22/05/2023 15:30
កាលពីរសៀលថ្ងៃទី ១៦ ខែឧសភា សាលាសកលមហាវិទ្យាល័យត្រាវិញ ចាត់តាំងពិធីបវេសនកាលថ្នាក់ភាសាវៀតណាមសម្រាប់ សិស្សកម្ពុជាបន្តការសិក្សាជាប់ជម្រើសតាមមុខសញ្ញាអាហារូបករណ៍ឆ្នាំ ២០២៣។
តំណាងថ្នាក់ដឹកនាំសាលាសកលវិទ្យាល័យត្រាវិញ-មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត
ជូនអំណោយដល់ចរសិស្សកម្ពុជា។
អញ្ជើញចូលរួមពិធីនេះ មានលោក សាងសេរីមុនី វរសេនីយ៍ត្រីនគរបាល ក្រុងភ្នំពេញ អ្នកស្រី ផាមធីហុងយ៉ីម នាយិការងមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ចខេត្តត្រាវិញ បណ្ឌិត ង្វៀងតៀងយុង អនុប្រធានក្រុមប្រឹក្សាភិបាលសាលាសកលមហាវិទ្យាល័យត្រាវិញ បណ្ឌិត ថាច់ធីយ៉ឹង ចាងហ្វាងរងសាលាសកលមហាវិទ្យាល័យត្រាវិញ តំណាងបណ្ដាសាលាស្ថិតក្រោមឱវាទ បណ្ដាការិយាល័យ គណៈ ផ្នែក មជ្ឈមណ្ឌលស្ថិតក្រោមឱវាទសាលាសកលមហាវិទ្យាល័យត្រាវិញ ឪពុកម្ដាយសិស្ស និងបណ្ដាសិស្សកម្ពុជាបន្តការសិក្សា នៅសាលាសកលមហាវិទ្យាល័យត្រាវិញ។
ឆ្នាំ ២០២៣ មានសិស្សកម្ពុជាចំនួន ៣៦ រូបជាប់ជម្រើសស្ថិតក្នុងមុខសញ្ញាអាហារូបករណ៍ TVU-BNV(ជូនរដ្ឋលេខាធិការក្រសួងមហាផ្ទៃ) អាហារូបករណ៍ TVU-BGD (ក្រសួងអប់រំ យុវជន និងកីឡា) អាហារូបករណ៍ DBTV (ប្រាក់សាលាឆ្នាំបម្រុងភាសាខ្មែរ)នៅសាលាសកលមហាវិទ្យាល័យត្រាវិញ។ ក្រោយពេលជាប់ជម្រើស សិស្សត្រូវឆ្លងកាត់រយៈពេល ១ ឆ្នាំបម្រុងភាសាវៀតណាម(រាប់ទាំងកម្មវិធីបម្រុងភាសាវៀតណាម និងកម្មវិធីបំពេញបន្ថែមចំណេះដឹងតាមក្រុមវិញ្ញាសាចម្រុះពិនិត្យជម្រើស)។ បញ្ចប់កម្មវិធី សិស្សនឹងបានរៀបបញ្ជូនចូលរៀនផ្នែកជំនាញរួមជាមួយនិស្សិតវៀតណាម។
ថ្លែងយោបល់នៅក្នុងពិធីបវេសនកាល បណ្ឌិត ថាច់ធីយ៉ឹង បានឱ្យដឹង៖ សាលាសកលមហាវិទ្យាល័យត្រាវិញជាមូលដ្ឋានអប់រំមហាវិទ្យាល័យរដ្ឋ មាន ១៣ កម្មវិធីសម្រេចសម្បទាពិនិត្យគុណភាពអប់រំអន្តរជាតិតាមសម្បទា AUN-QA, FIBAA និង ABET ធ្វើសកម្មភាពតាមគោលលំនាំ “នាំមកឱកាសរៀនសូត្រប្រកបដោយគុណភាពសម្រាប់សហគមន៍”។ សាលាសន្យាបង្ករាល់លក្ខណៈងាយស្រួលដើម្បីជួយដល់បណ្ដា សិស្សកម្ពុជាបន្តការសិក្សារៀនសូត្រ និងលត់ដំនៅនឹងសាលា។
ឱកាសនេះ សាលាសកលមហាវិទ្យាល័យត្រាវិញ បានជូនអំណោយ ៣៦ ចំណែកដល់ សិស្សកម្ពុជាបន្តការសិក្សាដើម្បីជំរុញស្មារតី បង្កថាមពលរៀនសូត្រនៅនឹងសាលា៕
ដំណឹង-រូបថត៖ សម្បត្តិ
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។