• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ថាច់ស៊ើងសំណាង និងទឹកចិត្តស្នេហាសិល្បៈ

06/07/2022 14:26

មិនមែនជាតារាចម្រៀងល្បីឈ្មោះ មិនចាំបាច់មានសំឡេងល្អ ទើបរក្សា និងអភិរក្សបានប្រពៃណីល្អនោះទេ ឱ្យតែអ្នកចូលចិត្តច្រៀង ចូលចិត្តស្តាប់ និងមានទឹកចិត្តស្នេហាសិល្បៈ គ្មានអ្វីដែលមិនអាចទៅមិនរួចនោះឡើយ។

កើតចេញ និងធំដឹងក្តីឡើងក្នុងគ្រួសារកសិករក្រីក្រមួយនៅស្រុកកូវកែ ខេត្តត្រាវិញ  ថ្វីត្បិតជីវភាពជួបនឹងការលំបាកជាមួយនឹងមុខរបរស៊ីឈ្នួល ប៉ុន្តែឪពុកម្តាយរបស់សំណាងតែងតាំងចិត្តព្យាយាមស្វែងរកផ្លូវបញ្ញាសម្រាប់កូនៗ។ ឪពុកម្តាយតែងព្យាយាមពុះពារឆ្លងកាត់ការលំបាកដើម្បី ចិញ្ចឹមកូនៗរៀនសូត្រចប់កម្រិតវិទ្យាល័យ។ មិនធ្វើឱ្យឪពុក​ម្តាយខកបំណង និង​ក្តី​ស្រលាញ់នោះ ​ បងប្អូនសំណាងតែង​តែ​ខិត​ខំ​សិក្សា​រៀនសូត្រ​បាន​ល្អជានិច្ច។  មិន​ត្រឹម​តែ​រៀន​ចប់​ថ្នាក់​ទី​ ១២​ ប៉ុណ្ណោះ​ទេ ថែម​ទាំង​បញ្ចប់​ការសិក្សា​សាកល​វិទ្យាល័យ​ទៀត​ផង។  ដោយ​សារ​តែ​ស្រឡាញ់​ភាសា ​វប្បធម៌​ខ្មែរ និង​បទ​ភ្លេង​ប្រពៃណី​ពីបទចម្រៀងប្រភេទមហោរី សំណាងបាន​ជ្រើសរើស​ និង​បញ្ចប់​ការ​សិក្សាផ្នែក​ភាសា​ខ្មែរ​សាលាសាកលវិទ្យាល័យ​ត្រាវិញ។ សំណាងបាន​ចែករំលែក​ថា៖ ខ្ញុំ​ស្រ​ឡាញ់​​សិ​ល្បៈ​ខ្លាំង​​​ណាស់ ជាពិសេស​គឺចម្រៀង​បទ​បុរាណ បទសម័យ ឥឡូវ​ខ្ញុំ​ក៏​ច្រៀងដែរ ប៉ុន្តែ​តិច​តួច​ទេ។  ហើយ​ខ្ញុំចាត់ទុកការចូលចិត្តនេះដូច​ជា​ ​ការ​កម្សាន្តដើម្បីធ្វើឱ្យជីវិតខ្ញុំកាន់តែប្រសើរឡើង។

ប្អូនថាច់សំណាងចូលរួមពីធីប្រឡងមហោស្រពចម្រៀងប្រជាប្រិយតំបន់វាលរាបទន្លេគីវឡុងលើកទី ២ ឆ្នាំ ២០២២។

ដោយសារស្រឡាញ់សិល្បៈនិងចង់ចែករំលែកក្តីស្រឡាញ់នេះទៅកាន់មិត្តភ័ក្តិដែលមានចំណាប់អារម្មណ៍ដូចខ្ញុំ កាលខ្ញុំនៅជានិស្សិតមហាវិទ្យាល័យផ្នែកភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ ការចាត់តាំងប្រកួតប្រជែងឬដោះដូរសិល្បៈរបស់សាលាម្តងៗ លើកណាខ្ញុំក៏បានចូលរួមផងដែរ។ ដោយសារមានរូបរាងតូចស្តើង ទឹកមុខស្លូតបូត ពាក់សម្លៀកបំពាក់ប្រពៃណីនិងរូបភាពបុរសខ្មែរគ្រងឈុតប្រពៃណី និងច្រៀងបទចម្រៀងដ៏ពីរោះ សំណាងតែងធ្វើឱ្យទស្សនិកជន និងគណៈកម្មការប្រឡងចាប់អារម្មណ៍យ៉ាងខ្លាំង  ។ សំណាងបានឱ្យដឹងថា៖ ទោះបីគ្រួសារខ្ញុំមិនមានទំនៀមទម្លាប់ក្នុងវិស័យសិល្បៈក៏ដោយ ប៉ុន្តែខ្ញុំស្រឡាញ់ការច្រៀងរាំតាំងពីតូច រួមជាមួយនឹងការគាំទ្ររបស់គ្រួសារ ខ្ញុំក៏បានក្លាយជាមនុស្សម្នាក់ដែលធ្លាប់ស្គាល់ក្នុងបណ្ដាពិធីប្រឡងទាក់ទងដល់តន្ត្រីបុរាណដូចជា៖ ចម្រៀងខ្មែរ ភ្លេងការ មហោរី បាសាក់។ល។ គ្រួសារខ្ញុំអ្នកណាក៏ស្រឡាញ់សិល្បៈ ជាពិសេសចម្រៀង ខ្ញុំចេះច្រៀងតាំងពីនៅរៀនថ្នាក់អនុវិទ្យាល័យម៉្លេះ ខ្ញុំច្រៀងតាមអារម្មណ៍ ស្តាប់តារាចម្រៀងខ្មែរហើយហាត់ច្រៀងដោយខ្លួនឯង និងបានបងស្រីខ្ញុំ បង្ហាញ់ពីរបៀបដកដង្ហើមពេលច្រៀង ខ្ញុំមិនដែលបានរៀននៅសាលាបណ្តុះបណ្តាលណាមួយឡើយ។  គ្រាន់​តែ​ច្រៀង​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ។

