17/04/2023 09:19
ដើម្បីពង្រីកប្រពៃណីដ៏ល្អ ក្នុងនោះគួរចំណាប់អារម្មណ៍គឺក្រុមទទួលបានកិត្តិនាមវីរពលកម្មក្នុងសម័យកាលផ្លាស់ថ្មីដែលរដ្ឋប្រទានជូននៅឆ្នាំ ២០០០។ ដើម្បីស្នងបន្តនូវប្រពៃណីដ៏ត្រចះត្រចង់នោះ ជារៀងរាល់ឆ្នាំ បណ្តាសមូហភាព និងបុគ្គលរបស់ក្រុមតែងទទួលបានការស្ងើចសរសើរជូនរង្វាន់ដោយមានកិត្តិនាមផ្សេងៗគ្នា។ ដោយឡែកក្នុងឆ្នាំ ២០២២ កន្លង សមូហភាពកម្មាភិបាល និយោជិតរបស់ក្រុមបន្តប្រមូលផលបាននូវបណ្តាស្នាដៃដ៏លេចធ្លោជាច្រើនទៀត។ ជាក់ស្តែងគឺក្នុងការវាយតម្លៃនិយោជិតចុងឆ្នាំភាគច្រើនសម្រេចបានល្អ និងសម្រេចឆ្នើមភារកិច្ច។
ជាពិសេស អំពីការចាត់តាំងសម្តែងលក់សំបុត្រនៅមូលដ្ឋាន ក្នុងឆ្នាំ ២០២២ ទោះបីនៅមានជះឥទ្ធិពលអាក្រក់ពីអាសន្នរោគកូវីដ-១៩ ប៉ុន្តែក្រុមតែងចាត់តាំងសម្តែងរួចថតរូបភាពបានចំនួន ៨ លើក សរុបអ្នកទស្សនាជាង ១.៣៥០ លើកនាក់ និងសម្តែងបម្រើព្រឹត្តិការណ៍នយោបាយបាន ២៨ លើក សម្រេច ២៨០% បើប្រៀបនិងផែនការឆ្នាំដាក់ចេញ ទាក់ទាញអ្នកទស្សនាជាង ៦.២៩០ លើកនាក់។ អំពីការកសាងមាតិការរឿង ក្នុងឆ្នាំ ២០២២ អង្គភាពក៏បានអនុវត្តសម្រេចកម្មវិធីចម្រៀង របាំមានបធានបទ៖ “សម្រស់ភូមិស្រុក” ចំនួន ១១ ឈុតសម្តែងសម្រេច ១០០% នៃផែនការ។ ក្រៅពីនោះ ក្រុមនៅទាំងកសាងកម្មវិធីចូលរួម “សមោសរសិល្បៈចម្រៀង របាំ ប្រគំតន្ត្រីទូទាំងប្រទេសឆ្នាំ ២០២១” (លើកទី ២) នៅខេត្តដាក់ឡាក់ ជាមួយបធានបទ “សម្រស់ភូមិស្រុក”។ ជាលទ្ធផលទទួលបានបណ្ណសរសើរ ០២ ច្បាប់ និងមេដាយគ្រប់ប្រភេទ ០៥ គ្រឿង។
ដើម្បីពង្រីកបណ្តាលទ្ធផលដែលសម្រចបាន ក្នុងឆ្នាំ ២០២៣ ក្រុមសិល្បៈរស្មីប្រទីបផ្ដុំកម្លាំងអនុវត្តភារកិច្ចសំខាន់ៗមួយចំនួន៖ ចាត់តាំងសម្តែងលក់សំបុត្រ ចាត់តាំងសម្តែងបម្រើព្រឹត្តិកាណ៍នយោបាយ ១០ លើក។ អនុវត្តកសាងមាតិការរឿង កម្មវិធី និពន្ធសម្តែងយូកេរ្ដិ៍ ០១ រឿង និងកម្មវិធីរបាំចម្រៀងចម្រុះ ០១ កម្មវិធី។ ទន្ទឹមនឹងនោះ ក្រុមនិពន្ធល្ខោនបាសាក់ ០១ រឿងចូលរួមសមោសរយូកេរ្ដិ៍ លើកទី ២ ដែលខេត្តត្រាវិញចាត់តាំង។ កសាងកម្មវិធីបម្រើ ០២ ឃុំដែលមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទំនុកបម្រុង។ សកម្មសហការជាមួយស្ថានីយវិទ្យុ-ទូរស្សន៍ក្នុងតំបន់និងមូលដ្ឋានថតកម្មវិធី រឿង មួយចំនួនរបស់អង្គភាព ដើម្បីរួមចំណែកផ្សព្វផ្សាយបណ្តាតម្លៃសិល្បៈរបស់ជនជាតិ និងចាត់តាំងសម្តែងនៅពិធីជួបជុំទិវាអនុស្សាវរីយ៍ឆ្នាំទី ៦០ ទិវាបង្កើតក្រុមសិល្បៈ រស្មីប្រទីបខេត្តត្រាវិញ (១៤/៤/១៩៦៣-១៤/៤/២០២៣)។ល។
ខាងក្រោមនេះ គឺជារូបភាពនៃឈុតសម្តែងមួយចំនួនរបស់ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ៕
បាធី-ថាច់ហៀង
របាំបាចផ្កាជូនពរឆ្នាំថ្មី។ រូបថត៖ បាធី
របាំផលិតកសិកម្ម។ រូបថត៖ បាធី
របាំប្រពៃណីរបស់ជនរួមជាតិខ្មែរ។ រូបថត៖ បាធី
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។