• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

បុព្វហេតុអប់រំក្នុងតំបន់ជនរួមជាតិខ្មែរ

19/04/2022 16:46

ខេត្តត្រាវិញមានចំនួនជនជាតិខ្មែរជាង ៣២០.០០០ នាក់ (ជិត ៣២% ) ប្រៀបនឹងចំនួនប្រជាជនរួមក្នុងខេត្ត។ ជាច្រើនឆ្នាំកន្លង ខេត្តបានវិនិយោគកសាងប្រព័ន្ធសាលារៀន ឧបករណ៍សម្រាប់សិក្សានៅតំបន់ជនរួមជាតិខ្មែរ ឆ្លើយតបតាមតម្រូវការនៃការសិក្សារបស់កូនចៅមាមីងជនរួមជាតិខ្មែរ។ ជាពិសេស វិនិយោគកសាងសាលាសកលជនជាតិអន្តេវាសិក ០៨ សាលា និងសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ ។

ពាក់ព័ន្ធដល់វិស័យអប់រំតំបន់ជនជាតិខ្មែរក្នុងខេត្ត មិនអាចរំលងពីការរួមចំណែកយ៉ាងសកម្មរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ។        ព្រះឧបជ្ឈាយ៍ ថាច់អង ព្រះមេគណនិងជាប្រធានគណៈកម្មាធិការពុទ្ធិកសិក្សាខេត្ត មានថេរដីកាថា៖ ដោយបានការយកចិត្តទុកដាក់ ឧបត្ថម្ភរបស់បក្ស និងរដ្ឋ វិស័យអប់រំអក្សរសាស្ត្រខ្មែរ ក៏ដូចជាវិស័យអប់រំពុទ្ធិកសិក្សាក្នុងខេត្តទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ។ ជារៀងរាល់ឆ្នាំ មានសមណសិស្ស និងយុវសិស្សពី ៩០០-១.០០០ អង្គ និងរូបប្រឡងជាប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិ ។ ដើម្បីរួមចំណែកជាមួយបក្ស និងរដ្ឋអនុវត្តល្អវិស័យអប់រំតំបន់ជនរួមជាតិខ្មែរ គណៈកម្មាធិការពុទ្ធិកសិក្សាខេត្តបញ្ចូលមុខវិជ្ជាក្នុងកម្មវិធីសិក្សាឲ្យសមស្របនឹងការអភិវឌ្ឍន៍របស់សង្គមដូចជា៖ ភាសាអង់គ្លេស-ខ្មែរ បាលី-ខ្មែរ គណិតវិទ្យា វៀតណាមប្រែខ្មែរ ។ល។ បំពាក់បំប៉នចំណេះដឹងពីមាគ៌ាពុទ្ធសាសនា ក៏ដូចជាចំណេះដឹងសង្គមជូនដល់កូនចៅពុទ្ធបរិស័ទខ្មែរ រួមចំណែកបណ្តុះបណ្តាលប្រភពកម្មាភិបាលជនជាតិខ្មែរជូនខេត្តយើង។

ព្រះឧបជ្ឈាយ៍ថាច់អង (ជួរមុខ ទី ២ ពីឆ្វេងទៅស្តាំ) ថតរូបជាមួយ សមាជិក គណៈកម្មាធិការពុទ្ធិកសិក្សាខេត្ត។

