27/01/2023 08:47
* ចាប់តាំងពីថ្ងៃទី ១១-១៣ មករា សម្ព័ន្ធយុវជនស្រុកទីវកឹង សហការជាមួយសមាគមកាកបាទក្រហមនៃសាលាឧត្តមសិក្សាបច្ចេកវិទ្យាទូឌឹកចាត់តាំងកម្មវិធីទៅសួរសុខទុក្ខ និងជូនអំណោយតេត ១៧៩ ចំណែកដល់បណ្តាគ្រួសារក្រីក្រ គ្រួសារអនាថាដែលមានជីវភាពក្រលំបាក គ្រួសារជនជាតិខ្មែរ គ្រួសារដែលរងឥទ្ធិពលអាក្រក់ពីជំងឺកូវីដ-១៩ និងសិស្សានុសិស្សក្រីក្ររៀនសូត្រពូកែនៅបណ្ដាឃុំ៖ ង៉ាយហ៊ុង ហ៊ុងហ្វា តឹងហ៊ុង ហ៊ីវទ្រុង តឹបង៉ាយ។
ស្របឱកាសនេះដែរ គ្រួសារលោក វ៉ត្រុងណាម នៅទីក្រុងហូជីមិញ ក៏បានជូនអំ ណោយតេត ១៣៥ ចំណែកដល់បណ្តាមុខសញ្ញានៅឃុំង៉ាយហ៊ុង អំណោយមួយចំ ណែកៗគិតជាតម្លៃ ៦០០.០០០ ដុង៕
* នៅថ្ងៃទី ១២ មករា អ្នកស្រីហ្វិញធីសុភា អនុប្រធានសមាគមសហពន្ធន៍នារីខេត្ត អ្នកស្រីវ៉ធីធូហឿង នាយិកាមូលនិធិឧបត្ថម្ភអភិវឌ្ឍន៍នារីខេត្តសហការចាត់តាំងជូនអំ ណោយតេត ៤២ ចំណែកដល់កម្មាភិបាល សមាជិកានារីនិងសិស្សានុសិស្សក្រីក្រ កុមារ កំព្រានៅលើភូមិសាស្រ្តស្រុក អំណោយមួយចំណែកៗ តម្លៃ ៤០០.០០០ ដុង និងជូនអាហារូបករណ៍ ០២ ចំណែក (មួយចំណែកៗតម្លៃ ១ លានដុង)តាមកម្មវិធី “ម្តាយទំនុកបម្រុង” កុមារ ០២ រូបនៅឃុំហ៊ុងហ្វានិងឡុងថើយ ដែលកំព្រាឪពុកឬម្តាយ ដោយសារជំងឺកូវីដ-១៩។
នាឱកាសនេះ ក្រុមប្រឹក្សាភិបាលមូលនិធិឧបត្ថម្ភអភិវឌ្ឍន៍នារីខេត្តក៏បានជូនលិខិតសរសើរដល់សមូហភាព ០១ កន្លែងនិងបុគ្គល ០៨ រូបនៅលើភូមិសាស្រ្តស្រុក ដែលមានស្នាដៃ ឆ្នើមក្នុងសកម្មភាពរបស់មូលនិធិឆ្នាំ ២០២២ ៕
តូវៀង-ថាច់ហៀង
តំណាងសមាគមសហព័ន្ធន៍នារីខេត្ត ស្រុកជូនអំណោយដល់គ្រួសារលំបាក។ រូបថត៖ តូវៀង
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។