• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 27/09/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ទំនៀមពូនភ្នំខ្សាច់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

26/08/2020 08:15

ចូលឆ្នាំថ្មីជាបុណ្យប្រពៃណីនៃជនជាតិខ្មែរតែងបានប្រារព្ធឡើងចាប់ ផ្តើមនូវថ្ងៃទី១៣ឬថ្ងៃទី១៤មេសាជារៀងរាល់ឆ្នាំ។ បើគិតតាមខែចន្ទគតិ នៅក្នុងខែចេត្រឬខែពិសាខ។ ជនជាតិខ្មែរយើងនិយមកាន់ព្រះពុទ្ធសាសនា តែងផ្សារភ្ជាប់នឹងព្រះសង្ឃ វត្តអារាម។ ហេតុនោះហើយបុណ្យទាននីមួយៗ តែងចាត់តាំងឡើងនៅគេហដ្ឋានផងនិងនៅឯវត្តអារាមផង។ ទំនៀមទម្លាប់ដែលគេនិយមធ្វើដែលមិនអាចខ្វះបាននៅក្នុងឱកាសឆ្នាំថ្មីដូច៖ ធ្វើរានទេវតាថ្មី ជួសជុលឬស្អិតស្អាងរានទេវតាចាស់។ បោសសម្អាតភូមិ ឋានវត្តអារាម ផ្ទះសម្បែង។ ជាពិសេសគឺទំនៀមពូនភ្នំខ្សាច់ដែលមិនអាច ណាខ្វះបានឡើយ។ ជិតដល់ថ្ងៃបុណ្យគេនាំគ្នាស្វះស្វែងរកដីខ្សាច់ស្អាតដើម្បី យកមកពូនជាផ្នូកហើយសន្មត់ថាជាភ្នំខ្សាច់។

 

         

 

ពិធីពូនភ្នំខ្សាច់កើតមានមកពីពុទ្ធសាសនិកជនយើងមានជំនឿតាមគម្ពីរដីកានៃព្រះសម្មាសម្ពុទ្ធ។ នៅក្នុងគម្ពីរមហាសំការសូត្របានបញ្ជាក់តាមនិទានដូចខាងក្រោម។

និទានទី១៖

ពីបុរាណកាល  ពេលសង្រ្កាន្តឆ្នាំថ្មីជិតមកដល់  ព្រះបាទបសេនទិកោសលបានទូលសួរព្រះពុទ្ធថា៖  «ក្រោយពេលព្រះអង្គបរិនិព្វានទៅ  ដល់សង្រ្កាន្តចូលឆ្នាំថ្មីម្ដងៗ  តើខ្ញុំព្រះអង្គគួរបំពេញកុសលអ្វីខ្លះ?»  ព្រះសម្មាសម្ពុទ្ធបានត្រាស់ថា៖ «អ្នកគួរសាងវាលុកចេតិយនៅតាមឆ្នេរស្ទឹងទន្លេ  ហើយនាំយកគ្រឿងសក្ការៈមាន  ទៀន  ធូប  ផ្កាភ្ញី  សុគន្ធវារីមកបូជាចុះ។  ការសាងវាលុកចេតិយនោះមានអានិសង្សច្រើនណាស់!»

និទានទី២៖

តំណាលពីបារិកពោធិសត្វ  និងពួកពាណិជដែលបានពូនភ្នំខ្សាច់ឧទ្ទិសជាតំណាងចូឡាមុនីចេតិយដែលតម្កល់ព្រះចង្កូមកែវរបស់ព្រះពុទ្ធពីបុរាណប្រតិស្ឋាននៅស្ថានត្រៃត្រិង្សទេវលោក។ លុះអនាគតជាតិបានទៅកើតក្នុងសុគតិភព  កើតជាស្ដេចចក្រពត្តិជាច្រើនជាតិ  ហើយទីបំផុតបានត្រាស់ជាព្រះពុទ្ធយើងនេះ។  រីឯពួកពាណិជទាំងអម្បាលនោះលុះរំលាយខន្ធទៅហើយបានទៅកើតជាទេវបុត្រនៅឋានសួគ៌។