   លោក ថាច់មុនី អនុប្រធានគណៈជនជាតិខេត្តមានប្រសាសន៍ថា៖ ជាច្រើនឆ្នាំកន្លង ខេត្តតែងសកម្មក្នុងការផ្សព្វផ្សាយ អនុវត្តមានប្រសិទ្ធភាពគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋ ចំពោះជនជាតិខ្មែរ ជាពិសេសគឺយកចិត្ត ទុកដាក់ អភិវឌ្ឍន៍វិស័យអប់រំ និងបណ្តុះបណ្តាល។ ទន្ទឹមនឹងការយកចិត្តទុកដាក់វិនិយោគកសាងមូលដ្ឋានសម្ភារ ឧបត្ថម្ភដល់ការអប់រំ និងបណ្តុះបណ្តាលតាមរយៈប្រព័ន្ធអប់រំសកល ខេត្តនៅទាំងឧបត្ថម្ភ បង្កលក្ខណៈឲ្យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តអនុវត្តល្អសកម្មភាពអប់រំ និងបណ្តុះបណ្តាលតាមប្រព័ន្ធពុទ្ធិកសិក្សាទៀតផង។ ក្នុងនោះ មានឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំជាង ០២ ពាន់លានដុង សម្រាប់សមាគមខេត្តឧបត្ថម្ភគ្រូបង្រៀនអក្សរសាស្រ្តខ្មែររដូវវិស្សមកាលនៅតាមវត្ត។ ជំនួយថវិកា ដើម្បីសមាគមខេត្តចាត់តាំងសម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិ។ល។ សរុបមក ប្រព័ន្ធអប់រំនៃសាលាសកលជនជាតិអន្តេវាសិក ក៏ដូចជាប្រព័ន្ធអប់រំនៃបណ្តាសាលាពុទ្ធិកសិក្សា គឺជាមូលដ្ឋានបណ្តុះបណ្តាលកូនចៅមាមីងជនរួមជាតិខ្មែរឲ្យមានវ័យវឌ្ឍនាការ បរិបូរដោយ “គុណសម្បត្តិ និងវិជ្ជាសម្បត្តិ” រួមចំណែកក្នុងការបណ្តុះបណ្តាលប្រភពកម្មាភិបាល និងប្រភពធនធានមនុស្សជូនខេត្ត។

លោក ថាច់ភឿកប៊ិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានទទួលបន្ទុកជំនាញនៃក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញមានប្រសាសន៍ថា៖ វិធីសាស្រ្តស្វែងយល់អំពីប្រពៃណីវប្បធម៌ជាតិយើងឲ្យបានច្បាស់លាស់ ដំបូងបង្អស់យើងត្រូវរៀនអក្សរសាស្រ្តរបស់ជាតិយើងឲ្យស្ទាត់ជំនាញ។ នោះហើយជាមូលហេតុនាំឱ្យខ្ញុំតែងចំណាយពេលស្រាវជ្រាវឯកសារ និងចូលរៀននៅបណ្តាថ្នាក់ប្រជាសិក្សា ពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិ និងសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញជំនួយឲ្យខ្ញុំយល់ភាសាខ្មែរ ភាសា​បាលី-​ខ្មែរបានជ្រៅជ្រះ និងមានលទ្ធភាព​សន្ទនា ថ្លែងសុន្ទរកថា សំណេះសំណាលជាមួយមាមីងម្ចាស់ឆ្នោតនៅតំបន់ជនរួមជាតិខ្មែរ ដើម្បីផ្សព្វផ្សាយបណ្តាគោលការណ៍ គោលនយោបាយកក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ ដល់មាមីងខ្មែរ និងងាយស្រួលក្នុងការស្វែងយល់ពីចិត្តសាស្រ្ត គោលបំណងរបស់មាមីងខ្មែរ ដើម្បីស្នើដល់រដ្ឋសភាពីបណ្តាគោលនយោបាយវិនិយោគអភិវឌ្ឍន៍តំបន់ជនរួមជាតិខ្មែរតំបន់វាលទំនាបទន្លេគឺវឡុងនិយាយរួម តំបន់ជនរួមជាតិខ្មែរខេត្តត្រាវិញនិយាយដោយឡែក។

   តាមតួលេខស្ថិតិរបស់គណៈជនជាតិខេត្ត បច្ចុប្បន្ននេះក្នុងខេត្តមានកម្មាភិបាល បុគ្គលិក និយោជិតរដ្ឋជាង ២២.៦០០ នាក់ ក្នុងនោះ មានជនជាតិខ្មែរជាង ២១% ។ អាចបញ្ជាក់បានថា ការវិនិយោគអភិវឌ្ឍន៍វិស័យអប់រំ និងបណ្តុះបណ្តាលនៅតំបន់ជនរួមជាតិខ្មែរបានរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលប្រភពកម្មាភិបាលជនជាតិខ្មែរជាច្រើនជូនខេត្ត។ នេះគឺជាមូលដ្ឋានដើម្បីខេត្តបន្តការអនុវត្តល្អសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ០៨ តុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត“ស្តីពីបន្តការអភិវឌ្ឍន៍គ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរដំណាក់កាល ២0២១ - ២0២៥ ទិស ដៅដល់ឆ្នាំ ២0៣0”៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.