគកសាងផ្លូវកៅស៊ូ ប្រជាជនរីករាយយ៉ាងខ្លាំង ស្ងប់ចិត្តក្នុងការផលិតលើកកម្ពស់ប្រភពចំណូល។

លោកស្រីតូធីធូយ៉ឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាឡើយបានឱ្យដឹង៖ រយៈពេលកន្លង ដោយអាស្រ័យបណ្ដាផ្នែក អង្គការមហាជនឃុំ រដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផ្ដុំអនុវត្តដំណោះស្រាយព្រមៗគ្នាជាច្រើនដើម្បីជំរុញមាំចលនាធ្វើផ្លូវគមនាគមន៍ បច្ចុប្បន្ន ផ្លូវគមនាគមន៍របស់ឃុំបានកសាងរួចរាល់។ លក្ខឋានផ្លូវគមនាគមន៍ក្នុងការកសាងជនបទថ្មីឃុំអនុវត្តបានសម្រេច។ ក្នុងនោះ ជាពិសេសយកចិត្តទុកដាក់ដល់ការងារឃោសនា ផ្សព្វផ្សាយទូលំទូលាយអំពីគោល​បំណង ខ្លឹមសារអត្ថន័យរបស់កម្មវិធីកសាងជនបទថ្មីចំពោះប្រជាជន បំផុតគឺការអនុវត្តន៍លក្ខឋានផ្លូវគមនាគមន៍ក្នុងជីវភាពរបស់ប្រជាជន។ ផ្ដើមពីនោះ ទទួលបានការគាំទ្រខ្ពស់ពីមហាជននៅក្នុងឃុំ ប្រជាជននៅតាមភូមិជាច្រើនស្ម័គ្រចិត្តបរិច្ចាគដី រួមវិភាគទានប្រាក់ និងថ្ងៃពលកម្មដើម្បីធ្វើផ្លូវ។

ឆ្នាំ ២០២២ ឃុំទទួលប្រាក់ទុនវិនិយោគបន្ថែមសំណង់ផ្លូវគមនាគមន៍ចំនួន ៣ ទៀត រួមមាន៖ សំណង់ផ្លូវតភ្ជាប់ភូមិដាហ្វាបាក់‑ដាហ្វាណាម(ក្នុងស្រុក) សរុបប្រវែងជាង ១,១ គីឡូម៉ែត្រ ថវិកាចំនួន ១,៩ ពាន់លានដុង។ សំណង់ភ្ជាប់ភូមិគ្វីណុងអា(ក្នុងស្រុក) ព្រែកឆាង​ កៅស៊ូជាង ២ គីឡូម៉ែត្រ ថវិកាចំនួន ៣,៦ ពាន់លានដុង។ សំណង់បង្កើនកម្រិត បើកទូលាយភូមិផ្នោរកំបុត ព្រែកឆាង ប្រវែងជិត ៣ គីឡូម៉ែត្រ សរុបថវិកាចំនួន ៥ ពាន់លានដុង។ ពេលផ្លូវទាំងនេះបានកសាងសម្រេច នឹងបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកដឹកជញ្ជូនមុខទំនិញ កសិផល បើកទូលាយ ទំនាក់ទំនងជួញដូរ។ នេះក៏ជាឱកាសសំខាន់ជួយឱ្យឃុំហ្វាឡើយឆាប់អនុវត្តសម្រេចបណ្ដាលក្ខឋានឃុំជនបទថ្មីលើកកម្ពស់។

ហ្វាឡើយកំពុងបង្កើនកម្រិតបណ្ដាលក្ខឋានជនបទថ្មីដើម្បីកសាងឆាប់សម្រេចជោគជ័យជាឃុំជនបទថ្មីលើកកម្ពស់។ ផ្លូវគមនាគមន៍រីកចម្រើននឹងជាកិច្ចការទម្លុះទម្លាយ បង្កលក្ខណៈងាយស្រួលដើម្បីឃុំតភ្ជាប់ទំនាក់ទំនងជួញដូរជាមួយបណ្ដាតំបន់ជិតខាងទាំងក្នុងនិងក្រៅស្រុក សន្សឹមៗធ្វើភាវូបនីយកម្មទំនើបហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ដើម្បី​លើកកម្ពស់គុណភាពទាញយកផល ធានាផ្លូវគមនាគមន៍ បានរលូន រួមចំណែកទៅក្នុងការអនុវត្តន៍ជោគជ័យភារកិច្ចពង្រីកសេដ្ឋកិច្ច‑សង្គម ធានាការពារជាតិ សន្តិសុខ កសាងបក្ស និងប្រព័ន្ធនយោបាយរបស់មូលដ្ឋានឲ្យកាន់តែរឹងមាំ៕   ​​

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.