11/10/2022 08:34
គីមហ្វាជាឃុំមួយដែលមានជនជាតិខ្មែររស់នៅច្រើនកុះករ (ស្រូបយកអត្រា ៧០% នៃចំនួនប្រជាជនរួមក្នុងឃុំ)មានសមាជិកាសមាគមនារី ១.១២៤/២.០៧៧ នាក់មានវ័យពី ១៨ ឡើងទៅស្រូបយកអត្រា ៥៤,១១% ការរស់នៅសំខាន់ពឹងបង្អែកលើវិស័យផលិតកសិកម្ម។ ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍សហគមសហព័ន្ធន៍នារីឃុំគីមហ្វាបានធ្វើឲ្យជាក់ស្ដែងនូវបណ្ដាផែនការ សេចក្តីណែនាំរបស់សមាគមសហព័ន្ធន៍នារីគ្រប់លំដាប់ថ្នាក់ដែលផ្សព្វផ្សាយជូនកម្មាភិបាលសមាជិកា អំពីការរៀនសូត្រនិងធ្វើតាមគំរូអ៊ំហូភ្ជាប់ជាមួយចលនាកសាងនារីត្រាវិញសកម្មនិងច្នៃប្រតិដ្ឋកសាងគ្រួសារ “មានសុខភាពល្អមានសីលធម៌ចំណេះដឹងហ៊ានទទួលខុសត្រូវចំពោះគ្រួសារ និងសង្គម” រួមចំណែក “កសាងនារីវៀតណាមក្នុងសម័យថ្មី” អនុវត្តចលនា “កសាងគ្រួសារគ្មាន ៥ យ៉ាង ស្អាត ៣ យ៉ាងរួមចំណែកបំពូនតម្លៃល្អ ស្អាតគ្រួសារវៀតណាម”។ទម្រង់ជាច្រើនដូចជាការចិញ្ចឹមជ្រូកដីក្រុមចូលរួមហ៊ុនប្រាក់ទុន ឲ្យខ្ចីបង្វិលជុំសម្រាប់ទិញគាំពារសុខភិបាល ដងផ្លូវភ្លឺ - បៃតង - ជ្រះ - ស្អាត និងផ្ទះសុខដុម។ល។ លើកកម្ពស់ប្រសិទ្ធភាពជីវភាពជូនសមាជិកា។
កសិករដាំដំណាំនៅវាលស្រែ។ រូបថត៖ សុខា
អ្នកស្រីឌិញថេលឿង ប្រធានសមាគមសហព័ន្ធន៍នារីឃុំគឹមហ្វាបានឲ្យដឹងថា៖តាមរយៈទម្រង់សមាជិកាមានដើមទុនបន្ថែមសម្រាប់ពង្រីកសេដ្ឋកិច្ចបង្កើនប្រាក់ចំណូលជូនគ្រួសារឬក៏សម្រាប់ប្រើប្រាស់ក្នុងគ្រាលំបាក។បច្ចុប្បន្នឃុំរក្សាទម្រង់របងបៃតងច្រកភ្លឺបំភ្លឺផ្លូដងផ្លូវជនបទដងផ្លូវស្រស់ស្អាតដងផ្លូវសាខាសមាគមគ្មាន ០៥ យ៉ាង ស្អាត ០៣ យ៉ាងបាន០៧ ទម្រង់ និងក្រុមនារីចិញ្ចឹមគោមេ ០១ ក្រុម។ដើម្បីបង្កើនអត្រាប្រជាជនក្នុងឃុំចូលរួមគាំពារសុខាភិបាលទន្ទឹមនឹងការងារផ្សព្វផ្សាយ សមាគមចលនាបងប្អូននារីបង្កើតទម្រង់ក្រុមប្រិតសំចៃចិញ្ចឹមជ្រូកដីសម្រាប់ទិញគាំពារសង្គម ទុនជួយគ្នាទិញគាំពារសុខាភិបាល ។ល។
ប្រធានសាខាសមាគមនារីភូមិរាជមល្ល អ្នកស្រីសឺនធីញៀងបានចែករំលែកថា៖ ភូមិទាំងមូលមានសមាជិកាចំនួន ២៦៧ នាក់។ ឆ្នាំ ២០២២ សាខាសមាគមបង្កើតក្រុមប្រិតសំចៃចិញ្ចឹមជ្រូកដីសម្រាប់ទិញគាំពារសុខាភិបាលដោយមានសមាជិកាចំនួន ១២ នាក់។ ម្នាក់ៗបង់ប្រាក់ពី ២០០.០០០ ដល់ ៣០០.០០០ ដុងក្នុងមួយខែ។សន្សឹមៗ ចំនួនបងប្អូននារីបានកើនឡើង៣00.000ដល់៥00.000ដុងក្នុងមួយខែប្រាក់ដែលខ្ចីនោះបងប្អូនយកទៅទិញគាំពារសុខាភិបាលសម្រាប់ខ្លួនហើយមានបងប្អូនមួយចំនួនមានប្រាក់បន្ថែមសម្រាប់ទិញឲ្យសមាជិកក្នុងគ្រួសារ។បច្ចុប្បន្នក្រុមមានសមាជិកា០៨នាក់បានទិញគាំពារសុខាភិបាល ក្នុងនោះមាននារី០៤នាក់បានបន្ថែមប្រាក់ដើម្បីទិញគាំពារសុខាភិបាលសម្រាប់ប្តីនិងកូន។
