• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ទីវកឹងបង្កើនការងារបង្ការ ទប់ស្កាត់បណ្តាប្រភេទជំងឺនៅរដូវវស្សា

11/10/2022 08:29

ក្នុងរដូវវស្សា ស្ថានភាពជំងឺគ្រុនឈាម ជំងឺអុត ដៃ-ជើង-មាត់ ជំងឺកញ្ជ្រឹល ក្អក ជាដើមកើតមានយ៉ាងស្មុគស្មាញ។ ដើម្បីម្ចាស់ការទប់ស្កាត់បណ្តាប្រភេទជំងឺទាំងនោះផ្នែកសុខាភិបាលស្រុកទីវកឹងបាននិងកំពុងបង្កើនកិច្ចចង្អុលការបណ្តាមូលដ្ឋានសុខាភិបាលក្នុងស្រុកអនុវត្តល្អការងារបង្ការ ទប់ស្កាត់ជំងឺជូនប្រជាជនក្នុងស្រុក។ ជាពិសេសជំងឺគ្រុនឈាម និងជំងឺអុត ដៃ-ជើង-មាត់ចំពោះកុមារ។

គិតតាំងពីដើមឆ្នាំ ២០២២ មកដល់ពេលនេះ នៅលើភូមិសាស្រ្តស្រុកកើតជំងឺគ្រុនឈាម ១៤៤ ករណីជំងឺអុត ដៃ-ជើង-មាត់ ១៩០ ករណី។ រយៈពេលកន្លង ផ្នែកសុខាភិបាលស្រុកបានផ្តុំកម្លាំងផ្សព្វផ្សាយជូនប្រជាជនឲ្យបង្កើនការរយល់ដឹងអំពីការថែទាំសុខភាព អនុវត្តល្អការអនាម័យ សុវត្ថិភាពគ្រឿងបរិភោគហូបរបស់ឆ្អិន ផឹកទឹកដាំពុះ ។គប្បីអនុវត្តអនាម័យ ០៣យ៉ាង៖ ហូបរបស់ស្របអនាម័យ រស់នៅក្នុងបរិស្ថានជ្រះស្អាត និងឲ្យកុមារលេងប្រដាប់ប្រដាស្អាតបាត មានអនាម័យ។ ក្រៅពីនោះមជ្ឈមណ្ឌលសុខាភិបាលស្រុកទីវកឹងនៅទាំងចាត់តាំងបណ្តាសកម្មភាពផ្សព្វផ្សាយអប់រំអំពីវិធីសាស្រ្តថែទាំសុខភាព និងវិធីសាស្រ្តបង្ការ ទប់ស្កាត់ជំងឺជូនប្រជាជនក្នុងស្រុកជាច្រើនរូបភាពដូចជា៖ ចង្អុលការឲ្យបណ្តាកម្មាភិបាលសុខាភិបាលឃុំ ទីប្រជុំជន សហកាជាមួយសហការីសុខាភិបាលបណ្តាភូមិអញ្ជើញទៅកាន់គ្រួសារប្រជាជននីមួយៗណែនាំអំពីវិធីសាស្រ្តបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម៖ គ្របពាងទឹកកុំឲ្យកើតដង្កូវទឹកការពារមិនឲ្យកើតមូស។ រៀបចំជុំវិញផ្ទះកុំជាប់ដក់ទឹកដូចជា៖ ទឹកក្នុងលលាដ៍ដូង កំប៉ុង ដប ជាដើម។​អំពីការបង្ការ ជម្នះជំងឺអុតដៃ-ជើង-មាត់ មជ្ឈមណ្ឌលបានសហការជាមួយការិយាល័យអប់រំនិង បណ្ដុះបណ្ដាលស្រុកចាត់តាំងបណ្ដាសកម្មភាពផ្សព្វផ្សាយ អប់រំដល់កងជួរកម្មាភិបាលគ្រូបង្រៀនបណ្តាសាលាមតេ្ដយ្យនៅលើភូមិសាស្ដ្រស្រុកបង្កើនការយល់ដឹងពីបណ្ដាវិធានការ បង្ការ ជម្នះអាសន្នរោគ។ ហាត់ឱ្យកុមារមានទម្លាប់លាងដៃដោយសាប៊ូ ទឹកស្អាត ។ លាងសម្អាតប្រដាប់ប្រដាសម្រាប់កុមារលេង អនាម័យសាលារៀន បន្ទប់រៀន ឱ្យបានស្អាតបាត ឱ្យកុមារហូបគ្រឿងបរិភោគស្របអនាម័យ។ល។ លទ្ធផលតាំងពីដើមឆ្នាំ ២០២២មកទល់ពេលនេះ មជ្ឈមណ្ឌលបានសហការជាមួយបណ្តាដំណាក់សុខាភិបាលឃុំ ទីប្រជុំជន ចាត់តាំងផ្សព្វផ្សាយបាន៣៨០ លើក ជូនដល់ប្រជាជនជាង២.៨០០ គ្រួសារ។ ណែនាំពីវិធីសាស្រ្តបង្ការជំងឺ ចាត់តាំងការផ្សព្វផ្សាយជូនប្រជាជនក្នុងតំបន់ តាមសាលារៀនបាន ២.៥០០ លើកមានប្រជាជនជាង១២.២០០ នាក់ចូលរួម។ ជាពិសេសចាត់តាំង ជួបជុំជាមួយសហការីសុខាភិបាលបណ្តាភូមិបាន៥៦ លើក ដើម្បី ពិគ្រោះអំពីវិធីសាស្រ្តបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម ជំងឺអុតដៃ-ជើង-មាត់ ដោយមានសហការីសុខាភិបាល៤៣៨ លើកនាក់ចូលរួម។ ផ្ដើមពីនោះ សហការរីសុខាភិបាលបានចូលរួមបណ្ដាសកម្មភាពផ្សព្វផ្សាយអប់រំពីវិធីសាស្រ្តថែទាំសុខភាពជូនប្រជាជននៅបណ្ដាមូលដ្ឋាន ។

