• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

បង្កើនចំណេះដឹងពីការអានកាសែតត្រាវិញខេមរភាសា

22/06/2021 09:15

លោកមាថាច់ង៉ុកយ៉ា (កើតឆ្នាំ ១៩៦០) ជាអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិខ្មែរ នៅភូមិប្រាសាទ(អា) ឃុំង្វៀតហ្វា ស្រុកចូវថាញ់។ រយៈកាលជាង ៣០ ឆ្នាំកន្លង លោកមាថាច់ង៉ុកយ៉ា តែងតាមដាននិងអានកាសែតត្រាវិញខេមរភាសា។ ជាពិសេសចាប់តាំងពីលោកមាបានមាមីងទុកចិត្តបោះឆ្នោតជ្រើសតាំងជាអ្នកមានប្រជាប្រិយភាពតំបន់ជនជាតិខ្មែរតាំងពី ២០១១ មក គាត់តែងស្វែងយល់រៀនសូត្រពាក្យពេចន៍ពាក់ព័ន្ធដល់គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋជាភាសាខ្មែរឲ្យច្បាស់លាស់ជាងទៀតដើម្បីផ្សព្វផ្សាយដល់ប្រជាជនខ្មែរក្នុងភូមិ។

លោកមាថាច់ង៉ុកយ៉ាអានកាសែតត្រាវិញខេមរភាសា។

      លោកថាច់ង៉ុកយ៉ាមានប្រសាសន៍ថា៖ កាសែតត្រាវិញខេមរភាសាគឺជា “ចំណីអារម្មណ៍”  មិនអាចណាខ្វះបាន​ចំពោះខ្ញុំ។ក្រោយពេលអានកាសែតត្រាវិញខេមរភាសារួចម្តងៗខ្ញុំតែងរក្សាទុកសម្រាប់ពេលដែលអ្នកនាំសារមិនទាន់យកកាសែតថ្មីមក ខ្ញុំក៏យកកាសែតចាស់មកអានសារឡើងវិញ។ ជាពិសេសការរក្សាទុកកាសែតចាស់អាចរក្សាទុកនូវព័ត៌មាននិងព្រឹត្តិការណ៍ដែលកើតមានឡើងក្នុងខេត្តក្នុងពេលកន្លងក៏ដូចជាជំនួយឲ្យខ្ញុំសន្សំវាក្យស័ព្ទវៀតណាម-ខ្មែរបានច្រើន ដើម្បីងាយស្រួលក្នុងការស្វែងយល់និងចងចាំពាក្យពេចន៍បានច្រើន និងយូរអង្វែង។ បើតាមខ្ញុំយល់ឃើញថា ប្រសិនបើចង់រៀនពាក្យពេចន៍ពីកាសែតត្រាវិញខេមរភាសា ពេលកាសែតផ្សាយដល់មួយក្រាំងៗ យើងត្រូវអានឲ្យបានច្រើនសារ។ បច្ចុប្បន្ន ​ក្នុងនាមជាអ្នកមានប្រជាប្រិយភាពផង ជា​គណៈកម្មការអារាមាភិបាលផង ខ្ញុំត្រូវតែមានភារកិច្ចផ្សព្វផ្សាយបណ្តា​គោលមាគ៌ា គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋប្រគេននិងជូនចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទជនជាតិខ្មែរជាភាសាខ្មែរ។ ដូច្នេះខ្ញុំត្រូវអានឲ្យបានហ្មត់ចត់ខ្លឹមសាររបស់កាសែត។

