27/09/2022 09:49
ឃុំឡុងវិញជាឃុំមួយក្នុងបណ្ដាឃុំកោះចំនួន ៤ នៃស្រុកយ្វៀងហាយ មាន ០៣ ជនជាតិគិញ - ខ្មែរ - ចិនរស់នៅសាមគ្គីតស៊ូប្រឆាំងបរ ទេសឈ្លានពានក្នុងការកសាង និងការពារមាតុប្រទេស។ ឃុំឡុងវិញ មានទីតាំងយុទ្ធសាស្រ្តសំខាន់ ជាទីតាំងរឹងមាំទាំងពីយោធា និងភស្តុភារ ជាទីកកើតយ៉ាងសំខាន់ក្នុងការបង្កើត លាក់បំពួន ចិញ្ចឹមបណ្ដាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ប្រយុទ្ធ និងយកជ័យជម្នះលើទាហានរបស់ខ្មាំង ហើយនៅទាំងជាកន្លែងបោះជំរំទ័ព បណ្ដុះបណ្ដាល ហ្វឹកហាត់ ប្រមូលផ្ដុំ ដឹកជញ្ជូនរបស់កងកម្លាំងប្រដាប់អាវុធ។ កន្លែងដែលមានឃ្លាំងកប់រក្សាទុកស្បៀងអាហារ សព្វាវុធ យោធភណ្ឌ យោធូបករណ៍ក្នុងការតស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក។ ជាមួយពលានុភាពជាបណ្ដាដងព្រៃទឹកលិចធំទូលាយគ្របដណ្ដប់ បានក្លាយជាតំបន់ទីតាំងធម្មជាតិ និងទាំងទឹកចិត្តប្រជាជនគ្របដណ្ដប់ បិទបាំង លាក់បំពួនសម្រាប់កងកម្លាំងបដិវត្តន៍ ជាកន្លែងមានមូលដ្ឋាន និងចលនាបដិវត្តន៍រឹងមាំក្នុងការតស៊ូប្រឆាំងបារាំង និងប្រឆាំងអាមេរិក។ កងកម្លាំងប្រដាប់អាវុធមូលដ្ឋានបានម្ចាស់ការសហការជាមួយកងកម្លាំងប្រដាប់អាវុធរៀបរយចាត់តាំងបណ្ដាលើកវាយប្រហារខ្មាំងដើម្បីការពារសុវត្ថិភាពជូនកម្មាភិបាល ស្ថាប័ន អង្គការចាត់តាំងរបស់បក្ស រដ្ឋបោះទីតាំងលើភូមិសាស្រ្ត ជាកន្លែងប្រព្រឹត្តឡើងលើកវាយប្រហារបានជោគជ័យយ៉ាងសំខាន់ រួមចំណែកបង្កចេញទីលានសមរភូមិមានព្រៀបសម្រាប់បដិវត្តន៍ និងតស៊ូនៅនឹងភូមិសាស្រ្ត និងតំបន់ជិតខាង។
ពិធីជូនបណ្ណទទូលស្គាល់ដល់ថ្នាក់ដឹកនាំឃុំឡុងវិញ។ រូបថត៖ មិញដុង
នៅថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ១៩៣៣ សាខាបក្សឡុងវិញបានបង្កើតដំបូងបង្អស់របស់ស្រុកយ្វៀងហាយ ជាព្រឹត្តិការណ៍មួយមានអត្ថន័យសំខាន់ ចំពោះចលនាបដិវត្តន៍នៅមូលដ្ឋាន។ ក្រោមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សស្រុកយ្វៀងហាយ សាខាបក្ស អង្គភាពឈ្លប និងប្រជាជនឃុំឡុងវិញច្បាមជាប់ជាមួយព្រៃ ជាមួយសមុទ្រដោយអត់ធ្មត់ “លំបាកមិនក្រែង ឧបសគ្គមិនរា” សហការជាមួយបណ្ដាអង្គភាពមូលដ្ឋានកងទ័ពខេត្ត ស្រុក និងបណ្ដាអង្គភាពកងទ័ពស្នូលប្រយុទ្ធរក្សារឹងមាំតំបន់ទីតាំង សន្សឹមៗឈានឡើងយកជ័យជម្នះលើពួកខ្មាំង។ ឆ្នាំ ១៩៩៦ ជាមួយការរួមវិភាគទានយ៉ាងធំធេងក្នុងបុព្វហេតុបដិវត្តន៍របស់ជនជាតិ បក្ខភាគ ប្រជាជន និងកងទ័ពឃុំឡុងវិញបានលោកប្រធានរដ្ឋប្រទានជូនកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន ថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២២ ឃុំឡុងវិញមានកិត្តិយសបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញផ្សាយសេចក្ដីសម្រេចចិត្ត ទទួលស្គាល់ឃុំសុវត្ថិភាពតំបន់។
លោកគឹមជីហ្វា ប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយស្នើឲ្យបក្ខភាគ រដ្ឋអំណាច និងប្រជាជនឃុំឡុងវិញបន្តពង្រីកប្រពៃណីត្រចះត្រចង់នៃមាតុភូមិវីរភាព សាមគ្គី ឯកភាពឆន្ទៈ និងសកម្មភាព ផ្ដុំកម្លាំងដឹកនាំប្រជាជនឆ្លងកាត់រាល់ការលំបាកសាកល្បង ទាញយកផលសក្ដានុភាព កម្លាំងព្រៀបរបស់មូលដ្ឋានដើម្បីកសាងមាតុភូមិឡុងវិញឲ្យរីកចម្រើនលើបណ្ដាវិស័យក្នុងបុព្វហេតុផ្លាស់ថ្មី ក៏ដូចជាក្នុងសម័យកាលកសាង និងការពារ មាតុប្រទេស៕
ប្រែសម្រួល៖ សម្បត្តិ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។