កម្មាភិបាលសុខាភិបាលអញ្ជើញទៅណែនាំប្រជាជនកម្ចាត់ដង្កូវទឹក។

ឃុំហ៊ុងហ្វា ស្រុកទីវកឹងជាតំបន់មួយដែលមានករណីកើតជំងឺគ្រុនឈាមច្រើនជាងគេនៅក្នុងស្រុក ប៉ុន្តែក៏ជាតំបន់មួយដែលជំងឺគ្រុនឈាមមាននិន្នាការថយចុះយ៉ាងឆាប់ដែរ។ គិតតាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ ឃុំហ៊ុងហ្វាកើតជំងឺគ្រុនឈាម ១១ ករណី ជំងឺអុតដៃ‑ជើង‑មាត់ ០​៧​ករណី​​។ ដើម្បីកាត់បន្ថយជំងឺរាតត្បាតក្នុងតំបន់ ដំណាក់សុខាភិបាលឃុំបានសហការជាមួយសហការីសុខាភិបាលបណ្តាភូមិ អញ្ជើញទៅដល់គ្រួសារប្រជាជន សាលារៀននីមួយៗ ដើម្បីផ្សព្វផ្សាយ ចលនាប្រជាជន គ្រូបង្រៀនឲ្យយកចិត្តទុកដាក់អនាម័យបរិស្ថានបរិវេណផ្ទះ សាលារៀន និងលាងជម្រះប្រដាប់ប្រដាសម្រាប់កុមារលេង កម្ចាត់​ដង្កូវទឹក កម្ចាត់​មូស។ល។

បងស្រី ស៊ើងធីធារិននៅភូមិអូរវែងថ្មី ឃុំហ៊ុងហ្វាបានឲ្យដឹងថា៖ កាលពីខែសីហា ឆ្នាំ ២០២២ មានគ្រួសារដែលនៅក្បែរគ្រួសារខ្ញុំកើតជំងឺគ្រុនឈាម ០១ ករណី។ដំណាក់កាលនោះ ខ្ញុំបារម្ភខ្លាំងណាស់ ប៉ុន្តែដោយបានរដ្ឋអំណាចមូលដ្ឋានមកបាញ់ថ្នាំកម្ចាត់មេរោគផ្សព្វផ្សាយអំពីវិធីសាស្រ្តបង្ការជំងឺជាដើម ខ្ញុំក៏នឹងនរចិត្ត។ កម្មាភិបាល បុគ្គលិកសុខាភិបាលឃុំ និងសហការីសុខាភិបាលភូមិតែងយកចិត្តទុកដាក់ទៅដល់គ្រួសារនីមួយៗ ដើម្បីណែនាំអំពីវិធីសាស្រ្តកម្ចាត់ដង្កូវទឹក ក៏ដូចជាវិធីសាស្រ្តបង្ការជំងឺ។ ឆ្លងតាមរយៈនោះ បានជំនួយឲ្យយើងខ្ញុំបង្កើនចំណេះដឹង និងអនុវត្តល្អវិធីសាស្រ្តបង្ការជំងឺ។ ​គ្រួសារ​ខ្ញុំ គ្មាន​អ្នក​ណា​កើត​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ឡើយគ្រាន់​តែមានជំងឺ​ផ្តាសាយ​ធម្មតា​ប៉ុណ្ណោះ។

