• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ថវិកាជាង ១២ ពាន់លានដុងសម្រាប់អនុវត្តបណ្តាសកម្មភាពជំរុញឧស្សាហកម្ម

17/02/2022 21:14

តាមមជ្ឈមណ្ឌលជំរុញឧស្សាហកម្ម និងជំរុញពាណិជ្ជកម្ម(មន្ទីរឧស្សាហពាណិជ្ជកម្មខេត្តត្រាវិញ) ឆ្នាំ ២០២២ អង្គភាពអនុវត្តបណ្តាសកម្មភាពជំរុញឧស្សាហកម្មជាមួយថវិកាសរុបរួមជាង ១២ ពាន់លានដុង។

អាជីវកម្មប្រមូលទិញស្រូវប្រជាកសិករស្រុកកូវកែ។ រូបថត៖ ហឺវហ្វេ

ក្នុងនោះ ប្រភពថវិកាជំរុញឧស្សាហកម្មជាតិឧបត្ថម្ភជិត ០២ ពាន់លានដុង។ ចំនួនប្រាក់ក្រៅពីនោះដកពីប្រភពថវិកាជំរុញឧស្សាហកម្មរបស់មូលដ្ឋាន និងប្រភពបដិភាគរបស់បណ្តាឧស្សាហកម្ម ឧស្សាហសិប្បកម្ម និងសហករណ៍។ ជាក់ស្តែង៖ អនុវត្តសកម្មភាពជំរុញឧស្សាហកម្ម និងជំរុញពាណិជ្ជកម្មជាតិ។ មជ្ឈមណ្ឌលជំរុញឧស្សាហកម្ម ជំរុញពាណិជ្ជកម្មនិងអនុវត្តគម្រោងផែនការ “ឧបត្ថម្ភអនុវត្តម៉ាស៊ីនឧបករណ៍ទំនើបកិនស្រូវអង្ករនៅនឹងសហករណ៍កសិកម្មព្រែកលប-ឃុំតឹងហ៊ុង ស្រុកទីវកឹង” ជាមួយថវិកាជាង ៥៣០ លានដុង។ ចាត់តាំងផ្សារណាត់ពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទ-OCOP ត្រាវិញឆ្នាំ ២០២២ ជាមួយថវិកាសរុបជាង ២,២ ពាន់លានដុង។ ទន្ទឹមនឹងនោះ ចាត់តាំងទីផ្សារមុខទំនិញវៀតចុះមកកាន់ជនបទបាន ០៤ លើក។ បើកវគ្គហ្វឹកហាត់លទ្ធភាពធ្វើអាជីវកម្ម និងគ្រប់គ្រងបញ្ជាការអាជីវកម្ម។ ទន្ទឹមនឹងនោះ អង្គភាពក៏អនុវត្តបណ្តាគម្រោងផែនការឧបត្ថម្ភកសាងទំព័រ website អនុវត្តពាណិជ្ជកម្មអេលិកត្រូនិច ឧបត្ថម្ភស្វែងរកប្រភពដើមចំពោះបណ្តាផលិតផលពិសេសរបស់ខេត្ត កសាងឧបករណ៍គ្រឿងទន់គ្រប់គ្រងអតិថិជនឧបត្ថម្ភអាជីវកម្មតូច និងល្មមពង្រីកការផលិតធ្វើអាជីវកម្ម។ល។ អនុវត្តសកម្មភាពជំរុញឧស្សាហកម្មនៅមូលដ្ឋាន មជ្ឈមណ្ឌលជំរុញឧស្សាហកម្ម និងជំរុញពាណិជ្ជកម្មមូលដ្ឋានកសិកម្មជនបទ ១១ កន្លែងនៅក្នុងខេត្តវិនិយោគអនុវត្តម៉ាស៊ីនឧបករណ៍ទំនើបលើវិស័យច្នៃផលិតកសិ-រុក្ខកម្ម-ជលផល និងច្នៃផលិតគ្រឿងបរិភោគ ជាមួយថវិកាសរុបជាង ៧,១ ពាន់លានដុង។ ក្នុងនោះ ថវិកាជំរុញឧស្សាហកម្មមូលដ្ឋានបានឧបត្ថម្ភជាង ១,៨ ពាន់លានដុង។មជ្ឈមណ្ឌលជំរុញឧស្សាហកម្ម ជំរុញពាណិជ្ជកម្មបើកថ្នាក់បង្រៀនវិជ្ជាជីវៈ ឧបត្ថម្ភពលករនៅនឹងមូលដ្ឋានផលិត ផលិតផលសិប្បកម្ម តម្បាញដោយហត្ថកម្ម។ ក្រៅពីនោះ អង្គភាពក៏ឧបត្ថម្ភបណ្តាមូលដ្ឋានឧស្សាហកម្មជនបទជួយពិគ្រោះ ឧបត្ថម្ភបង្កើតគម្រោងការវិនិយោគ marketing។ គ្រប់គ្រងហិរញ្ញវត្ថុ ដំឡើងប្លង់វេចខ្ចប់។ ចាត់តាំងទស្សនកិច្ចរៀនសូត្របទពិសោធន៍ ចងសម័្ពន្ធទីផ្សារលក់ផលិតផល។ លើកកម្ពស់លទ្ធភាពគ្រប់គ្រង បញ្ជាការអាជីវកម្ម លើកកម្ពស់ចំណេះដឹងផលិតផលជ្រះស្អាត។ល។ លោកហ្វិញង៉ុកស្វឹង នាយកមជ្ឈមណ្ឌលជំរុញឧស្សាហកម្ម និងជំរុញពាណិជ្ជកម្មខេត្តបានឲ្យដឹងថា បណ្តាសកម្មភាពជំរុញឧស្សាហកម្មបានជំរុញឲ្យបណ្តាមូលដ្ឋានឧស្សាហកម្មជនបទម្ចាស់ការវិនិយោគកែប្រែបច្ចេកវិទ្យា និងសន្សឹមៗផ្លាស់ប្តូរវិធីសាស្រ្តផលិត។ ឆ្នាំ ២០២១ ខេត្តបានឧបត្ថម្ភអនុវត្តម៉ាស៊ីន ឧបករណ៍ទំនើបឲ្យមូលដ្ឋានឧស្សាហកម្មក្នុងខេត្ត ០៧ កន្លែង។

ឆ្លងតាមរយៈនោះ ជួយឲ្យបណ្តាមូលដ្ឋានឧស្សាហកម្មជនបទបង្កើនសមត្ថភាពផលិត ធ្វើពាណិជ្ជកម្ម លើកកម្ពស់គុណភាពផលិត កាត់បន្ថយស្ថានភាពកខ្វក់បរិស្ថាន។ ផ្តើមពីនោះ លើកកម្ពស់សមត្ថភាពប្រជែង រួមចំណែកជំរុញការផ្លាស់ប្តូររចនាសេដ្ឋកិច្ចតាមទិសដៅឧស្សាហូបនីយកម្ម-ភាវូបនីយកម្មទំនើប ជួយដោះស្រាយការងារធ្វើ និងបង្កើនប្រភពចំណូលជូនពលករនៅមូលដ្ឋាន៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.