បានដឹងថាលោកយាយឡឹមធីយុង( អាយុ៥១ឆ្នាំ)មានកូនប្រុសម្នាក់ទៅធ្វើការឆ្ងាយពីស្រុកកំណើត គាត់នៅផ្ទះមើលថែចៅប្រុស សុខភាពរបស់គាត់មិនសូវបានល្អ ប៉ុន្តែគាត់គ្មានប័ណ្ណគាំពារសុខាភិបាលទៀតផង ដូច្នោះហើយ ពេលបានផ្សព្វផ្សាយចលនាចូលរួមក្រុមប្រិតសំចៃទិញប័ណ្ណគាំពារសុខភាពលោកយាយយុងយល់ព្រមភ្លាម ចាប់ពីថ្ងៃដែលបានទិញគាំពារសុខាភិបាលមកដល់ពេលនេះជាង ៥ ខែ លោកយាយ បានទៅកាន់មណ្ឌលសុខាភិបាលស្រុក ០២ដងដើម្បីពិនិត្យជំងឺនិងទទួលថ្នាំ។
ដោយយល់កាន់តែច្បាស់ថាការចូលរួមក្នុងការគាំពារសុខាភិបាលគឺការពារនិងថែទាំសុខភាពរបស់ខ្លួន កាត់បន្ថយប្រាក់ចំណាយនិងបន្ទុកដល់គ្រួសារ ដូច្នេះហើយទើបបងប្អូននារីយល់ព្រមចូលរួម។ បច្ចុប្បន្ន ឃុំទាំងមូលបានបង្កើតក្រុមប្រិតសំចៃចិញ្ចឹមជ្រូកដីទិញគាំពារសុខាភិបាលបាន ០៥ ក្រុមមានសមាជិកា ៥៣ នាក់ ចំនួនប្រាក់គបវាល់បាន ៥០,៣លានដុង។ ផ្ដើមពីនោះ បងប្អូននារីបានទិញគាំពារសុខាភិបាលសម្រាប់ខ្លួនឯងនិងគ្រួសារ។ បច្ចុប្បន្នសមាជិកាក្នុងឃុំ ១០០%បានចូលរួម គាំពារសុខាភិបាលនិងរួមចំណែកបង្កើនការគ្របដណ្ដប់គាំពារសុខាភិបាលទូទាំងឃុំសម្រេច ៩៤,៥%។
តាមប្រសាសន៍អ្នកស្រីឌិញថេលឿង សមាគមសហព័ន្ធន៍នារីឃុំតែងយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយអំពីតួនាទីសំខាន់របស់នារីក្នុងបុព្វហេតុបដិវត្តន៍ បណ្ដាដំបូន្មាន មនោសញ្ចេតនារបស់លោកប្រធានហូជីមិញសម្រាប់នារី ហើយនាំយកការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ពង្រីកទូលំទូលាយ និងស៊ីជម្រៅក្នុងកម្មាភិបាល សមាជិកានិងនារី។ ឆ្លងតាមរយៈនោះ បងប្អូននារីមានការផ្លាស់ប្តូរក្នុងការយល់ដឹងនិងធ្វើសកម្មភាព តែងខិតខំសម្រេចល្អភារកិច្ចដែលបានប្រគល់ឲ្យ។
ក្នុងឆ្នាំនេះ សមាគមសហព័ន្ធន៍នារីឃុំសហការជាមួយសមាគមនារីនគរបាលស្រុកគបវាល់ថវិកាប្រចាំខែសម្រាប់កម្មវិធី "ម្ដាយទំនុកបម្រុង" ដល់កុមារកំព្រាដោយសារមហាសន្នរោគកូវីដ-១៩ ទទួលទំនុកបម្រុងប្អូនម្នាក់នៅភូមិត្រកួនដោយឧបត្ថម្ភរួមទាំងថវិកា អំណោយ ទោចក្រយាននិងតុសម្រាប់រៀន។ល។គិតជាទឹកប្រាក់សរុប ៤,៤ លានដុង។ ចលនាសប្បុរសជនឧបត្ថម្ភបន្ថែមដល់កុមារកំព្រា ០២នាក់ដោយសារមហាសន្នរោគកូវីដ-១៩ សរុបទឹកប្រាក់ ០៤ លានដុង។ សកម្មភាពគិតគូរអំពីជីវភាព សម្ភារ ស្មារតីរបស់នារីក្រីក្រនិងសមាជិកាដែលមានស្ថានភាពលំបាកអំពីលំនៅឋានតែងបានសមាគមចាប់អារម្មណ៍។ នៅឆ្នាំ២០២២សមាគមសហព័ន្ធន៍នារីឃុំបានចលនាសប្បុរសជនឧបត្ថម្ភសាងសង់ផ្ទះមេត្តាធម៌ ០៥ខ្នងសរុបប្រាក់ចំនួន៣៥០លានដុង។
អ្នកស្រីឌិញថេលឿងឲ្យដឹងថា៖ បច្ចុប្បន្ន ឃុំនៅមានសមាជិកាក្រីក្រ ១៤៥ នាក់។ ដើម្បីជួយសមាជិកាក្រីក្រឲ្យរួចផុតពីភាពក្រីក្រ សមាគមសហព័ន្ធន៍នារីឃុំបានបន្តរក្សានិងពង្រីកទម្រង់ដែលមានប្រសិទ្ធភាព។ កៀរគរប្រភពកម្លាំងជាច្រើនដើម្បីថែទាំជីវភាពរបស់ប្រជាជនក្រីក្រ។ក្រៅពីនោះ សមាគមនៅទាំងសហការជាមួយបណ្ដាថ្នាក់ បណ្ដាផ្នែកឧប្ថម្ភឲ្យបុលទុននិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបង្កលក្ខណៈងាយស្រួលឲ្យគ្រួសារក្រីក្រមានការងារធ្វើនិងឈានឡើងក្នុងជីវភាព៕
ប្រែសម្រួល៖សុខា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។