និទានទី៣៖

តំណាលពីនាយនេសាទម្នាក់នោះ ធ្វើតែបាបតែងតែសម្លាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យម្តងសោះ។ នាថ្ងៃមួយ  មានភិក្ខុសង្ឃមួយអង្គនឹកអាណិតនាយនេសាទខ្លាំងណាស់ ក៏គិតរកឧបាយអោយនាយនេសាទបានសាងបុណ្យកុសលខ្លះ។ លុះគិតឃើញដូច្នេះហើយ  លោកក៏ឃ្លុំចីវរកាន់យកនូវបាត្រដើរទៅរង់ចាំផ្លូវនាយ

នេសាទ។ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។ ដំបូងនាយនេសាទប្រកែកដាច់ថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ។  អត់មិនបាន  នាយនេសាទក៏រំលែកបាយ ១ពំនូតប្រគេនដល់ភិក្ខុ។

ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅត្រូវពួកយមបាល យកខ្លួនទៅសួរយកចម្លើយ៖ «នែ! ម្នាលបុរសតើកាលឯងនៅជាមនុស្សលោកបានធ្វើបុណ្យខ្លះដែរឬទេ?»  នាយនេសាទតបវិញថា៖ «យើងមិនបានធ្វើបុណ្យអ្វីសោះ  បានធ្វើតែបាបតាំងពីតូចមក»។ ពួកយមបាលក៏នាំគ្នាចាប់បុរសបោះទៅក្នុងរណ្តៅភ្លើងនរកតែមិនឆេះ  ត្រឡប់ជាខ្ទាតចេញមកក្រៅវិញ។ យមបាលនឹកឆ្ងល់ក៏សួរបញ្ជាក់ម្ដងទៀត។ នាយនេសាទក្រឡេកទៅឃើញអណ្តាតភ្លើងមានសំបុរដូចចីវរលោកសង្ឃក៏នឹកឃើញដល់ទានដែល

ខ្លួនបានធ្វើចំពោះភិក្ខុអង្គនោះ  ទើបឆ្លើយថា៖  «បពិត្រលោកយមរាជ!  កាល

នៅជាមនុស្សលោកយើងបានធ្វើទានបាយមួយពំនូតដល់ភិក្ខុមួយអង្គដែរ»។

ពួកយមបាលបានប្រាប់ថា៖ «ម្នាលបុរស!  បើដូច្នេះអ្នកឯងត្រូវទៅកើតឯឋាន

សួគ៌៧ថ្ងៃ។ លុះដល់ថ្ងៃទី៨ យើងនឹងនាំយកខ្លួនអ្នកឯងមកអោយទទួលទោស

នៅឋាននរកនេះវិញ»។ក្នុងមួយរំពេចនោះវិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតឯឋានសួគ៌។​  ទេវបុត្រនេះមានឈ្មោះថា «អន្នំលោកង្សិនី» មានប្រពន្ធសំណព្វចិត្ត

ឈ្មោះ នាងសុវណ្ណឱរ៉ៃ។  ទេវបុត្របានរៀបរាប់រឿងរ៉ាវប្រាប់តាំងពីដើមរហូតដល់ចប់។ នាងសុវណ្ណឱរ៉ៃក៏អោយស្វាមីកសាងវាលុកចេតិយ  ហើយធ្វើបុណ្យឆ្លងអោយហើយក្នុងថ្ងៃទី៧។  អន្នំលោកង្សិនីទេវបុត្រ បានឮដូច្នោះ ក៏មានចិត្តសោមនស្សទើបចាត់ការសាងវាលុកចេតិយនិងធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវាង៧ថ្ងៃនោះឯង។ លុះដល់ថ្ងៃទី៨ វេលាព្រឹកព្រហាមពួកយមបាលក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិនីទេវបុត្រអោយចេញមក។ គ្រានោះ  អន្នំលោកង្សិនីទេវបុត្រគេចមុខ។  នាងសុវណ្ណឱរ៉ៃចេញមកទទួលហើយនិយាយតបយមបាលថា៖ ​ «យើងមិនព្រមបើកទ្វារអោយស្វាមីយើងទៅទេ ព្រោះស្វាមីយើងបានសាងវាលុកចេតិយនិងធ្វើបុណ្យឆ្លងរួចហើយ។បាបកម្មទាំងពួងក៏ជ្រះអស់អំពីខ្លួនហើយ។  បើលោកនៅតែត្រូវការចង់យកប្ដីយើងទៅធ្វើទោសនោះចូរលោករាប់គ្រាប់ខ្សាច់នេះអោយអស់សិន»។យមបាលក៏ចាប់ផ្ដើមរាប់គ្រាប់ខ្សាច់ពីព្រឹករហូតដល់ថ្ងៃត្រង់មិនអស់ គ្រាប់ខ្សាច់សោះ។  ពួកយមបាលទាល់តម្រិះក៏នាំគ្នាត្រឡប់ទៅស្ថានយមលោកវិញ។ ចំណែកអន្នំលោកង្សិនីទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតរៀងមក។  អន្នំលោកង្សិនីទេវបុត្រមិនបានទៅសោយទុក្ខក្នុងស្ថាននរកឡើយ។

