26/04/2023 09:48
បណ្តាបុគ្គលបានស្ងើចសរសើរដោយមានស្នាដៃចូលរួមកសាងភូមិជនបទថ្មីខ្នាតគំរូ។
ភូមិឡេវ៉ាំងវើយជាភូមិ ០១ ក្នុង ០៩ ភូមិរបស់ឃុំតឹបង៉ាយ។ ទូទាំងភូមិមាន ៤៩៥ គ្រួសាដោយមានមនុស្សរាយ ១.៧១៣ នាក់។ ជីវភាពរបស់ប្រជាជននៅទីនេះភាគច្រើនប្រកបរបរផលិតកសិកម្ម គ្រួសារមួយចំនួនប្រកបរបរផលិតឧស្សាហ-សិប្បកម្ម ពាណិជ្ជ-សេវាកម្ម។ ក្រោយពេលបានចលនានិងអនុវត្ត ០៨ លក្ខឋានភូមិជនបទថ្មីខ្នាតគំរូតាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការប្រជាជនខេត្ត គិតមកដល់ចុងឆ្នាំ ២០២២ ភូមិឡេវ៉ាំងវើយ ឃុំតឹបង៉ាយបានគណៈចង្អុលការស្រុកត្រួតពិនិត្យ វាយតម្លៃសម្រេច ៨/៨ លក្ខឋានជនបទថ្មីខ្នាតគំរូ។ បច្ចុប្បន្ននេះ ប្រព័ន្ធផ្លូវគមនាគមន៍ក្នុងភូមិបានក្រាលបេតុងនិងមានបង្គោលភ្លើងបំភ្លឺ ប្រព័ន្ធធារាសាស្រ្តធានាបានតម្រូវការផលិតនិងការរស់នៅរបស់ប្រជាជន។ ភូមិមានផ្ទៃដីផលិតកសិកម្ម ១០០% ម្ចាស់ការបានប្រភពទឹកនិងយន្តូបនីយកម្ម គ្រួសារ ៤២% ផលិត ធ្វើអាជីវកម្មចូលរួមសហករណ៍និងបណ្ដាក្រុមសហការផលិត មាន មនុស្សជាង ៩៥% ក្នុងអាយុពលកម្មមានការងារធ្វើ មាន គ្រួសារ១០០% បានប្រើប្រាស់អគ្គិសនីប្រចាំនិងសុវត្ថិភាព មាន ៩៩,១៩% គ្រួមានដីសង់ផ្ទះសម្រេចតាមសម្បទារបស់ក្រសួងស្ថាបនា គ្មាននៅផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម គ្មាននៅគ្រួសារគ្មានដីសង់ផ្ទះនិងគ្មាននៅគ្រួសារក្រីក្រ ជិតក្រ មានមនុស្សជាង ៩៨% នាក់ក្នុងភូមិចូលរួមគាំពារសុខាភិបាល មាន គ្រួសារប្រជាជន១០០% បានប្រើប្រាស់ទឹកស្របអនាម័យ មាន គ្រួសារ៩៦,៥៧% បានទទួលស្គាល់ជាគ្រួសារវប្បធម៌ ជនបទថ្មី។ មូលដ្ឋានសម្ភារសាលារៀន ឧបករណ៍សម្រាប់បង្រៀន អាគារវប្បធម៌ តំបន់កីឡារបស់ភូមិសម្រេចសម្បទាតាមសេចក្តីកំណត់។ ទិដ្ឋភាពបរិស្ថានរបស់ភូមិតែង បានធានាភ្លឺ- បៃតង-ជ្រះ-ស្រស់ស្អាត។ បណ្ដាគោលនយោបាយសង្គម សុខុមាលភាពសង្គមបានយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តតាមកំណត់។ គិតដល់ចុងឆ្នាំ ២០២២ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់សម្រេច ៨៥,៩ លានដុងក្នុងមួយឆ្នាំ ។ល។
ដូច្នោះ គិតមកដល់ពេលនេះ ស្រុកទីវកឹងមាន ៩/៩ ឃុំសម្រេចលក្ខឋានជនបទថ្មី ក្នុងនោះ មាន ៧/៩ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់និង ០៨/៦៩ ភូមិបានទទួលស្គាល់ភូមិជនបទថ្មីខ្នាតគំរូ៕
ថាញ់ក្វាង-លឺវវ៉ូ
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។