10/01/2023 14:22
ឆ្នាំ ២០២៣ ខេត្តត្រាវិញបានថ្នាក់លើប្រគល់ភារកិច្ចកោះហៅជម្រើសពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធា និងនគរបានជាង ៩០០ រូប។ បច្ចុប្បន្ននេះ បណ្តាមូលដ្ឋានអនុវត្តសម្រេចការងារជម្រើស ពិនិត្យ និងកំពុងអនុវត្តកិច្ច “៣ ជួប ៤ ដឹង” ដើម្បីសម្រេចបណ្តាសំណុំបែបបទ។ ទន្ទឹមនឹងនោះប្រកាសបទបញ្ជាកោះហៅពលរដ្ឋបំពេញកាតព្វកិច្ចយោធាដើម្បីត្រៀមបម្រុងឱ្យទិវាបោះជំរំចូលបម្រើទ័ពដែលបានចាត់តាំងក្រោយបុណ្យតេតឆ្នាំ ២០២៣។ បណ្តាជំហានកិច្ចការជម្រើសទ័ពបានធានាអនុវត្តម៉ឺងម៉ាត់ ហ្មត់ចត់ និងត្រឹមត្រូវតាមច្បាប់កំណត់។ តាមប្រសាសន៍វរសេនីយ៍ត្រីកៅកុងបាំង អនុប្រធានកងយោធពលនៃការិយាល័យសេនាធិការរបស់គណៈបញ្ជាការដ្ឋានយោធាខេត្តបានឱ្យដឹងថា៖ ដោយបានការយកចិត្តយកដាក់ពិសេសរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានក្នុងការងារជម្រើសទ័ពនៅលើភូមិសាស្ត្រ ប៉ុន្តែខេត្តនៅជួបការលំបាកច្រើនផងដែរ អាស្រ័យដោយយុវជនភាគច្រើនមានឱកាសការងារធ្វើល្អ ឬប្រឡងជាប់ចូលរៀនតាមបណ្តាសាលាឧត្តមសិក្សាពីមួយថ្ងៃកាន់តែងច្រើន ដូច្នោះហើយយុវជនភាគច្រើនមិនចង់ឱ្យបាត់ឱកាសល្អនេះ ពីព្រោះរយៈពេលបំពេញកាតព្វកិច្ចយោធាដល់ពីរឆ្នាំ។ ថ្វីត្បិត ខេត្តត្រាវិញក៏ត្រូវអនុវត្តសម្រេចភាគកម្រិតផែនការជម្រើសទ័ពរបស់មូលដ្ឋានផងដែរ។
គណៈបញ្ជាការដ្ឋានយោធាស្រុកថ្កូវរួមជាមួយនឹងគណៈបញ្ជាការដ្ឋានយោធាឃុំគីមស៊ើងជួបសំណេះសំណាលជាមួយនឹងគ្រួសារមានយុវជនបំពេញកាតព្វកិច្ចយោធាឆ្នាំ ២០២៣។
ដើម្បីអនុវត្តសម្រេចភារកិច្ច ចាប់តាំងពីដើមឆ្នាំ ២០២៣ គណៈបញ្ជាការដ្ឋានយោធាខេត្តបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តចង្អុលការពង្រឹងក្រុមប្រឹក្សាកាតព្វកិច្ចយោធាគ្រប់លំដាប់ថ្នាក់ ធានាត្រឹមត្រូវ គ្រប់សមភាព ជម្រើសទ័ព និងប្រគល់ទ័ពសម្រេច ១០០% នៃផែនការ គុណភាពល្អ ត្រឹមត្រូវតាមសម្បទារបស់សេចក្តីកំណត់។ បង្កើន និងផ្លាស់ថ្មីការងារផ្សព្វផ្សាយ អប់រំជម្រៅ ទូលាយដោយច្រើនរូបភាព វិធានការពហុសណ្ឋានធ្វើឱ្យវិវឌ្ឍន៍អំពីការយល់ដឹង និងធ្វើសកម្មភាពរបស់ប្រជាជន ពិសេសគឺ ចំពោះគ្រួសារដែលមានកូនស្ថិតក្នុងកំណត់អាយុបំពេញកាតព្វកិច្ចយោធា ផលប្រយោជន៍របស់ពលរដ្ឋជាមួយនឹងភារកិច្ចការពារមាតុភូមិ។
វរសេនីយ៍ត្រីកៅកុងបាំងបានឱ្យដឹងបន្ថែមថា៖ គិតមកដល់សព្វថ្ងៃនេះ ក្នុងទូទាំងខេត្តដំណើការជម្រើសពលរដ្ឋជាបឋមបានជាង ១០.០០០ រូប ក្នុងនោះ យុវជនជាជនជាតិខ្មែរ ៥៤០ រូប ជនជាតិចាម ០១ រូប និងជនជាតិចិន ២ រូប។ ក្នុងនោះចំនួនគ្រប់លក្ខណៈ និងបានប្រកាសបទបញ្ជាពិនិត្យពលរដ្ឋចំនួន ៣.៦០០ រូប។ ឆ្លងតាមការពិនិត្យជម្រើសពលរដ្ឋភេទប្រុសចំនួន ១.៤៦២ រូបគ្រប់លក្ខណៈអំពីសុខភាពចូលទ័ព។ក្នុងនោះ យុវជនដែលមានកម្រិតវិជ្ជាមហាវិទ្យាល័យ ឧត្តមសិក្សា និងមធ្យមសិក្សាវិជ្ជាជីវៈចំនួន ១១១ រូប យុវជនគឺជាបក្ខជន ២១ រូប យុវជនមានសុខភាពប្រភេទទី ១ និងទី ២ ជាង ៥០% ក្រៅពីនោះគឺប្រភេទទី ៣។ ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋានបានពិនិត្យធ្វើកោសល្យវិច័យគ្រឿងញៀន ជំងឺ HIV/AIDS និងកំពុងសម្រេចសំណុំបែបបទដើម្បីអនុវត្ត “ ៣ ជួប ៤ ដឹង” ដើម្បីសម្រេចបញ្ជីរាយឈ្មោះប្រកាសបទបញ្ជាកោះហៅបំពេញកាតព្វកិច្ចយោធា។
ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងទូទាំងខេត្តដំណើការប្រគល់ទ័ពតាមផែនការ ក្នុងនោះក្រុមប្រឹក្សាកាតព្វកិច្ចយោធាខេត្តបានជ្រើសយកស្រុកយ្វៀងហាយធ្វើជាកន្លែងចាត់តាំងពិធីប្រគល់ ទទួលទ័ពតាមរលកស្ថានីយទូរទស្សន៍ត្រាវិញផ្សាយបន្តផ្ទាល់ និងដកពិសោធសម្រាប់ឆ្នាំ ២០២៤។ ឆ្នាំ ២០២៣ ដោយបានការចូលរួមកិច្ចការរបស់ទូទាំងប្រព័ន្ធនយោបាយ និងបណ្តាវិធានការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ ពិសេសគឺការងារផ្សព្វផ្សាយ អប់រំសន្សឹមៗនឹងបានលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋអំពីភារកិច្ច កាតព្វកិច្ចកសាងការពារមាតុភូមិ សង្ឃឹមថា ឆ្នាំ ២០២៣ ត្រាវិញនឹងបន្តសម្រេចផែនការប្រគល់ទ័ពដោយគុណភាពល្អបំផុត៕
ហឺវហ៊ីប-រតនា
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។