25/01/2022 08:25
ព្រះតេជគុណថាច់កាលី និងលោកថាច់ង៉ុកង៉ី (ទី១ ខាងឆ្វេង) និមន្ត និងអញ្ជើញទៅជូនអំណោយប្រជាជនភូមិផ្នោរលើ។
លោក ថាច់ង៉ុកង៉ី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញ៉ីទ្រឿងបានឲ្យដឹង៖ ក្នុងអំឡុងពេលអាសន្នរោគរាតត្បាត គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំសកម្មក្នុងការផ្សព្វផ្សាយបណ្តាវិធានការសមស្របនឹងស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន ហើយទទួលបានការគាំទ្រខ្ពស់ពីប្រជាជនចូលរួមឧបត្ថម្ភការងារទប់ស្កាត់ជំងឺ ក៏ដូចជាឧបត្ថម្ភប្រជាជនដែលជួបលំបាកដោយសារអាសន្នរោគ។
ព្រះតេជគុណ ថាច់កាលី ព្រះចៅអធិការរងវត្ត បទុមឈូកស ចុងមីសថ្មីឃុំញ៉ីទ្រឿង តែងរួមដំណើរឧបត្ថម្ភប្រាក់ គ្រឿងឧបភោគ បរិភោគដូចជា៖ អង្ករ មី ទឹកបរិសុទ្ធជាដើមដល់ប្រជាជនតំបន់បិទខ្ទប់ តំបន់ចត្តាឡីស័កប្រមូលផ្តុំ សរុបតម្លៃជាង ២២០ លានដុង។ ក្នុងនោះ ជំនួយសម្ភារ និងប្រាក់ដល់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំញ៉ីទ្រឿង គិតជាតម្លៃជិត ១៦០ លានដុង។ ព្រះតេជគុណ ថាច់កាលី មានថេរដីកាថា៖ ការងារផ្សព្វផ្សាយ ចលនារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ត្រូវនឹងសភាពការណ៍ជាក់ស្តែងរបស់មូលដ្ឋាន ម្ល៉ោះហើយ អាត្មាក៏ចូលរួមគាំទ្រ និងឧបត្ថម្ភដើម្បីរួមដំណើរជាមួយរណសិរ្ស គិតគូរដល់ជីវភាពប្រជាជនក្នុងដំណាក់កាលជួបការលំបាកដោយសារអាសន្នរោគកូវីដ-១៩។
លោកង្វៀងថាញ់យ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជន-អនុប្រធានគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ឃុំញ៉ីទ្រឿងបានឲ្យដឹង៖ គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំបានអនុវត្តល្អចលនា “ប៉ិនប្រសប់ងារការប្រជាចលនា” ឆ្លងតាមរយៈនោះបានពង្រីកកម្លាំងធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគ។ ដើម្បីសម្រេចបានលទ្ធផលល្អក្នុងការចលនា រណសិរ្សឃុំតែងស្និទ្ធស្នាលជាមួយប្រជាជន ស្តាប់យោបល់ប្រជាជនទើបការងារផ្សព្វផ្សាយចលនាប្រព្រឹត្តទៅបានល្អ សមស្របនឹងគោលបំណងរបស់ប្រជាជន បានប្រជាជនគាំទ្រ ឧបត្ថម្ភយ៉ាងសកម្ម៕
អត្ថបទ‑រូបថត៖ សុជា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។