17/11/2023 13:48
លោក ថាច់ក្វាង ប្រធានគណៈការងាររណសិរ្សភូមិឫស្សីម្គម្ព បានឱ្យដឹងថា៖ ភូមិបំផុសចលនាជនរួមជាតិខ្មែរពង្រីកល្អស្មារតីសាមគ្គី ជួយគ្នាពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រស្ថិរភាព។ ជាក់ស្ដែងគឺគណៈការងាររណសិរ្សភូមិសហការជាមួយបណ្ដាអង្គការចាត់តាំងជាសមាជិកអនុវត្តល្អចលនាទិវា “ដើម្បីជនក្រីក្រ” ។ ធ្វើសេនាធិការបង្កើតក្រុមចលនារបស់ភូមិ។ លទ្ធផល ក្នុងឆ្នាំ ២០២៣ បំផុសចលនាសប្បុរសជននៅក្នុង និងក្រៅភូមិ ជួយឧបត្ថម្ភគ្រួសារក្រ គ្រួសារជិតក្រ អ្នកមានស្ថានភាពលំបាក គ្រួសារគោលនយោបាយជាអំណោយចំនួន ៣៦០ ចំណែក គិតជាតម្លៃសរុបរួម ៩២ លានដុង។ ជារៀងរាល់ឆ្នាំ គណៈការងាររណសិរ្សភូមិសហការជាមួយបណ្ដាអង្គការចាត់តាំងសមាជិកផ្សព្វផ្សាយ ចលនាគ្រួសារប្រជាជន ១២ គ្រួបង្វែរផ្ទៃដីផលិតស្រូវសម្រេចទិន្នផលទាបចំនួន ៦,២ ហិកតាមកដាំស្មៅ និងដាំបណ្ដាប្រភេទដំណាំផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ ពោត ម្ទេស សណ្ដែកបាយ។ល។ ផ្ដើមពីនោះ រួមចំណែកបង្កើនប្រាក់ចំណូលជូនប្រជាជន កាត់បន្ថយគ្រួសារក្រីក្រដែលកាលពីដើមឆ្នាំ ២០២៣ នៅចំនួនគ្រួសារក្រ ១៤ គ្រួ ដល់ចុងឆ្នាំ ២០២៣ ថយចុះនៅ ៤ គ្រួ។
ផ្ទះមហាសាមគ្គីជូនដល់មាមីងខ្មែរភូមិឫស្សីម្គម្ព ជួយដល់ការបំបាត់ផ្ទះបណ្ដោះអាសន្នរបស់ភូមិ។
កាលពីមុនគ្រួសារបងស្រី គាងធីឡាង ស្ថិតក្នុងមុខសញ្ញាក្រីក្រ ដោយបានឧបត្ថម្ភទុនពីគោលនយោបាយ គ្រួសារបងស្រីបានឃុំបំបាត់ឈ្មោះចេញពីបញ្ជីគ្រួសារក្រក្នុងឆ្នាំ ២០២២។ ទោះជាដូច្នោះក៏ដោយ មូលដ្ឋាននៅតែយកចិត្តទុកដាក់គិតគូរដល់គ្រួសារបងស្រី បំផុសចលនាសប្បុរសជនជូនអំណោយដល់បងស្រី។
បងស្រី គាងធីឡាង បានឱ្យដឹងថា៖ គ្រួសារខ្វះដីផលិត បានមូលដ្ឋានពិនិត្យឧបត្ថម្ភលំនៅឋាន និងគោសម្រាប់ចិញ្ចឹមក្នុងឆ្នាំ ២០១៩។ ក្រៅពីនោះ ពេលដែលមូលដ្ឋានបំផុសចលនាបានអំណោយក៏តែងអាទិភាពដល់គ្រួសារខ្ញុំផងដែរ។ ខ្ញុំគិតឃើញថា នោះជាទង្វើសឱ្យឃើញ ពីការគិតគូរដល់គ្រួសារប្រជាជនក្រ ជិតក្រ គ្រួសារមានស្ថានភាពលំបាក មានទិសដៅកែលម្អជីវភាពបានប្រសើរជាង។
អ្នកស្រី ថាច់ធីង៉ុកញ៉ឹក ប្រធានសាខាសមាគមនារីភូមិឫស្សីម្គម្ព បានឱ្យដឹងថា៖ រួមជាមួយបណ្ដាផ្នែកអនុវត្តបណ្ដាចលនា ជួយគ្នាពង្រីកសេដ្ឋកិច្ច សាខាសមាគមតែងពង្រឹងបណ្ដាសកម្មភាពរបស់សមាគម។ ជាមួយគោលលំនាំ យកគ្រួសារធ្វើជាមជ្ឈដ្ឋាន ចលនាប្រឡងប្រណាំងកសាងគ្រួសារសុភមង្គល បានសាខាសមាគមធ្វើលម្អិតដោយទម្រង់ជាក់ស្ដែងជាច្រើនដូចជា ៖ ទម្រង់ក្លឹបកសាងគ្រួសារ “គ្មាន ៥ យ៉ាង ស្អាត ៣ យ៉ាង” ទម្រង់ចិញ្ចឹមជ្រូកដីនៅនឹងគ្រួសារ។ល។ ជារៀងរាល់ឆ្នាំមានគ្រួសារកម្មាភិបាល សមាជិកាសមាគមជាង ៩៨% សម្រេចសម្បទា “កក់ក្ដៅ សមភាព ជឿនលឿន សុភមង្គល”។ ឆ្ពោះទៅដល់ការគិតគូរជីវភាពប្រជាជននិយាយរួម បងប្អូននារីនិយាយដោយឡែក សាខាសមាគមអនុវត្តបណ្ដាកម្មវិធី គម្រោងការ សហការជាមួយធនាគារគោលនយោបាយសង្គមដោះស្រាយបានការលំបាកទាន់ពេលជូនបងប្អូននារី ជួយឱ្យបងប្អូននារីពង្រីកសេដ្ឋកិច្ចគ្រួសារ។ ក្នុងឆ្នាំ ២០២៣ សាខាសមាគម សហការរំសាយប្រាក់ទុនជាង ១ ពាន់លានដុង ជូនគ្រួសារសមាជិកាជាង ២០ គ្រួបុលពង្រីកការផលិត ធ្វើអាជីវកម្ម រួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងសមាជិកានារីនិយាយរួម សមាជិកានារីជាជនជាតិខ្មែរនិយាយដោយឡែក៕
អត្ថបទ-រូបថត៖សម្បត្តិ
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។