បងថាច់ធីហ្វេ នាំកូនទៅកាន់ដំណាក់សុខាភិបាលឃុំលេបវិតាម៉ីន។

បងស្រីថាច់ធីហ្វេនៅពីភូមិទឺអូលេខ ១ ឃុំ ហ៊ុងហ្វាបានឲ្យដឹងថា៖ “ខ្ញុំបានតាមដានព័ត៌មានតាមកាសែត និងវិទ្យុ ទូរទស្សន៍ឃើញកើតជំងឺឆ្លងរាតត្បាតយ៉ាងស្មុគស្មាញ។ គ្រួសារខ្ញុំមានកូនតូច ខ្ញុំក៏បារម្ភណាស់ដែរ។ ប៉ុន្តែបន្ទាប់ពីកម្មាភិបាលសុខាភិបាលឃុំមកផ្សព្វផ្សាយ ពីវិធីសាស្រ្តថែទាំសុខភាពកុមារ របៀបឲ្យកូនហូបអាហារគ្រប់ជាតិបំប៉នជាដើម ជំនួយឱ្យខ្ញុំបង្កើនការយល់ដឹងដើម្បីចិញ្ចឹម ថែទាំកូនបានល្អ។ ទន្ទឹមនឹងនោះ កម្មាភិបាលសុខាភិបាលនៅទាំងក្រើនរំលឹកខ្ញុំឱ្យនាំកូនទៅកាន់ដំណាក់សុខាភិបាលឃុំដើម្បីចាក់វ៉ាក់សាំងការពារជំងឺឲ្យគ្រប់ចំនួនទៀតផង។

វេជ្ជបណ្ឌិតទ្រឿងវ៉ាំងយ៉ាង នាយករងមជ្ឈមណ្ឌលសុខាភិបាលស្រុកទីវកឹងបានឱ្យដឹង៖ ជំងឺគ្រុនឈាមនិងជំងឺអុត ដៃ-ជើង-មាត់ ជាជំងឺឆ្លងរាលដាល ០២ ប្រភេទដែលផ្នែកសុខាភិបាលស្រុកចង្អុលការបណ្តាដំណាក់សុខាភិបាលឃុំ ទីប្រជុំជនក្នុងស្រុកយកចិត្តទុកដាក់ តាមដានក្រើនរំលឹកឲ្យចាត់តាំងអនុវត្តការងារបង្ការ ជម្នះជំងឺទាំងនេះឲ្យបានល្អ។ ចំពោះឃុំហ៊ុងហ្វា ថ្វីត្បិតកាលពីដើមឆ្នាំ ២០២២ កើតមានជំងឺនេះច្រើន ប៉ុន្តែអាស្រ័យអនុវត្តល្អការងារផ្សព្វផ្សាយជូនប្រជាជនបង្កើនការយល់ក្នុងការបង្ការ ទប់ស្កាត់ជំងឺ ទើបជំងឺនេះបានថយចុះយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​រាតត្បាតកើតចំពោះ​មនុស្ស​ក្នុង​ស្រុក​បានទប់ស្កាត់​។ ដើម្បី​បង្ការ ទប់ស្កាត់ជំងឺឲ្យថយចុះ មិនឲ្យឆ្លងរាលដាលមជ្ឈមណ្ឌលសុខាភិបាលស្រុក ​បានសហការល្អជាមួយដំណាក់សុខាភិបាលបណ្តា​ឃុំ ទីប្រជុំជនអនុវត្តល្អការងារផ្សព្វផ្សាយជូនប្រជាជនបង្កើនការយល់ដឹងអំពីការបង្ការ ទប់ស្កាត់ជំងឺ។ផ្សព្វផ្សាយជូនប្រជាជនគប្បីម្ចាស់ការក្នុងការបង្ការ ទប់ស្កាត់ជំងឺ ប្រសិនបើកើតជំងឺ ត្រូវទៅកាន់មូលដ្ឋានសុខាភិបាល ពិនិត្យ ព្យាបាលជាបន្ទាន់។ អាស្រ័យហេតុនោះ ទើបក្នុងស្រុកថ្វីត្បិតកើតមានជំងឺច្រើន ប៉ុន្តែគ្មានករណីគ្រោះថ្នាក់ដល់ជីវិត ដោយសារជំងឺ ០២ ប្រភេទនេះឡើយ៕

អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.