• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ទទួលអំណរបុណ្យចូលឆ្នាំថ្មីមិនប្រហែសធ្វេសជាមួយអាសន្នរោគ

01/04/2022 10:25

នៅបណ្ដាថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មី ធ្វើដំណើរទៅតាមបណ្ដាតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនបានឃើញទិដ្ឋភាពជនរួមជាតិខ្មែរត្រៀមបម្រុងទទួលអំណរបុណ្យចូលឆ្នាំថ្មី។ ទោះបីជាមានសភាពអ៊ូអរយ៉ាងណាក៏ដោយ ប៉ុន្តែជនរួមជាតិខ្មែរគ្មានការប្រហែសធ្វេសជា​មួយការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ឡើយ។

បងស្រីថាច់ធីហឿង នៅភូមិត្រាម ឃុំភឿកហ៊ឹង ស្រុកថ្កូវបានឱ្យដឹងថា៖ គ្រួសារទើបប្រមូលផលស្រូវរដូវសម្រកជិត ៣ ហិកតា ទិន្នផលសម្រេចមធ្យមជិត ៧ តោនក្នុងមួយហិកតា លក់បានតម្លៃជាង ៥.៨០០ ដុងក្នុងមួយគីឡូក្រាម សរុបប្រាក់ចំ​ណូលជាង ១២០ លានដុង។​ ឆ្នាំនេះឃើញប្រភពចំណូលរបស់​គ្រួសារមុន បុណ្យ​ចូលឆ្នាំថ្មីក៏គួរសមដែរ ក្នុងស្ថានភាពអាសន្នរោគកូវីដ‑១៩ ដូចពេលសព្វថ្ងៃ ទោះបីសប្បាយ​ជាមួយពិធីប្រពៃទំនៀមទម្លាប់របស់ខ្លួនក៏ដោយខ្ញុំតែងក្រើនរំលឹកកូនចៅមិនត្រូវប្រហែសធ្វេស ត្រូវអនុវត្តតាមអនុសាសន៍របស់ផ្នែកជំនាញ។

ព្រះតេជគុណថាច់ស៊ីន ស្វែងយល់គម្ពីរសាស្រ្តាស្លឹករឹតបម្រើឱ្យការសំដែងព្រះធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ទោះបីរស់នៅសម្របខ្លួនដោយសុវត្ថិភាព  រវៀសរវៃជាមួយអាសន្នរោគកូវីដ‑១៩ ក៏ដោយ ប៉ុន្តែការបង្ការ ទប់ស្កាត់អាសន្នរោគក្នុងស្ថានភាពដូចបច្ចុប្បន្នក៏បាន​មាមីងខ្មែរយកចិត្ត​ទុកដាក់អនុវត្តបានល្អ។ លោកសឺនពៅ ប្រធានគណៈអារាមា​ភិបាលវត្តត្រពាំងវែង ឃុំញីទ្រឿង ស្រុកកូវង៉ាង បានឱ្យដឹងថា៖ រៀងរាល់ពេល​វត្តចាត់តាំងពិធីបុណ្យទានម្ដងៗ ពុទ្ធបរិស័ទអញ្ជើញចូលរួមយ៉ាងច្រើនកុះករតែងបានព្រះចៅអធិការ គណៈអារាមាភិបាល ផ្សព្វផ្សាយ បំផុសចលនាឱ្យជនរួមជាតិខ្មែរអនុវត្តល្អបណ្ដាវិធានការសុវត្ថិភាព រវៀសរវៃដើម្បីជៀសវាងការផ្ទុះឡើងជាថ្មីនៃអាសន្នរោគ នាំមកជីវភាពសុវត្ថិភាពសម្រាប់ពុទ្ធបរិស័ទ។ រយៈពេលកន្លង វត្តចាត់តាំងពិធីប្រជុំត្រៀមបម្រុងឱ្យការចាត់តាំងបុណ្យចូលឆ្នាំថ្មី មានយោបល់ជាច្រើនក៏បានពិភាក្សាដល់ការអនុវត្តន៍បណ្ដាវិធានការសុវត្ថិភាព សម្របខ្លួនជាមួយស្ថានភាពអាសន្ន រោគក្នុងស្ថានភាពបច្ចុប្បន្ន។