និទានទី៤៖
តំណាលកាលពីចៅកម្ជិលខ្សាច់ម្នាក់ថា  មានក្មេងម្នាក់ចេះតែទៅរកភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រឡាក់ទៅដោយដីខ្សាច់។  រហូតដល់គេតែងតែហៅថា «ចៅកម្ជិលខ្សាច់ៗ»។ នាថ្ងៃមួយ ព្រះឥន្ទបើកទិព្វចក្ខុមើល ឃើញចៅកម្ជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១អង្គចុះមកធ្វើជាប្រពន្ធចៅ

កម្ជិលខ្សាច់។ដំបូងចៅកម្ជិលខ្សាច់ប្រកែកមិនព្រមយកដោយថ្លែងថា៖  « ខ្លួននៅ

ក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម។  នាងទេពធីតាទៅរកម្តាយឪពុកចៅកម្ជិលខ្សាច់ថ្លែងប្រាប់ថា៖  «ខ្លួនជាទេពធីតា ព្រះឥន្ទប្រើអោយចុះមកធ្វើជាប្រពន្ធចៅកម្ជិលខ្សាច់ណ៎ា!។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបសំណេះសំណាលលួងលោមចៅកម្ជិលខ្សាច់ទាល់តែព្រមយក។តាំងពីចៅកម្ជិលខ្សាច់បាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនឆ្ងាយណាស់ដោយនាងទេពធីតាជួយថែសម្អាត ទាំងសមនឹងគ្នាជាគូស្វាមីភរិយាណាស់។  ក្រោយមក៏ល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកម្ជិលខ្សាច់បាននាងទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេតំណាល។វេលានោះស្តេចម្ចាស់ផែនដីចូលទីវង្គតគ្មានអ្នកទទួលរាជសម្បត្តិគ្រប់គ្រងផែនដី។  ប្រជានុរាស្រ្តក៏គិតឃើញថា ចៅកម្ជិលខ្សាច់សមគួរជាព្រះរាជាម្ចាស់ផែនដីណាស់។ក្រោយនោះគេក៏នាំគ្នាធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី។ បុស្បុកក៏ទៅត្រូវលើចៅកម្ជិលខ្សាច់។  គេក៏នាំគ្នាទៅអញ្ជើញចៅកម្ជិលខ្សាច់ព្រមទាំងនាងទេពធីតាអោយសោយរាជ្យជាសុខរហូតមក។ផលានិសង្សដែលទទួលបានដូច្នោះដោយហេតុដែលបានពូនភ្នំខ្សាច់នោះ

ឯង។ដូច្នេះហើយជនជាតិខ្មែរយើងជាអ្នកកាន់ព្រះពុទ្ធសាសនាតែងកើតសេចក្តីជ្រះថ្លាមានក្ដីជំនឿទើបបាននាំគ្នាសាងវាលុកចេតិយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប់ជាទំនៀមប្រពៃណីមួយដ៏ពិសេសដរាបជារៀងរហូតមកទល់បច្ចុប្បន្នកាលនេះឯង៕

ថាច់ដើយ

(1)
TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.