• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

បង្កលក្ខណៈឲ្យពលករបានបុលទុនដើម្បីទៅធ្វើការនៅបរទេស

15/07/2022 08:58

តាមដំណឹងពីមន្ទីរពលកម្ម - យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត ក្នុងរយៈកាល ១០​ ឆ្នាំកន្លង (២០១២-២០២២) ធនាគារគោលនយោបាយ សង្គម សាខាខេត្តត្រាវិញ រំសាយទុនបានជិត ១២០ ពាន់លានដុងឲ្យមនុស្សជាង ១.៤០០ នាក់បុលទៅធ្វើការនៅបរទេស ក្នុងនោះមាន ១៤៦ នាក់ជាជនជាតិភាគតិច ៦៤ នាក់ ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ និងគ្រួសារជិតក្រ។ ទន្ទឹមជាមួយការបង្ក​លក្ខណៈ​ឲ្យពលករ​បានបុលទុនទៅធ្វើការនៅបរទេស ខេត្តបានឧបត្ថម្ភបណ្តាខ្ទង់ចំណាយសម្រាប់បណ្តុះបណ្តាលមុខរបរ រៀនភាសាបរទេស បំប៉នចំណេះដឹងចាំបាច់ ចំណាយប្រាក់ធ្វើបែបបទឆ្លងដែន។ល។ ជូនពលករ ១៣១ នាក់ សរុបប្រាក់ឧបត្ថម្ភជាង ៧៤០ លានដុង។

លោក យឿងក្វាងង៉ុក នាយករងមន្ទីរពលកម្ម -យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត ឱ្យដឹង៖ ខេត្តដាក់ចេញគោលនយោបាយដើម្បីជំរុញទឹកចិត្តពលករទៅធ្វើការនៅបរទេស ឆ្លងតាមនោះបង្កើនប្រភពចំណូល​ កែលម្អជីវភាព និងកាត់បន្ថយភាពក្រីក្រចីរភាព។ ក្នុង​ដំណាក់​កាល ២០២១-២០២៥ ខេត្តបន្តការអនុវត្តន៍គោលនយោបាយឧបត្ថម្ភ ពលករទៅធ្វើការនៅបរទេស តាមកិច្ចសន្យា សរុបថវិកាឧបត្ថម្ភបណ្តុះបណ្តាលមុខរបរ ភាសាបរទេស បំប៉នចំណេះដឹងចាំបាច់ និងបណ្តាខ្ទង់ចំណាយផ្សេងៗក្នុង​ម្នាក់​បុលច្រើនបំផុតចំនួន ១៧,៤២ លានដុង យោងតាមក្រុមមុខសញ្ញានីមួយៗ។ ក្រៅពីបណ្តាខ្ទង់ចំណាយ​ខាងលើនោះ ពលករនៅខេត្តទៅធ្វើការនៅបរទេស នៅទាំងបានឧបត្ថម្ភឱ្យបុលទុនច្រើនបំផុត ១៥០ លានដុងពីប្រភពថវិកា​ខេត្តតាមរយៈធនាគារគោលនយោបាយសង្គម។ ប្រាក់ការគិតស្មើប្រាក់ការឲ្យបុលចំពោះគ្រួសារក្រីក្រយោងតាមដំណាក់កាល នីមួយៗដែលរដ្ឋាភិបាលកំណត់។

