25/03/2022 07:03
តាមរយៈនោះ តម្រួតចរាចរណ៍នៃនគរបាលខេត្តកៀរគរកងកម្លាំង មធ្យោបាយ ឧបករណ៍ វិជ្ជាជីវៈយាមល្បាត ត្រួតពិនិត្យវិនិច្ឆ័យបំពានតាមបធានបទ ប្រមូលផ្ដុំលើបណ្ដាដងផ្លូវជាតិ ផ្លូវខេត្តសំខាន់ៗ ផ្លូវស្រុក ផ្លូវជនបទ ដងផ្លូវចម្បងក្នុងទីក្រុង បណ្ដាដងផ្លូវច្រើនមានមធ្យោបាយបំពានអំពីការដឹកទំនិញហួសទម្ងន់ ហួសខ្នាតកំណត់ កែប្រែមធ្យោបាយសកម្មភាពដោយខ្លួនឯង។ល។ មុខសញ្ញាវិនិច្ឆ័យរួមមាន អ្នកបើកបរ មធ្យោបាយសណ្ដូន (រាប់ទាំងរ៉ឺម៉ក ឬក៏ស៊ើមីរ៉ឺម៉កបានសណ្ដូនតាម)បំពានដឹកទំនិញហួសទម្ងន់អនុញ្ញាតចូលរួមចរាចរណ៍ បើកបររថយន្តមានទម្ងន់ហួសទម្ងន់អនុញ្ញាតរបស់ស្ពាន ថ្នល់។ ដឹកទំនិញហួសខ្នាតកំណត់របស់រថយន្ត ស្ពាន ថ្នល់។ បើករថយន្តដឹកជញ្ជូន(រាប់ទាំងរ៉ឺម៉ក និងស៊ើមីរ៉ឺម៉ក) មានខ្នាតធុងរថយន្តមិន ត្រូវតាមលក្ខណៈបច្ចេកទេស និងការពារបរិស្ថានរបស់រថយន្ត រថយន្តដឹកជញ្ជូនទំនិញយ៉ាងវែង យ៉ាងធ្ងន់បំពានបណ្ដាការកំណត់ពេលចូលរួមធ្វើចរាចរណ៍។ ទន្ទឹមនឹងនោះ សហការ តស៊ូជាមួយបណ្ដាប្រភេទបទល្មើសធ្វើសកម្មភាពលើដងផ្លូវ ដឹកជញ្ជូនគ្រឿងញៀន ទំនិញ ខុសច្បាប់ កេងប្រវញ្ចន៍ពាណិជ្ជកម្ម។ល។
លើមូលដ្ឋានស្ថិតិបណ្ដាអង្គការ បុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនមុខទំនិញលើភូមិសាស្រ្ត កងកម្លាំងនគរបាលផ្ដើមបណ្ដាវិធានការផ្សព្វផ្សាយសមស្រប សំណូមពរបណ្ដាអង្គការ បុគ្គលធ្វើលិខិតសន្យាមិនដឹកជញ្ជូនមុខទំនិញហួសចំណុះហួសខ្នាតកំណត់កែប្រែមធ្យោបាយ ផ្លាស់ប្ដូរធុងរថយន្តដោយខ្លួនឯងពេលចូលរួមធ្វើចរាចរណ៍ និងតាមដានការប្រតិបត្តិសន្យា វិនិច្ឆ័យម៉ឺងម៉ាត់បណ្ដាករណីបំពានបទសន្យាដើម្បីលើកកម្ពស់លក្ខណៈគម្រាម បង្ការ៕
ប្រែសម្រួល៖ ថាច់សម្បត្តិ
ផ្លូវគមនាគមន៍ជនបទ។ រូបថត៖ សម្បត្តិ
កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។