17/10/2022 08:33
ទន្ទឹមនឹងនោះ សមាគមអ្នកមានវ័យចាស់ស្រុកសហការជាមួយដំណាក់សុខាភិបាល បណ្តាឃុំ ទីប្រជុំជន ចាត់តាំងពិនិត្យសុខភាពតាមកាលកំណត់ជូនអ្នកមានវ័យចាស់ជាង ១០.៧០០ នាក់ និងធ្វើសំណុំលិខិតគ្រប់គ្រងសុខភាពអ្នកមានវ័យចាស់ជាង ១៣.៥០០ នាក់ សម្រេច ៩៨% នៃផែនការ។ សមាគមសហការចលនាក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យពហុព្យាបាលត្រាវិញ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនអ្នកមានវ័យចាស់ជាង ០១ ពាន់នាក់ សរុបថវិកាជិត ១២០ លានដុង។ អនុវត្តតាមកម្មវិធី "ភ្នែកភ្លឺសម្រាប់អ្នកមានវ័យចាស់" សមាគមបានចាត់តាំងពិគ្រោះអំពីជំងឺភ្នែក បាន ២៥ លើកជូនអ្នកមានវ័យចាស់ជាង ៣៥០ នាក់៕
ដំណឹង‑រូបថត៖ សុជា
វេជ្ជបណ្ឌិតពិនិត្យសុខភាពជូនអ្នកមានវ័យចាស់ស្រុកទីវកឹង។
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។