ឆ្នាំ ២០១៨ កាលពីនៅជានិស្សិតសាលាសកលវិទ្យាល័យត្រាវិញ ក្នុងឱកាសមហោស្រពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅស្រុកថ្កូវ សំណាងបានចុះឈ្មោះចូលរួមប្រកួតប្រជែង និងទទួលបានមេដាយប្រាក់ខាងបទចម្រៀង។  ក្នុង​ឆ្នាំ​នេះដដែល​សំណាងទទួលបាន​ជ័យលាភី​លេខ ​១ ពីបទ​ចម្រៀង “បងអុំទូកស៊យ”- ប្រភេទមហោរី ក្នុង​ពិធីប្រឡង​បន្លឺសំឡេងនិស្សិតអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់សាលា ។

ប្អូនថាច់សំណាងចូលរួមពីធីប្រឡងមហោស្រពចម្រៀងប្រជាប្រិយ។

រួមជាមួយចំណង់ចំណូលចិត្ត និងស្នេហាសិល្បៈរបស់សមាជិកគ្រួសារទាំងអស់  នៅខែតុលាឆ្នាំ ២០១៨ សំណាង និងបងស្រីបានចុះឈ្មោះចូលរួមប្រឡងមហោស្រពចម្រៀងប្រជាប្រិយខ្មែរតំបន់វាលរាបទន្លេគឺវឡុងលើកទី ១ ខេត្តសុកត្រាំង ជាមួយបទចម្រៀងភ្លេងការ និងទទួលបានជ័យលាភីលេខ ៣។ ជាមួយនឹងប្រភេទចម្រៀងភ្លេងការនេះដែរសំណាងឈ្នះរង្វាន់លើកទឹកចិត្តក្នុងមហោស្រពចម្រៀងប្រជាប្រិយតំបន់វាលរាបទន្លេគឺវឡុងលើកទី ២ ឆ្នាំ ២០២២ បានចាត់តាំងឡើងនៅខេត្តសុកត្រាំជាមួយនឹង “បទសំពៅថយ”​។ ក្រៅ​ពី​នេះ ​បុរស​ជនជាតិខ្មែរមួយ​រូប​នេះ​សម្រេច​បាន​សមិទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​ប្រកួតប្រឡងប្រណាំង​ផ្សេង​ៗ​ ទៀត​ផង​ដែរ ។

បច្ចុប្បន្នសំណាងជាបុគ្គលិកផ្នែកលក់អនឡាយ និងចិញ្ចឹមសត្វនៅផ្ទះ។  ពេលសួរអំពីគោលបំណងរបស់ខ្លួន សំណាងបានចែករំលែកថា៖ “គោលបំណងរបស់ខ្ញុំគឺចង់ធ្វើជាគ្រូបង្រៀនមុខវិជ្ជាដែលខ្ញុំបានរៀន បង្រៀនផង និងហាត់ច្រៀងបទចម្រៀងប្រពៃណី ពេលទំនេរអាចច្រៀងឱ្យប្អូនៗស្ដាប់​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ។  បងស្រីរបស់សំណាង (ថាច់ស៊ើងណាវី) បច្ចុប្បន្ននេះជាសហការីទូរទស្សន៍ VTV5 ហើយប្អូនប្រុសរបស់គាត់ (ថាច់ស៊ើងសម្បត្តិ) កំពុងបំពេញកាតព្វកិច្ចយោធានៅខេត្តដុងណាយ។

ជាមួយនឹងទឹកចិត្តស្នេហាសិល្បៈ ការខិតខំប្រឹងប្រែង និងទេពកោសល្យដែលមានស្រាប់នោះ សូមប្រសិទ្ធពរថាច់ស៊ើងសំណាងនឹងបានក្លាយជាអ្នកដែលបំផុសគំនិតយុវជនអំពីបទភ្លេងតន្ត្រីប្រពៃណីរបស់ជនជាតិយើង៕

អត្ថបទ‑រូបថត៖ សុខា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.