17/02/2022 21:12
ការងារផ្សព្វផ្សាយបានស្រុកចូវថាញ់ផ្សព្វផ្សាយព្រមៗគ្នា ដោយច្រើនរូបភាព សមស្របជាមួយតំបន់នីមួយៗ រូបភាពផ្សព្វផ្សាយ ក្នុងនោះប្រមូលផ្តុំផ្សព្វផ្សាយបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បណ្តាគោលដៅ លក្ខឋាន ដំណាក់កាល បណ្តាជំហានផ្សព្វផ្សាយកសាងជនបទថ្មី។ ផ្សព្វផ្សាយ គាំទ្របណ្តាចលនាប្រឡងប្រណាំង បណ្តាចលនាសំខាន់ ដូចជា៖ “ចូលរួមកម្លាំងកសាងជនបទថ្មី” “ប្រជាជនទាំងមូលសាមគ្គីចូលរួមកសាងជនបទថ្មី ទីក្រុងអារ្យធម៌”។ល។ ពង្រីកបណ្តាបុគ្គលឆ្នើម គំរូជឿនលឿនមានរបៀបធ្វើល្អៗ ច្នៃប្រតិដ្ឋក្នុងការអនុវត្តន៍កសាងជនបទថ្មី។ ទន្ទឹមនឹងនោះ ចង្អុលការភ្ជាប់ជាមួយក្តាប់ស្ថានភាពសតិអារម្មណ៍ មតិសង្គមក្នុងកម្មាភិបាល បក្ខជន និងប្រជាជនក្នុងការផ្សព្វផ្សាយអនុវត្តបណ្តាគោលការណ៍ គោលនយោបាយ ផែនការ គោលដៅរបស់កម្មវិធី។ បណ្តាបញ្ហាលំបាក ជាប់ជំពាក់ នៅកកស្ទះក្នុងរយៈពេលផ្សព្វផ្សាយអនុវត្តនៅមូលដ្ឋាន ម្ចាស់ការសហការធ្វើសេនាធិការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ បណ្តាផ្នែកផ្តុំកម្លាំងដោះស្រាយ។
រយៈពេលខាងមុខ ស្រុកចូវថាញ់បន្តជំរុញមាំការងារផ្សព្វផ្សាយ ជ្រួតជ្រាបបណ្តាខ្លឹមសាររបស់កម្មវិធីគោលដៅជាតិកសាងជនបទថ្មីក្នុងប្រព័ន្ធនយោបាយ និងក្នុងប្រជាជន ពង្រីកតួនាទីធ្វើម្ចាស់របស់ប្រជាជន ដើម្បីប្រជាជនយល់ច្បាស់ យល់ជ្រៅជ្រះអំពីទស្សនៈរបស់បក្ស និងរដ្ឋអំពីតួនាទី ភារកិច្ច អត្ថន័យ និងសារសំខាន់របស់កសិកម្ម កសិករ ជនបទ កសាងជនបទថ្មី សំដៅលើកកម្ពស់ជីវភាព សម្ភារ ស្មារតីរបស់ប្រជាជន៕
ប្រែសម្រួល៖ តឹងង៉ុក
ម៉ាស៊ីនដឹកជញ្ជូនស្រួវ។ រូបថត៖ រតនា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។