• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

តម្លៃមុខទំនិញកសិផលមួយចំនួនកើនខ្ពស់ក្នុងបណ្ដាថ្ងៃជិតបុណ្យតេត

31/12/2021 07:41

បច្ចុប្បន្ន តម្លៃមុខទំនិញកសិផលមួយចំនួនដូចជា ម្ទេសក្នុងមួយគីឡូក្រាមតម្លៃពី ១០០.០០០‑១១០.០០០ ដុង កើនជាង ៧០.០០០ ដុងក្នុងមួយគីឡូក្រាមប្រៀបជាមួយខែវិច្ឆិកា ឆ្នាំ ២០២១។ ត្រសក់ក្នុងមួយគីឡូក្រាមមានតម្លៃពី ២៥.០០០‑២៦.០០០ ដុង កើន ១២.០០០ ‑១៤.០០០ ដុងក្នុងមួយគីឡូក្រាមប្រៀបជាមួយខែវិច្ឆិកា ឆ្នាំ ២០២១។

បងស្រីសឺនធីគ្វិញ អ្នកជំនាញខាងលក់ផលបន្លែនៅផ្សារអាងក្វាងហ៊ឺវ ស្រុកថ្កូវបានឱ្យដឹង៖ កាលពីមុន ម្ទេសតម្លៃមិនលើសពី ៣០.០០០ ដុងក្នុងមួយគីឡូក្រាម ប៉ុន្តែក្នុងបណ្ដាថ្ងៃមកអាយនេះ តម្លៃកើនឡើងក្នុងមួយគីឡូក្រាមពី ១០០.០០០‑១១០.០០០ ដុង ជួនកាលរកទិញគ្មានផង។ ប៉េងប៉ោះដែលយើងខ្ញុំច្រើនលក់នៅផ្សារ បច្ចុប្បន្ន ក៏មានការខ្វះខាតប្រភពផ្គត់ផ្គង់ ម៉្លោះហើយកាលពីមុនមានតម្លៃក្នុងមួយគីឡូក្រាមត្រឹមតែប្រមាណ ១០.០០០ ដុង​ បច្ចុប្បន្នកើនឡើង ២៥.០០០ ដុងក្នុងមួយគីឡូក្រាម។ ជីស្ពៃក្នុងមួយគីឡូក្រាមតម្លៃពី ១៦.០០០‑១៧.០០០ ដុង កើនឡើងជាង ៣០.០០០ ដុងក្នុងមួយគីឡូ​ក្រាម។ ពិនិត្យរួម  បណ្ដាមុខទំនិញកសិផល សព្វថ្ងៃសុទ្ធតែកើនឡើង​កសិផលមួយចំនួនមានតម្លៃកើនយ៉ាងខ្ពស់ ផងដែរ។

បណ្ដាផលបន្លែកំពុងកើនតម្លៃខ្ពស់។

កន្លងហើយ មេឃមានភ្លៀងបង្អុរចុះច្រើននៅកន្លែងមួយចំនួន បណ្ដាលឱ្យផ្ទៃផលដំណាំរបស់ប្រជាកសិករត្រូវរងផលប៉ះពាល់អំពីទិន្នផល មានកន្លែងខ្លះមិនអាចប្រមូលផលបាន (ងាប់ដើម) បណ្ដាលឱ្យមុខទំនិញកសិ​ផលមួយ ចំនួនមកទល់ចុងខែធ្នូឆ្នាំ ២០២១ ត្រូវប្រឈម ជាមួយការខ្វះខាត ។ តាមប្រសាសន៍របស់ លោកគឹមសៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំអាងក្វាងហ៊ឺវ៖ មូលដ្ឋានបង្កើតបានក្រុមសហការដាំបន្លែនៅភូមិកំពង់ប្រើសដើម្បីផ្គត់ផ្គង់បណ្ដាប្រភេទបន្លែ​ឱ្យទីផ្សារទៅតាមរដូវ កាលនីមួយៗ។  អាស្រ័យដោយជះឥទ្ធិពលអំពីអា​កាសធាតុ បរិមាណបន្លែរបស់កសិករនៅទីនេះត្រូវខ្វះខាត់ មិនគ្រប់ផ្គត់ផ្គងអ្នកប្រើប្រាស់នៅមូលដ្ឋាន។ បច្ចុប្បន្ន កសិករកំពុងបន្តការដាំបន្លែដើម្បីបម្រើទីផ្សារ។ សង្ឃឹមថា ជាមួយការម្ចាស់ការ​របស់បណ្ដាសមាជិកក្រុមសហការដាំបន្លែ ជឿជាក់ថាបរិមាណទំនិញកសិផលទទួលបានអំណោយផល។

