20/12/2022 09:17
សមាគមកាកបាទក្រហមខេត្តត្រាវិញទើបចាត់តាំងប្រគល់ជូនផ្ទះមេត្តាធម៌ដល់ពូ យឿងវ៉ាំងត្រង នៅភូមិញឹក ឃុំភឿកហាវ ស្រុកចូវថាញ់។ ផ្ទះនេះបានសាងសង់លើផ្ទៃដីធារជិត ៦០ ម៉ែត្រក្រឡា សរុបតម្លៃជាង ១២០ លានដុង ក្នុងនោះ អង្គការចាត់តាំងដុងអីហោយង៉ូឧបត្ថម្ភ ៣០ លានដុង មូលនិធិសហគមន៍បង្ការគ្រោះធម្មជាតិឧបត្ថម្ភ ២០ លានដុង រដ្ឋអំណាចមូលដ្ឋានបដិភាគ ២០ លានដុង សប្បុរសជនឧបត្ថម្ភ ១០ លានដុង ចំណែកក្រៅពីនោះអាស្រ័យគ្រួសារបំពេញបន្ថែម។
នេះជាផ្ទះដំបូងបង្អស់ក្នុងចំណោមផ្ទះ ២០ ខ្នងនៃគម្រោងការ៖ កសាងផ្ទះមេត្តាធម៌ទប់ទល់ការជះឥទ្ធិពលរបស់អាកាសធាតុប្រែប្រួលឆ្នាំ ២០២២ ដែលអង្គការចាត់តាំងដុងអីហោយង៉ូ និងមូលនិធិសហគមន៍បង្ការគ្រោះធម្មជាតិ ចុះកិច្ចសន្យាសហការជាមួយសមាគមកាកបាទក្រហមខេត្តត្រាវិញឧបត្ថម្ភដល់បណ្តាស្រុក៖ ចូវថាញ់ ទីវកឹង កូវកែ ថ្កូវ និងស្រុកយ្វៀងហាយ តាមការប៉ាន់ស្មានសរុបថវិកា ១,៦ ពាន់លានដុង៕
ប្រែសម្រួល៖ តឹងង៉ុក
ពិធីជូនផ្ទះមេត្តាធម៌ដល់គ្រួសារលំបាកអំពីលំនៅឋាន។ រូបថត៖ ង៉ុកហុង
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។