18/10/2022 08:24
កាលពីថ្ងៃទី ១២ ខែតុលា បណ្ដាសប្បុរសជនតំណាងក្រុមហ៊ុនមួយចំនួន និងអាជីវកម្មនៅទីក្រុងហូជីមិញបានចាត់តាំងពិធីជួបសំណេះសំណាល និងជូនអំណោយ “បន្តកម្លាំងទៅសាលារៀន” ចំនួន ១៥០ ចំណែកដល់សិស្សជួបការលំបាកចំនួន ១៥០នាក់ដែលកំពុងសិក្សានៅបណ្តាសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ២១ សាលា របស់ ០៩ ឃុំក្នុងស្រុក។ អំណោយមួយចំណែកៗរួមមានប័ណ្ណគាំពារសុខាភិបាលសម្រាប់សិស្ស ០១ រូប និងសៀវភៅ ២០ ក្បាល។ ក្រៅពីនោះ បណ្ដាសប្បុរសជនក៏បានជូនថ្នាំរំលាយអាហារ ថ្នាំបំបាត់ការឈឺចាប់ អាហារបំប៉នរាងកាយចំនួន ១.០២០ ប្រអប់។ល។ ដល់ការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុកដើម្បីចែកចាយដល់បណ្តាសាលារៀនដែលត្រូវការបង្ការ ព្យាបាលបឋមសម្រាប់គ្រូបង្រៀន និងសិស្ស។ ក្រៅពីនោះ ក្រុមប្រតិភូបានឧបត្ថម្ភអំណោយ ០៦ ចំណែក (ជាសាច់ប្រាក់ ៣០ លានដុង) ជូនដល់គ្រូបង្រៀនដែលមានជំងឺរ៉ាំរៃ ០៦ នាក់ដែលកំពុងបំពេញការងារបណ្តាសាលាក្នុងស្រុកផងដែរ។ ជាមួយនឹងតម្លៃអំណោយសរុបរួមជិត ១២០ លានដុង។ អាស្រ័យដោយលោកស្រីត្រឹងធីគីមថាញ់ - អតីតនាយិការងមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងហូជីមិញចលនាបណ្ដាក្រុមហ៊ុនអាជីវកម្ម និងសប្បុរសជនទីក្រុងហូជីមិញរួមវិភាគទានឧបត្ថម្ភ៕
\ថាញ់ក្វាង-ច័ន្ទសង្ហា
ថ្នាក់ដឹកនាំស្រុក សប្បុរសជន គ្រូបង្រៀននិងសិស្សចូលរួមពិធីសំណេះសំណាល។ រូបថត៖ ថាញ់ក្វាង
ជួនអំណោយ ៣០០ ចំណែកដល់មាមីងក្រីក្រស្រុកថ្កូវ
កាលពីថ្ងៃទី ១២ តុលា គណៈកម្មការឧបត្ថម្ភសប្បុរសធម៌នៃសមាគមកាកបាទក្រហមឃុំ តឹងបិញ ស្រុកចូវថាញ់ ខេត្តដុងថាបសហការជាមួយសមាគមកាកបាទក្រហមខេត្តត្រាវិញ សមាគមកាកាកបាទក្រហមស្រុកថ្កូវ ជូនអំណោយចំនួន ៣០០ ចំណែក ក្នុងមួយចំណែកមានតម្លៃជាង ៣០០ ពាន់ដុងរួមមានៈ អង្ករ ១០ គីឡូ សម្ភារប្រើប្រាស់ចាំបាច់ដល់គ្រួសារក្រីក្រនិង គ្រួសារជិតក្រីក្ររបស់ឃុំ ថាញ់ស៊ើង និងឃុំង៉ាយស្វៀង។ សរុបតម្លៃអំណោយជាង ១០០ លានដុង៕
ប្រែសម្រួល៖ នាងគីមហ្វា
ជូនអំណោយដល់គ្រួសារក្រីក្រ។
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។