02/06/2023 08:27
អធិបតីសន្និបាត។រូបថត៖ ក្វឹកត្វឹង
ក្នុងអង្គសន្និបាត តំណាងទាំងអស់បានស្ដាប់របាយការណ៍អំពីស្ថានភាពនិងលទ្ធផល ផ្សព្វផ្សាយអនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគក្រុមហ៊ុនពាក់កណ្ដាលអាណត្តិកាល ២០២០-២០២៥។ យោងតាមនោះ មានកម្រិតផែនការជាច្រើនត្រូវបានអនុវត្ត សម្រេចនិងសម្រេចលើសពីកម្រិតផែនការដែលសេចក្ដិសម្រេចចិត្តដាក់ចេញ។ ទន្ទឹមនឹ ងនោះ សន្និបាតក៏បានវាយតម្លៃនិងលើកឡើងនូវចំណុចលេចធ្លោ និងចំណុចខ្សោយ មូលហេតុ។ល។ សន្និបាតក៏បានស្ដាប់យោបល់បំពេញបន្ថែមមួយចំនួនដើម្បីសម្រេច របាយការណ៍បូកសរុបលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្តក្នុងពាក់កណ្ដាលអាណត្តិកាល កន្លង។
ថ្លែងយោបល់ចង្អុលការសន្និបាត សមមិត្តឡេថាញ់ត្វឹង សមាជិកអចិន្រ្តៃយ៍ ប្រធានគណៈ ចាត់តាំងនៃគណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ននិងអាជីវកម្មខេត្តបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់បក្ខភាគក្រុមហ៊ុនអគ្គិសនីត្រាវិញក្នុងពាក់កណ្ដាលអាណត្តិកាលកន្លង។ ទន្ទឹមនឹងនោះ សមមិត្តក៏បានស្នើឲ្យបក្ខភាគក្រុមហ៊ុនបន្តពង្រីកបណ្ដា លទ្ធផលដែលសម្រេចបាន បន្តជំរុញមាំការផ្សព្វផ្សាយ អប់រំនយោបាយ សតិអារម្មណ៍ជូនកម្មាភិបាល បក្ខជនដើម្បីលើកកម្ពស់ស្មារតីយល់ដឹងនិងសកម្មភាពរបស់កម្មាភិបាល បក្ខជន លើកកម្ពស់លទ្ធភាពដឹកនាំ កម្លាំងប្រយុទ្ធជូនបណ្ដាបក្ខជនក្នុងសាខាបក្សស្ថិត ក្រោមឱវាទ៕
ក្វឹកត្វឹង-ថាច់ហ្វាង
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។