• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

បង្កើនការបង្ការទប់ស្កាត់អាសន្នរោគជំងឺរួមជាមួយនឹងជំរុញមាំការពង្រីកសេដ្ឋកិច្ច ធ្វើអាជីវកម្ម

16/07/2021 08:27

ត្រៀមបម្រុងធ្វើសកម្មភាពមន្ទីរពេទ្យបណ្តោះអាសន្នលេខ ២

     នោះគឺជាខ្លឹមសារចង្អុលការរបស់សមមិត្ត​ ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈ​កម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការ​បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រា​វិញ ក្នុងអង្គប្រជុំគណៈចង្អុលការនាថ្ងៃទី ០៩ កក្កដា កន្លង។ អញ្ជើញចូលរួមនៅបណ្តាមណ្ឌលផ្សាយ បន្តផ្ទាល់គណៈកម្មាធិការប្រជាជនខេត្ត ជាមួយនឹងបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងខេត្តមាន សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត និងបណ្តាសមាជិកគណៈចង្អុលការថ្នាក់ខេត្ត។
     គិតមកដល់ថ្ងៃទី ០៩ កក្កដា ស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩នៅតែប្រែប្រួលយ៉ាងស្មុគស្មាញ នៅនឹងមូលដ្ឋានជាច្រើនក្នុងទូទាំងប្រទេស និង នៅលើភូមិសាស្ត្រខេត្តត្រាវិញ បន្តនឹងរកឃើញបណ្តាអ្នកជំងឺថ្មី។ ចំពោះស្ថានភាពនោះសមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការបណ្តាថ្នាក់ បណ្តាផ្នែកទាន់ពេលជ្រួតជ្រាបបណ្តាឯកសារចង្អុលការរបស់ខេត្ត និងមជ្ឈិម ពិសេសគឺចំពោះមូលដ្ឋាន។ បង្កើនការគ្រប់គ្រងជំងឺតាំងពីច្រកចូលរបស់បណ្តាប៉ុស្តិ៍ត្រួតពិនិត្យ សុខាភិបាល នៅនឹងបណ្តាតំបន់ប្រជាជនស្នាក់ នៅនិងត្រួតពិនិត្យម៉ត់ចត់បណ្តាករណីដែលមានសេចក្តីសម្រេចចិត្តអនុវត្តចត្តាឡីស័ក។ បង្កើនបណ្តាវិធានការបង្ការទប់ស្កាត់តាមស្មារតីនៃបណ្តាឯកសារចង្អុលការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត សហការជំរុញមាំការងារផ្សព្វផ្សាយពហុសណ្ឋានតាំងពីខេត្ត ចុះដល់មូលដ្ឋាន ក្នុងនោះ យកចិត្តទុកដាក់ដល់វិធីសាស្ត្រប្រើប្រាស់ឧគ្ឃោសនស័ព្ទ។
     អំពីការងារធ្វើចត្តាឡីស័ក ប្រធានគណៈកម្មាធិការប្រជាជនបានចង្អុលការបណ្តាមូលដ្ឋាន គប្បីជ្រោងខ្ពស់មួយជំហានទៀតបើប្រៀបជាមួយនឹងវិធានការខាងដើម កន្លែងណានៅខ្វះគប្បីពង្រីក ទូលាយ និងបំពេញបន្ថែមបានទាន់ពេល។ ចំពោះបណ្តាសមាជិកគណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ថ្នាក់ខេត្តគប្បីបង្កើនការត្រួតពិនិត្យ ឧបត្ថម្ភ បណ្តាមូលដ្ឋានត្រឹមត្រូវតាមការប្រគល់ភារកិច្ច ដើម្បីរួមជាមួយនឹងមូលដ្ឋានវិនិច្ឆ័យទាន់ពេលនូវការទុក្ខលំបាក ជំពាក់វ៉ាក់វីន។ ពិសេស គឺបណ្តាផ្នែក មូលដ្ឋានមួយចំណូចត្រូវបង្កើនការងារបង្ការទប់ស្កាត់ មួយចំណុចផ្សេង គប្បីជំរុញមាំការផលិត ធ្វើអាជីវកម្មធានាសន្ទុះកំណើន បណ្តាសំណង់ គម្រោងការ រួមចំណែកអនុវត្តសម្រេចគោលដៅផ្ជិតផង និងពង្រីកសេដ្ឋកិច្ច-សង្គមផង បង្ការអាសន្នរោគជំងឺដោយមានប្រសិទ្ធភាពផង។ អំពីគណៈចង្អុលការខេត្តនឹងដំណើរការត្រួតពិនិត្យត្រៀមបម្រុងធ្វើសកម្មភាពមន្ទីរពេទ្យ បណ្តោះអាសន្នលេខ ២ របស់ខេត្ត (មន្ទីរពេទ្យកងទ័ព-ប្រ ជាជនខេត្ត) ដើម្បីព្យាបាលបណ្តាករណីវិជ្ជមាន ជាមួយនឹងវីរុស SARS-Cov- ២ ពេលដែលមន្ទីរ ពេទ្យបណ្តោះអាសន្នលេខ ១ ត្រូវហួសចំណុះ។