         ទន្ទឹមនឹងតួនាទីជាគណៈអារាមាភិបាលវត្តនាគវណ្ណនារាម (ខ្ទឹង) សង្កាត់ទី ៧ ទីក្រុងត្រាវិញ លោកមាង៉ុកយ៉ា នៅទាំងទទួលនាទីជាអ្នកមានប្រជាប្រិយភាព និងឈានមុខរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។​ អ្នកស្រីថាច់ធីបុប្ផា លេខាសាខាបក្សភូមិប្រាសាទ(អា)បញ្ជាក់ថា៖ ដោយមានតួនាទីជាអ្នកមានប្រជាប្រិយភាពលោកមាថាច់ង៉ុកយ៉ាតែងចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋានចលនាប្រជាជនឲ្យចូលរួមគបវាល់កសាងសំណង់ និងធ្វើនូវកិច្ចការដ៏មានប្រយោជន៍ជាច្រើនជូនសហគមន៍និងសង្គម។ ជាក់ស្តែងគឺខ្លួនគាត់ផ្ទាល់ធ្វើជាគំរូក្នុងការបរិច្ចាគដីជាង ៣០០ ម៉ែត្រក្រឡាសម្រាប់កសាងផ្លូវ សរុបតម្លៃជិត ១០០ លានដុង។ ទន្ទឹមនឹងនោះ លោកមានៅទាំងចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋានចលនាគ្រួសារប្រជាជន ៦០ គ្រួក្នុងភូមិបរិច្ចាគដីជិត ៧.០០០ ម៉ែត្រក្រឡាដើម្បីកសាងផ្លូវកៅស៊ូ សរុបតម្លៃជាង ២,៤ ពាន់លានដុងនិងគប់វាល់ប្រាក់ ៦៤ លានដុងកសាងបង្គោលនិងអំពូលភ្លើងបំភ្លឺតាមផ្លូវជនបទសរុបប្រវែងជាង ១.៣០០ ម៉ែត្រ។ល។ ភូមិប្រាសាទ(អា) បានសម្រេចកិត្តិនាមជាភូមិជនបទថ្មី (ឆ្នាំ ២០១៩) ក៏អាស្រ័យមានការរួមចំណែកយ៉ាងសកម្មរបស់លោកមាថាច់ង៉ុកយ៉ា។ តម្លាភាពរបស់លោកមាថាច់ង៉ុកយ៉ាគឺគាត់ជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ ជាពិសេសគាត់ចេះភាសានិងអក្សរសាស្រ្តខ្មែរជ្រៅជ្រះ ម៉្លោះហើយ គាត់អានសៀវភៅ កាសែតខ្មែរបានច្រើន ជំនួយឲ្យគាត់បង្កើនការយល់ដឹងអំពីពាក្យពេចន៍ពាក់ព័ន្ធដល់គោលការណ៍ គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋ។ ឆ្លងតាមរយៈនោះ លោកមាបានផ្សព្វផ្សាយជាភាសាខ្មែរជូនប្រជាជនខ្មែរក្នុងភូមិជិត ៧០% ជំនួយឲ្យមាមីងជនជាតិខ្មែរងាយយល់ និងស្របគំនិតចូលរួមគបវាល់អនុវត្តបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។

           ប្រៀបធៀបនិងវាយតម្លៃពីគុណភាពកាសែតត្រាវិញខេមរភាសា លោកមាថាច់ង៉ុកយ៉ាបានឲ្យដឹងថា៖ បើតាមខ្ញុំយល់ឃើញថា កាសែតត្រាវិញខេមរភាសា បច្ចុប្បន្ននេះមានខ្លឹមសារ និងរូបភាពសម្បូរបែបជាងកាលពីមុន។ បណ្តាខ្លឹមសារសមស្របសម្រាប់អ្នកអានគ្រប់វ័យ តាំងពីសិស្ស និស្សិត ដល់កសិករ។ល។ ជា ពិសេសមានមាតិកាស្ដីពីគោលនយោបាយថ្មី ព្រមទាំងបង្កើនគុណភាពទំព័រវាក្យសព្ទវៀតណាម-ខ្មែរ ដើម្បីឆ្លើយតបនឹងតម្រូវការស្វែងយល់ រៀនសូត្ររបស់អ្នកអានជាជនជាតិខ្មែរ។ ទន្ទឹមនឹងនោះ ខ្លឹមសារនៃដំណឹងនិងអត្ថបទជាច្រើនវិស័យតែងសរសេរពាក្យពេចន៍ ឃ្លាឃ្លោងងាយយល់ជិតដិតនឹងការរស់នៅរបស់ជនរួមជាតិខ្មែរ៕   

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.