• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ផលិតផល OCOP លំដាប់ផ្កាយ ៣៖ តំណាប់ដូងខ្ទិះកឹមហាំងបានអ្នកប្រើប្រាស់ទុកចិត្ត

17/01/2023 08:38

ទន្ទឹមនឹងយីហោ “ដូងខ្ទិះកូវកែ” ជាប្រភេទផ្លែឈើពិសេសរបស់ស្រុកកូវកែខេត្ត ត្រាវិញ ដែលបានប្រជាជនទាំងក្នុង និងក្រៅប្រទេសស្គាល់នោះ តាំងពីឆ្នាំ ២០១៧ មក អ្នកប្រើប្រាស់ក៏បានស្គាល់បន្ថែមផលិតផលមួយប្រភេទទៀតគឺតំណាប់ដូងខ្ទិះ ស្ករគ្រាប់ដែលផលិតចេញពីដូងខ្ទិះរបស់បងស្រី ង្វៀងធីកឹម ម្ចាស់មូលដ្ឋានផលិតតំណាប់ដូងខ្ទិះកឹមហាំង នៅអនុសង្កាត់លេខ ២ ទីប្រជុំជនកូវកែ ស្រុកកូវកែ។

     ឆ្នាំ ២០១៩ ផលិតផលតំណាប់ដូងខ្ទិះកឹមហាំង បានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទទួលស្គាល់ជាផលិតផលសម្រេចសម្បទា OCOP លំដាប់ផ្កាយ ៣ និង ជាផលិតផលឧស្សាហកម្មជនបទឆ្នើមនៅតំបន់ណាមបូឆ្នាំ ២០២០។ ឆ្នាំ ២០២២ ផលិតផលតំណាប់ដូងខ្ទិះកឹមហាំង បានទទួលស្គាល់ជាផលិតផល OCOP លំដាប់ផ្កាយ ៣ ម្ដងទៀត។

     បច្ចុប្បន្ន បណ្តាផលិតផលតំណាប់ដូងខ្ទិះ ស្ករគ្រាប់ដូងខ្ទិះ (រសជាតិ ០៤ ប្រភេទផលិតអំពីវត្ថុធាតុដើមដូងខ្ទិះ) បានអតិថិជននៅហាណូយ ទីក្រុងហូជីមិញ និងបណ្តាខេត្តនៅភូមិភាគកណ្តាលបានស្គាល់៖ តាមរយៈការលក់ផលិតផលតាមប្រព័ន្ធអនឡៃ របស់មូលដ្ឋានដោយមានការចូលរួមគាំទ្រដឹកជញ្ជូនរបស់ក្រុមហ៊ុន Viettel Post, Pest, ការដឹកជញ្ជូនដោយប្រិតសំចៃ។ល។ គិតជាមធ្យមក្នុងប៉ុន្មានខែជិតដល់បុណ្យតេត មូលដ្ឋាននេះបានផ្គត់ផ្គង់តំណាប់ដូងខ្ទិះ ស្ករ​គ្រាប់​ដូងខ្ទិះតាមលិខិតកក់ទិញតាមបណ្តាញអ៊ីនទើណែត ក្នុងមួយថ្ងៃពី ៨០-១០០ គីឡូក្រាម ។ ដោយឡែកផលិតផលតំណាប់ដូងខ្ទិះ ស្ករ​គ្រាប់​ដូងខ្ទិះ​លក់​ផ្ទាល់​ជូន​អតិថិជនវិញក្នុងមួយថ្ងៃ​ពី ៤០០ - ៥០០ គីឡូក្រាម ។

បងស្រី ង្វៀងធីកឹម ម្ចស់មូលដ្ឋានផលិតំណាប់ដូងខ្ទិះ។ រូបថត៖ ហ៊ឺវហ្វេ

     តាមប្រសាសន៍បងស្រី ង្វៀង ធីកឹម ម្ចាស់មូលដ្ឋានតំណាប់ដូងខ្ទិះ កឹមហាំង៖ តំណាប់ដូងខ្ទិះ ស្ករ​គ្រាប់​ដូងខ្ទិះកឹមហាំង បានសម្រេចជោគជ័យ គឺល្បីល្បាញដល់តំបន់ឆ្ងាយ ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ក្នុងទីក្រុងធំៗដូចជាហាណូយ ទីក្រុងហូជីមិញ និងទីក្រុងដាណាំង។ល។បានអ្នកប្រើប្រាស់ឲ្យតម្លៃខ្ពស់អំពីរសជាតិដូងខ្ទិះ។