     អំពីប្រជាជនពីទីក្រុងហូជីមិញ និងបណ្តាខេត្ត ដែលមានគម្លាតសង្គមវិលត្រឡប់មកខេត្តត្រាវិញ សមមិត្ត ឡេវុាំងហាំង ចង្អុលការគប្បីគ្រប់គ្រងបាន ម៉ត់ចត់។ ដាច់ខាត់មិនឱ្យចូលខេត្តចំពោះបណ្តា ករណីដែលមិនទាន់មានលិខិតទទួលបញ្ជាក់អវិជ្ជមានជាមួយនឹងកូវីដ-១៩ ដែលនៅមានសុពល ភាព វិធានការនេះបានអនុវត្តចំពោះពលករត្រា វិញ (ព្រមទាំង កម្មា ភិបាល បុគ្គលិក និយោជិត កំពុងបំពេញការងារនៅខេត្តត្រាវិញ ដែលមានផ្ទះ នៅក្រៅខេត្ត) បានទៅដល់បណ្តាខេត្តផ្សេងៗ ហើយវិលត្រឡប់មក។ ជំរុញទឹកចិត្តបណ្តាស្ថាប័ន អង្គភាពអនុវត្តតាមរូបភាពធ្វើការលើបណ្តាញផ្សាយបន្តផ្ទាល់នៅនឹងផ្ទះឬសុំច្បាប់នៅមកស្ថាប័នចំពោះកម្មាភិបាល បុគ្គលិក និយោជិត៕
     សារទូរលេខបន្ទាន់ៈ ស្តីពីបន្តការគ្រប់ គ្រង ត្រួតពិនិត្យម៉ត់ចត់ប្រជាជនពីបណ្តាខេត្ត ទីក្រុងវិលត្រឡប់មកខេត្តត្រាវិញ ដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ 
     ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ទូរស័ព្ទឱ្យបណ្តាប្រធានគណៈកម្មាធិការប្រជាជន បណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
     ចំពោះស្ថានភាពប្រែប្រួលស្មុគស្មាញនៃជំងឺកូវីដ-១៩ នៅតាមខេត្ត ទីក្រុងលើទូទាំងប្រទេស ដើម្បីបន្តការគ្រប់គ្រង ត្រួតពិនិត្យម៉ត់ចត់ប្រជាជនពីបណ្តាខេត្ត ទីក្រុងវិលត្រឡប់មកខេត្តត្រាវិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការ ប្រធាន គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្តទីក្រុងៈ
     ទី ១. សំណូមពរដល់ប្រជាជនទាំងអស់ពីបណ្តាខេត្ត ទីក្រុងវិលត្រឡប់មកខេត្តត្រាវិញ ឆ្លងកាត់បណ្តាប៉ុស្តិ៍ត្រួតពិនិត្យសុខាភិបាលនៅលើភូមិសាស្រ្តខេត្ត ត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានជាមួយ SARS-CoV-២ ដោយបច្ចេកទេស Real time - PCR  ឬតេស្តរហ័សជាតិធន់ដើមមានតម្លៃ ក្នុងរង្វង់ ០៥  ថ្ងៃ ការធ្វើតេស្តត្រូវបានអនុវត្តនៅបន្ទប់ តេស្តរបស់ស្ថាប័នសុខាភិបាលដែលមានសមត្ថកិច្ច។ ករណីមិនទាន់មានលទ្ធផលតេស្តអវិជ្ជមាន ដូចបានលើកឡើងខាងលើ (រួមទាំងប្រជាជនរស់ នៅលើភូមិសាស្រ្តខេត្តត្រាវិញចេញទៅក្រៅខេត្ត និងវិលមកក្នុងថ្ងៃដដែល) គឺមិនត្រូវបានអនុញ្ញាតឲ្យចូល មកខេត្តត្រាវិញ។
     ទី  ២. ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង ត្រូវម៉ឹងម៉ាត់ចង្អុលការ ត្រួតពិនិត្យម៉ត់ចត់ប្រជាជនចូលមកភូមិសាស្រ្ត មិនទុកចោលឆ្លកមុខសញ្ញាអនុវត្តត្រឹមត្រូវការរបាយការណ៍សុខាភិបាល តេស្តរហ័សកូវីដ-១៩ ដើម្បីសម្រេចចិត្តអនុវត្តបណ្តាវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យសមស្រប៕
     ពលរដ្ឋ ១១០ នាក់ វិលត្រឡប់មក ពីឥណ្ឌូណេស៊ី សម្រេចចត្តាឡីស័ក

