31/05/2022 13:36
សមាជិកចូលរួមក្លឹបគឺសមណស័ក្តិសាសនា គណៈអារាមាភិបាលវត្តផ្នោរព្រីង ភូមិផ្នោរព្រីងនិងពុទ្ធបរិស័ទនៅលើភូមិសាស្រ្ដឃុំឡុងថើយ។ ក្លឹបមានសមាជិក ១០ អង្គនិងរូបចូលរួម ក្នុងនោះ គណៈអធិការមាន ០៣ រូប អធិការ ០១ រូប អធិការរង ០១ រូប លេខាធិការ ០១ រូប។ បណ្ដាសមាជិកចូលរួមក្លឹបសុទ្ធតែមានទេពកោសល្យ រវៀសរវៃនិងស្វាហាប់ក្នុងការងារសង្គម នៅមូលដ្ឋាន ទន្ទឹមនឹងនោះ មានសមត្ថភាពផ្សព្វផ្សាយបណ្ដាចំណេះដឹងអំពីច្បាប់ អំពីការបង្ការបង្រ្កាបអបាយមុខសង្គមនិងបណ្ដាខ្លឹមសារផ្សព្វផ្សាយចលនាផ្លាស់ប្ដូរទម្លាប់រស់នៅ របៀបគិតគូរ របៀបធ្វើចំពោះបណ្ដាសមាជិករបស់គ្រួសារនីមួយៗ រួមចំណែកបំបាត់ចោលការប្រកាន់អំពីភេទក្នុងគ្រួសារនិងសង្គម បណ្ដាទំនៀមទម្លាប់មិនសមស្របនិងបញ្ហាមួយចំនួនពាក់ព័ន្ធដល់នារីនិងកុមារ។ ក្លឹបបានចាត់តាំងប្រជុំជីវភាពនិងអនុវត្តការងារឃោសនាបណ្ដាបញ្ហាខាងលើ តាមកំណត់ក្នុងមួយខែ ០១ លើកនៅវត្តផ្នោរព្រីង៕
ចេញបង្ហាញមុខក្លឹបឃោសនានៅវត្តផ្នោរព្រីង។ តូវៀង-លឺវវ៉ូ
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។