     បានដឹងថា ចំពោះ ផលិតផលតំណាប់ដូងខ្ទិះរបស់មូលដ្ឋានកឹមហាំង បានវិនិយោគក្នុងការផលិតយ៉ាងហ្មត់ចត់។ ក្នុងនោះ ផលិតផលត្រូវឆ្លងកាត់ ១១ ដំណាក់កាល (ចាប់ពីវគ្គកែច្នៃវត្ថុធាតុដើមដូងខ្ទិះ រហូតដល់សម្រេចបានជាផលិតផលតំណាប់ដូងខ្ទិះ) វគ្គ​​កាត់ជាចំណិត ក៏យកទៅត្រាំនឹង​ស្ករ  រួចយក​ដូងខ្ទិះឆាក្នុង​ខ្ទះ​លុះ​ដល់​ស្ងួត​ត្រូវចំណាយ​ពេល​ពី ១,៥-០២ ម៉ោង ​ក្នុង​នោះ​ដំណាក់​កាល​សម្ងួត​​ដូងត្រូវចំណាយ​ពេល​ជាង ៦០% ។ ពលករម្នាក់អាចផលិតបានក្នុងមួយថ្ងៃពី ១0-១២ ខ្ទះ (មួយខ្ទះ មានផលិតផលតំណាប់ដូងពី ០៥ - ០៧ គីឡូក្រាម) ។

     តាមប្រសាសន៍បងង្វៀងធីកឹមដែរ ដោយសារសាច់ដូងខ្ទិះជាប្រភេទសាច់ទន់ ស្វិត និងមានជាតិប្រេងច្រើន ដូច្នោះបានជាពេលពុះផ្លែដូងខ្ទិះដើម្បីយកសាច់ដូង ត្រូវធ្វើឲ្យសម្រេចក្នុងរង្វង់ ២៤ ម៉ោង។ ធ្វើដូច្នោះទើប សាច់ដូងមិនទន់ មិនចេញប្រេងរក្សាបានរសជាតិសាច់ដូងមានជាតិម្លាន់ ស្វិត លុះបានជាតំណាប់។ ទន្ទឹមនឹងនោះ ចំណិតតំណាប់ដូងរបស់មូលដ្ឋានក្រាស់ទៀតផង (កម្រាស់ពី ១,៥ - ០២ សង់ទីម៉ែត្រ) និងមានប្រវែង មធ្យមពី ០៧ - ០៨ សង់ទីម៉ែត្រក្នុងមួយចំណិត ។ ពេលនោះ អ្នកប្រើប្រាស់អាចកំណត់បានថាផលិតផលនេះជាដូងខ្ទិះសុទ្ធសាធ។

     ផលិតផលទាំងអស់របស់មូលដ្ឋានតែងផលិតតាមប្រវេណី មិនប្រើសារធាតុគីមី  ម្ល៉ោះហើយ ធានាបាននូវរសជាតិដូងខ្ទិះ ១០០% រួចអ្នកប្រើប្រាស់ អាចរក្សាទុកហូបបានក្នុងរយៈពេលពី ១៥ ‑ ២០ ថ្ងៃ។

     បច្ចុប្បន្ន ផលិតផលរបស់មូលដ្ឋានបានអនុវត្តតាមកម្រិតសម្បទាស្តីពីធានាអនាម័យ សុវត្ថិភាពគ្រឿងបរិភោគ ។ កញ្ចប់ បានរចនារូបភាពស្អាត គួបផ្សំការវេចខ្ចប់ត្រឹមត្រូវ មានលេខកូដ ជាដើម ដូច្នេះអ្នកប្រើប្រាស់ជឿជាក់ថាជាផលិតផលសុវត្ថិភាព នឹងនរចិត្តពេលហូបផលិតផល ហើយអាចពិនិត្យផលិតផលនៅលើឧបករណ៍ Smartphone ដោយបោសលេខកូដ QR ៕

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.