ពលរដ្ឋវៀតណាមវិលត្រឡប់មកពីឥណ្ឌូណេស៊ីដើម្បីធ្វើចត្តាឡីស័ក ។
     កាលពីថ្ងៃទី ១១ កក្កដា គណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ខេត្តត្រាវិញបាន ប្រគល់លិខិតទទួលបញ្ជាក់សម្រេចរយៈពេលចត្តាឡីស័កដល់ពលរដ្ឋវៀតណាមវិលត្រឡប់មក ពីឥណ្ឌូណេស៊ីដើម្បីធ្វើចត្តាឡីស័កបង្ការជំងឺកូវីដ -១៩។
     នេះគឺជាបណ្តាពលរដ្ឋវិលមកប្រទេសតាមព្រលានយន្តហោះអន្តជាតិកឹងធើ កាលពីថ្ងៃទី ២០ មិថុនា លើជើងហោហើរសញ្ញា VJ ២៧០៣ បន្ទាប់ ពីនោះ បានធ្វើចត្តាឡីស័កនៅខេត្តត្រាវិញចំនួន ១៤៧ នាក់។ ឆ្លងអស់រយៈពេល ២១ ថ្ងៃធ្វើ ចត្តាឡីស័កតាមការកំណត់មានពលរដ្ឋ ១១០ នាក់បានឆ្លងកាត់តេស្តអវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ ចំនួន  ០៣ លើក និងបានទទួល លិខិតបញ្ជាក់វិលត្រឡប់ទៅមូលដ្ឋានវិញ។ ចំពោះពលរដ្ឋ ៣៧ នាក់នៅមក ក្នុងនោះមានពលរដ្ឋ ១៩ នាក់ អវិជ្ជមានជាមួយនឹងវិរុស SARS-CoV-២ កំពុងព្យាបាល និងពលរដ្ឋ ០១​ នាក់តាម​ដានថែទាំសុខភាពនៅនឹងមន្ទីរពេទ្យបណ្តោះអា​សន្នលេខ ១ ខេត្តត្រាវិញ។ ដោយឡែកតែពល​រដ្ឋ ១៧ នាក់ផ្សេងស្ថិតក្នុងក្របខ័ណ្ឌ F១ របស់បណ្តាករណីវិជ្ជមានដែលបានពោលខាងលើ និង​បានទុកមកតំបន់ចត្តាឡីស័កប្រចាំការនៃកងវរសេនាធំថ្មើរជើងលេខ ៩២៦ របស់គណៈបញ្ជា​ការដ្ឋានយោធាខេត្តត្រាវិញ៕
     គណៈបញ្ជាការដ្ឋានកងទ័ពការពារ ព្រំដែនខេត្តបញ្ជូនកម្មាភិបាល យុទ្ធ​ជន ៣២ រូប ទៅបំពេញភារកិច្ចនៅខេត្តឡុងអាង

សមមិត្ត ង្វៀង វុាំងត្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុ​ភូមិវៀតណាមខេត្ត ឧបត្ថម្ភ​ប្រាក់ដល់កម្មាភិបាល យុទ្ធជន​កងទ័ពការពារព្រំដែនខេត្ត ។
     កាលពីថ្ងៃទី ១០ កក្កដា គណៈបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្តបញ្ជូនកម្មាភិបាល យោធិនជំនាញការ យុទ្ធជន ៣២ រូបទៅបំពេញភារកិច្ចគ្រប់គ្រង ការពារព្រំដែនទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ និងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តឡុងអាងលើកទី ៥។ សមមិត្ត ង្វៀងវុាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការ​បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុ​ភូមិវៀតណាមខេត្ត អញ្ជើញចូលរួម និងឧបត្ថម្ភ​ប្រាក់ ១៧០ លានដុង ដល់កម្មាភិបាល យុទ្ធជន​កងទ័ពការពារព្រំដែនខេត្តក្នុងការអនុវត្តន៍ភារកិច្ច គ្រប់គ្រងព្រំដែនបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ តាមខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា៕ ​​​   ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.