បងស្រីក្វាច់ធីអ៊ុក (ជនជាតិខ្មែរ) ប្រធានក្រុមសហការដាំបន្លែនៅភូមិកំពង់ប្រើស​ បានចែករំលែកថា៖ ដឹងច្បាស់ថាមានរដូវកាលខ្លះផលបន្លែមានភាពខ្សត់ខ្សោយ ប៉ុន្តែអាស្រ័យជួបការលំបាកក្នុងការគ្រប់គ្រងផ្ទៃដីការប៉ាន់ស្មាន ពីភាពជះឥទ្ធិ​ពលនៃអាកាសធាតុ ម៉្លោះហើយផលបន្លែរបស់សមាជិកក្រុមយើងខ្ញុំផលិតក៏មានការ​អន់ខ្សោយទៅតាមរដូវនីមួយៗ។ បច្ចុប្បន្ន  នៅលើផ្ទៃដីជិត ០,១៥​ ហិកតារបស់គ្រួសារ ដាំបណ្ដាប្រភេទបន្លែដូចជា៖ សាលាដ ស្ពៃក្បង់ ស្ពៃក្ដោប និងប្រភេទបន្លែមួយចំនួនផ្សេងទៀត។ ប្រភេទបន្លែទាំងនោះ កំពុងប្រមូលផល ទទួល ដាក់ពាក្យលក់​បន្លែឱ្យឈ្មួញកណ្ដាលក្នុងមួយថ្ងៃបានប្រមាណ ២០ គីឡូក្រាមប៉ុណ្ណោះ ពីព្រោះបច្ចុប្បន្ន បន្លែពិបាកថែទាំនិងមិនធានាគ្រប់​តាមការកក់ទំនិញរបស់ឈ្មួញកណ្ដាល។

កន្លងហើយ ដើម្បីធានាឱ្យការដាំបន្លែបានទាំងប្រាំងវស្សា នៅលើផ្ទៃដីរបស់គ្រួសារ បងស្រី ក្វាច់ធីអ៊ុក បម្រុងប្រមាណ ៥០០ ម៉ែត្រក្រឡាក សាង​ផ្ទះសំណាញដើម្បីកាត់បន្ថយការឥទ្ធិពលនៃអាកាសធាតុ និងប្រភេទសត្វល្អិតបំផ្លាញ​ផលដំណាំ។ គ្រួសារបងស្រីប្រមូលផ្ដុំឱ្យការដាំប្រភេទបន្លែ ស្ពៃក្ដោបសមស្របជាមួយបរិមាណ ទឹកតិច ងាយស្រួលសម្រាប់ការថែទាំរបស់គ្រួសារ។ ចំនួនផ្ទៃដីក្រៅពីនោះ បងដាំបណ្ដាប្រភេទផលបន្លែដទៃៗដោយរបៀបឡើងរង ជៀសវាងការជន់លិចក្នុងរដូវវស្សាដើម្បី​បង្កើន ប្រភពចំណូលសម្រាប់គ្រួសារ។

ភាគច្រើនកសិករពេលឈានចូលរដូវវស្សា ច្រើនប្រមូលផ្ដុំឱ្យការផលិតស្រូវ អាស្រ័យមានការក្រែងរអែងអំពីឥទ្ធិពលដោយមេឃមានភ្លៀងបង្អុរចុះច្រើន។ ចំពោះបណ្ដាអ្នកដែលចេះអនុវត្តបណ្ដាវិធានការថ្មីក្នុងការផលិត បន្ថយបានការខូចខាតក្នុង​ការដាំផលបន្លែនៅក្នុងរដូវវស្សាចាត់ទុកថាជាជោគជ័យក្នុងមុខរបររបស់ខ្លួន។ ជាពិសេសក្នុងរដូវកាលដែលបណ្ដាប្រភេទបន្លែមានតម្លៃខ្ពស់ដូចសព្វថ្ងៃគឺជាឱកាសដែលគ្រួសារទាំងនោះបានកែលម្អជីវភាពប្រសើរជាង៕

អត្ថបទ‑រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.