បង្កឲ្យពលករបុលទុនទៅធ្វើការនៅបរទេស។ រូបថត៖ ថាញ់ហ្វា

            តាមប្រសាសន៍របស់លោកយឿងក្វាងង៉ុក ប្រភពចំណូលរបស់ពលករ ទៅធ្វើការនៅបរទេសខ្ពស់ជាងច្រើនដងបើប្រៀបជាមួយធ្វើការនៅវៀតណាម។ កម្រិតជីវភាពបានលើកកម្ពស់គួរកត់សម្គាល់។ ក្រៅពីប្រាក់ខែ ពលករនៅទាំង​មានប្រាក់ធ្វើការក្រៅម៉ោង និងបង្កើនម៉ោងធ្វើការ។ ក្រោយរយៈកាល បញ្ចប់កិច្ចសន្យា ពលករអាចប្រិតសំចៃបានពី ២៥០-៤៣០ លានដុង ប្រសិនបើធ្វើការនៅតៃវ៉ាន់ (ប្រទេសចិន) ម៉ាឡេស៊ី។ល។ និងខ្ពស់ជាង ៩៧០ លានដុង ប្រសិនបើធ្វើការនៅប្រទេសជប៉ុន កូរ៉េ។ល។ នៅពេលខាងមុខ ដើម្បីលើកកម្ពស់​គុណភាព​ពលករទៅធ្វើការនៅបរទេស ខេត្តបង្កើនកិច្ចសន្យាតភ្ជាប់ ជាមួយអាជីវកម្មនីហរ័ណ ជាមួយបណ្តាសាលាសាកលវិទ្យាល័យ ឧត្តមសិក្សានៅលើភូមិសាស្ត្រខេត្ត​ដើម្បីជ្រើសរើស និងបណ្តុះបណ្តាលពលករ អាទិភាពវិនិយោគលើបណ្តាកម្មវិធី គម្រោងការពង្រីកសេដ្ឋកិច្ច-សង្គម របស់មូលដ្ឋាន តំបន់ ផ្នែកនីមួយៗភ្ជាប់ជាមួយបណ្ដាកម្មវិធី គម្រោងការបណ្តុះបណ្តាល​វិជ្ជាជីវៈជូនពលករទៅធ្វើការនៅបរទេស។

            ខេត្តក៏បានចង្អុលការ បណ្តាអង្គភាពជំនាញឲ្យបង្កើនការត្រួតពិនិត្យ ពលករ និងបណ្តាក្រុមហ៊ុននីហរ័ណពលករ បណ្តាក្រុមហ៊ុនពិគ្រោះទៅរៀននៅបរទេស ក្នុងការអនុវត្តន៍បណ្តាសេចក្តីកំណត់របស់ច្បាប់ស្តីពីការបញ្ជូនពលករនៅវៀតណាម ទៅធ្វើការ និងសិក្សានៅបរទេស មានពេលកំណត់ ទន្ទឹមនឹងនោះវិនិច្ឆ័យម៉ឺងម៉ាត់​ ចំពោះបណ្តាករណីបំពាន ធ្វើឲ្យជះឥទ្ធិពលដល់ផលប្រយោជន៍របស់ពលករ និងអាជីវកម្ម។ មន្ទីរពលកម្ម‑យុទ្ធជនពិការ និងសង្គមកិច្ចសកម្មអនុវត្តបណ្តាវិធានការគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ពលករ ផ្គត់ផ្គង់លេខម៉ាស៊ីនធ្វើសកម្មភាពរបស់ប៉ុស្ដិ៍គាំពារពលរដ្ឋវៀតណាម នៅបរទេស (+៨៤ ៤៦២ ៨៤៤ ៨៤៤) រួមជាមួយអាសយដ្ឋាន​ អគ្គស្ថានទូតវៀតណាម នៅបរទេស។ល។

            ដំណាក់កាល ២០២១‑២០២២ ខេត្តត្រាវិញបញ្ជូនយកពលករ ៣.៤៦០ នាក់ទៅធ្វើការនៅបរទេស ក្នុងនោះធ្វើការនៅប្រទេសជប៉ុន ២.២៨៨ នាក់ ប្រទេសកូរ៉េ ១២១ នាក់ តៃវ៉ាន់ ៣៤៥ នាក់ ម៉ាឡេស៊ី ១៩០ នាក់។ល។ ខិតខំដល់ឆ្នាំ ២០២៥ សម្រេចបានគោលដៅបញ្ជូនពលករទៅធ្វើការនៅបរទេសតាមកិច្ចសហការ ឃុំ សង្កាត់ ទីប្រជុំជននីមួយៗ រាល់ឆ្នាំមានពលករតិចបំផុតពី ៥‑១០ នាក់ ទៅធ្វើការនៅបរទេស តាមកិច្ចសហការ៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.