ក្នុងបណ្ដាថ្ងៃនេះព្រះសង្ឃនៅតាមវត្តក៏មានការមមាញឹកជាមួយការត្រៀមបម្រុងទទួលស្វាគមន៍ពុទ្ធបរិស័ទធ្វើដំណើរមកវត្តដើម្បីគោរពប្រតិបត្តិតាមជំនឿរបស់ខ្លួន។ នៅកន្លែងតម្កល់ព្រះពុទ្ធរូបនានាបានព្រះសង្ឃជូតលាងលម្អងធូលីឲ្យស្អាតបាត។ បណ្ដាវត្តដែលនៅរក្សាខ្ជាប់ទំនៀមទម្លាប់សំដែងព្រះធម៌តាមរយៈសាស្រ្តស្លឹករឹតនោះ ក៏បានព្រះសង្ឃយកចេញមកស្រាវជ្រាវបណ្ដារឿងនិទានសម្រាប់សំដែងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចែករំលែកផ្សព្វផ្សាយកុសលធម៌ដល់ពុទ្ធបរិស័ទគ្រប់រូប។

ព្រះតេជគុណថាច់ស៊ីន ព្រះចៅអធិការវត្តចុងមីសថ្មី​ ឃុំញីទ្រឿង ស្រុកកូវង៉ាង មានថេរដីកាឱ្យដឹងថា៖ សំដែងព្រះធម៌ជាពិធីកិច្ចមួយក្នុងបណ្ដពិធីកិច្ចដែល​មិនអាចខ្វះបានក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ គម្ពីរដែលត្រូវយកមកសំដែង ក្នុងឱកាសនេះគឺសាស្រ្តាស្លឹករឹត។ អក្សរសរសេរនៅលើសាស្រ្តាស្លឹករឹត​​ មានការខុសប្លែកជាងអក្សរខ្មែរនាពេល​បច្ចុប្បន្ន ប៉ុន្តែប្រកបដោយខ្លឹមសារសម្បូរបែប។ អាស្រ័យហេតុនោះ មុនពេលសំដែងព្រះធម៌ វត្តតែងបម្រុងពេលឱ្យព្រះសង្ឃហាត់ទេសជាបណ្ដើរៗ ទម្រាំងដល់ថ្ងៃសំដែងក្នុងពិធីបុណ្យចូលឆ្នាំថ្មី។

លោកថាច់ស៊ូន អ្នកមានប្រជាប្រិយភាពក្នុង ជនរួមជាតិខ្មែរ នៅភូមិអញ្ចាញ់ ឃុំទ្រឿងទ័រ ស្រុកកូវង៉ាងចែករំលែក៖ ក៏ដូចជាជនជាតិវៀតណាម ចិនដែរ ឱ្យតែជិតដល់បុណ្យឆេងមេងតែងទប់ផ្នូរជូនអ្នកដែលស្លាប់បាត់បង់ជីវិតទៅ។ ចំពោះជនរួមជាតិខ្មែរ ឱ្យតែជិតដល់បុណ្យចូលឆ្នាំថ្មី នៅតាមព្រះចេតិយរួម ឬក៏ចេតិយ ដោយឡែកសម្រាប់វង្សត្រកូលក៏ធ្វើការបោសសម្អាត លាបលនដោយពណ៌ស្រស់ស្អាត។ ដល់ថ្ងៃឡើងស័ក្ដិ​ និមន្តព្រះសង្ឃធ្វើកិច្ចបង្សកូល។ នោះជាទង្វើសំដៅសំដែងការដឹងគុណចំពោះបុព្វការីដែលលាចាកលោកនេះទៅ ទន្ទឹមនឹងនោះសំដែងពីលក្ខណៈប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ជាអ្នកមានប្រជាប្រិយភាព ខ្ញុំក៏តែងសំដែងពីតួនាទីរបស់ខ្លួន ដើម្បីធ្វើល្អការងារផ្សព្វផ្សាយ សង្ឃឹមថាធ្វើយ៉ាងណាអនុវត្តល្អបណ្ដាពិធីកិច្ចប្រពៃណីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីផង ជួយឱ្យជនរួមជាតិខ្មែរមានស្មារតីយល់ដឹងបានខ្ពស់ជាងក្នុងការរស់នៅសម្របខ្លួនដោយសុវត្ថិភាពជាមួយអាសន្នរោគ ទប់ស្កាត់ការឆ្លងរាលដាលប្រកបដោយភាពទូលំទូលាយផង៕       ​​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.