• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

បណ្តាមូលដ្ឋានចាត់តាំងមហាសន្និបាតសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញអាណត្តិកាល ២០២២-២០២៧

17/02/2022 21:07

*កន្លងហើយថ្មីៗនេះ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញឃុំតឹងស៊ើង (ស្រុកថ្កូវ) ចាត់តាំងមហាសន្និបាតតំណាងលើកទី ៩ អាណត្តិកាល ២០២២-២០២៧។ នេះជាអង្គភាពបានស្រុកជ្រើសរើសធ្វើជាកន្លែងចង្អុលការចាត់តាំងមហាសន្និបាតសម្ព័ន្ធយុវជនថ្នាក់មូលដ្ឋាន ឈានដល់មហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយ​និស្តហូជីមិញស្រុកថ្កូវលើកទី ១២ អាណត្តិ កាល ២០២២-២០២៧។

គណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំតឹងស៊ើងចេញបង្ហាញមុខ។ រូបថត៖ ហុងភុក

តាមរបាយការណ៍បូកសរុប ក្នុងអាណត្តិកាលកន្លង ដោយបានការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការរបស់សម្ព័ន្ធយុវជនថ្នាក់លើ របស់គណៈកម្មាធិការបក្សឃុំតឹងស៊ើង បណ្តាភារកិច្ចសំខាន់ៗរបស់អាណត្តិកាលតែងអនុវត្តសម្រេច និងសម្រេចលើសផែនការដាក់ចេញ។ ក្នុងនោះ ប្រមូលផ្តុំយុវជនចូលក្នុងអង្គការ ៨៥% ចូលក្នុងអង្គការចាត់តាំងសមាគមសម្រេច ៦០%។ ពង្រីកសមាជិកថ្មីបាន ១៧៥ រូប និងមានសមាជិក ២៧ រូបបានពង្រីកជាបក្ខជន។ ចាត់តាំងឧទ្ទេសនាមការងារធ្វើឲ្យយុវជន ៣៥០ រូប។ ចលនាធំពីរយ៉ាងគឺយុវជនកសាងខ្លួន ផ្តើមអាជីព និងយុវជនជាមួយភារកិច្ចរក្សាសន្តិសុខមាតុភូមិបានសមាជិកជាច្រើនចូលរួមយ៉ាងសកម្ម ហើយក្លាយជាចលនាទូលំទូលាយនៅមូលដ្ឋាន។ ជាពិសេសគឺចលនាយុវជនស្ម័គ្រចិត្ត រួមចំណែកកសាងឃុំតឹងស៊ើងឲ្យឆាប់សម្រេចលក្ខឋានឃុំជនបទថ្មីលើកកម្ពស់។

មហាសន្និបាតអនុម័តឆ្លងសេចក្តីសម្រេចចិត្តអាណត្តិកាល ២០២២-២០២៧ ជាមួយភារកិច្ចសំខាន់ៗ ០៩ យ៉ាងគឺដំណើរការសកម្មភាពយុវជនឃុំតឹងស៊ើងរីកចម្រើនលើសកម្រិតផែនការចូលរួមកម្លាំងជាច្រើនក្នុងបណ្តាចលនាស្ម័គ្រចិត្ត កសាងខ្លួន កសាងអាជីព កសាងនិងរក្សាមាតុភូមិ។ មហាសន្និបាតបានបោះឆ្នោតជ្រើសតំណាងចូលរួមគណៈប្រតិបត្តិការថ្មី ១៣ រូប។ បោះឆ្នោតជ្រើសតំណាង ០៨ រូប រួមមានតំណាងពេញសិទ្ធិ ០៦ រូប តំណាងបម្រុង ០២ រូបចូលរួមមហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញស្រុកថ្កូវលើកទី ១២ អាណត្តិកាល ២០២២-២០២៧។ មហាសន្និបាតបោះឆ្នោតជ្រើសលេខាសម្ព័ន្ធយុវជនឃុំអាណត្តិកាលថ្មីដោយផ្ទាល់ បងស្រី ង្វៀងធីង៉ុកង្វៀង បានបោះឆ្នោតជ្រើសរើសធ្វើជាលេខាសម្ព័ន្ធយុវជន ឃុំតឹងស៊ើងអាណត្តិកាល ២០២២-២០២៧៕

មហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញឃុំយ៉ឹងថាញ់លើកទី ១១ អាណត្តិកាល ២០២២-២០២៧

គណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំយ៉ឹងថាញ់ចេញបង្ហាញមុខ។ រូបថត៖ មិញទ្រី

ជាមួយសញ្ញាពេចន៍សកម្មភាព “បំណងប្រាថ្នា-ឈានមុខ-សាមគ្គី-ច្នៃប្រតិដ្ឋ-អភិវឌ្ឍន៍” មហាសន្និបាតផ្ដុំពិភាក្សាដាក់ចេញកម្រិតផែនការសំខាន់ៗមួយចំនួនសម្រាប់អាណត្តិកាល ២០២២-២០២៧ គឺដូចជា៖ កម្មាភិបាល  សមាជិកយុវជន ១០០% បានរៀនសូត្រ ជ្រួតជ្រាប និងសមាជិក ៨០%  បានផ្សព្វផ្សាយអំពីបណ្ដាគោលការណ៍ សេចក្តីសម្រេចចិត្តរបស់បក្ស របស់អង្គការសម្ព័ន្ធយុវជន។ សាខាសម្ព័ន្ធយុវជន ១០០% ចុះឈ្មោះធានារ៉ាប់រងតិចបំផុតកម្មវិធីឬទម្រង់កិច្ចការយុវជន ០១ មានអត្ថន័យពង្រីកសេដ្ឋកិច្ច វប្បធម៌-សង្គម ធានាសន្តិសុខ ការពារប្រទេស។ ខិតខំក្នុងមួយឆ្នាំកសាងពី ០១-០២ កម្មវិធីយុវជនថ្នាក់ឃុំ។ ជារៀងរាល់ឆ្នាំ មានសមាជិក ៩០% ឡើងទៅបានរៀនសូត្រអំពីជំនាញក្នុងការរស់នៅ ចំណេះដឹងអំពីសមភាពភេទ​ និងយុវជន ៨០% តែងបានហ្វឹកហាត់ជាប្រចាំតិចបំផុត ០១ វិញាសាកីឡាហាត់ប្រាណ។ល។

មហាសន្និបាតបានបោះឆ្នោតជ្រើសលេខានិងគណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំលើកទី ១១ អាណត្តិកាល ២០២២-២០២៧ ដោយផ្ទាល់រួមមានសមាជិក១៣ រូប។ ជាលទ្ធផលបងស្រី ផាមធីម៉ុងធើ បានមហាសន្និបាតបោះឆ្នោតធ្វើជាលេខាសម្ព័ន្ធយុវជនឃុំយ៉ឹងថាញ់៕

ហុងភុក-តឹងង៉ុក-មិញទ្រី-ថាច់ហៀង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

Học sinh phấn khởi trong Kỳ thi tốt nghiệp THPT năm 2025

Hội thảo khoa học “Hành trình kết nối, nâng cao năng lực đổi mới sáng tạo và hỗ trợ khởi nghiệp”

Thuận lợi và khó khăn trong công tác phát triển đảng viên khối doanh nghiệp ngoài nhà nước

Người cố kết bền chặt vùng đất Vĩnh - Trà - Bến

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.