26/04/2023 09:56
ក្នុងរយៈពេល ០១ ថ្ងៃ និស្សិតចំនួន ៣០០ នាក់ដែលបានជ្រើសក្នុងចំណោមនិស្សិតរៀបរយ ៣.០០០ នាក់ឆ្នើមដែលមានស្នាដៃល្អក្នុងវិញ្ញាសាចំណេះដឹងការពារជាតិ សន្តិសុខវគ្គ ២០២២-២០២៣ នៅនឹងមជ្ឈមណ្ឌលអប់រំការពារជាតិ និងសន្តិសុខ ដែលសម្រេចកម្មវិធីសិក្សាដើម្បីចូលរួមការត្រួតពិនិត្យបាញ់គ្រាប់ពិតមេរៀនទី ០១ កាំភ្លើងយន្តធុនតូច AK។ លទ្ធផលត្រួតពិនិត្យមានជាង ៩០% សម្រេចតាមសំណូមពរ ក្នុងនោះមានជាង ៧៥% សម្រេចស្នាដៃគ្រាន់បើ និងពូកែ។ តាមប្រសាសន៍លោកគ្រូឡឹមបាញ៉ា នាយកមជ្ឈមណ្ឌលបានឱ្យដឹងថា៖ ការចាត់តាំងឱ្យនិស្សិតអនុវត្តការបាញ់គ្រាប់ពិតគឺជាសកម្មភាពដែលបានផ្សព្វផ្សាយអនុវត្តតាមផែនការនៃវគ្គសិក្សា ២០២២-២០២៣ និងផែនការហ្វឹកហាត់ ចាត់តាំងបាញ់គ្រាប់ពិតមេរៀនទី ០១ កាំភ្លើងយន្តធុនតូច AK ដោយបានគណៈចាងហ្វាងសាលាផ្តល់សច្ចាប័ន។ លទ្ធផលពិនិត្យរួមសម្រេចតាមសំណូមពរ ថានាសុវត្ថិភាពដាច់អហំការក្នុងដំណាក់កាលត្រួតពិនិត្យបាញ់គ្រាប់ពិត៕
និស្សិតអនុវត្តការត្រួតពិនិត្យបាញ់គ្រាប់ពិត។ ហ៊ឺវហ៊ីប-រតនា
ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។