• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ដំណាក់សុខាភិបាលឃុំ អាងក្វាងហ៊ឺវ៖ ជាទីទំនុកចិត្តសម្រាប់ប្រជាជនមកពិនិត្យព្យាបាលជំងឺ

01/08/2023 09:09

     ដំណាក់សុ​ខាភិបាលឃុំ អាងក្វាងហ៊ឺវ ស្រុកថ្កូវតែងមានវិធីសាស្រ្តថ្មី ដើម្បីបង្កើនគុណភាពក្នុងការពិនិត្យ ព្យាបាលជំងឺ ញ៉ាំងឲ្យប្រជាជនទុកចិត្តរួចមក​ពិនិត្យ​ព្យាបាលជំងឺកាន់តែច្រើន។ ជាក់ស្តែង គិតពីដើមឆ្នាំមកទល់ពេលនេះ ដំណាក់មានប្រជាជន ២.៤០០ នាក់ មកពិនិត្យ ព្យាបាលជំងឺ កើនជាង ៩៦០ នាក់ បើប្រៀបនឹងដំណាក់កាលជាមួយគ្នានៃឆ្នាំ ២០២២។

វេជ្ជបណ្ឌិតឱសថបុរាណ ហុង វ៉ាំងភឹង (កណ្តាល) កំពុងផ្សព្វផ្សាយការងារជូនបុគ្គលិក។

     ដើម្បីញ៉ាំងឲ្យប្រជាជនទុកចិត្ត កម្មាភិបាល បុគ្គលិកនៃដំណាក់សុខាភិបាលឃុំ អាងក្វាងហ៊ឺវ តែងពង្រីកស្មារតីទទួលខុសត្រូវ និងអាកប្បកិរិយាក្នុងការពិនិត្យ ថែទាំជំងឺ តាមគោលលំនាំ៖ “ទទួលអ្នកជំងឺដោយរីករាយ ថែទាំអ្នកជំងឺអស់ពីចិត្ត ផ្តែផ្តាំអ្នកជំងឺឲ្យបានច្បាស់លាស់មុនពេលអ្នកជំងឺទៅផ្ទះ”។ ទន្ទឹមនឹងនោះ ដំណាក់បានកសាងផែនការអនុវត្ត "ផ្លាស់ថ្មីឥរិយាបថ អាកប្បកិរិយារបស់បុគ្គលិកពេទ្យ ដើម្បីអ្នកជំងឺ និងប្រជាជនពេញចិត្ត"។ រួមជាមួយនោះ ដំណាក់បានអនុវត្តមានប្រសិទ្ធភាពបណ្តាសកម្មភាពដូចជា៖ រក្សាខ្ជាប់ អនុវត្តល្អក្រមសីលធម៌ របស់គ្រូពេទ្យទាំង ១២ យ៉ាង តែងមានអាកប្បកិរិយារាក់ទាក់ស្និទ្ធស្នាល គ្មានភាពអវិជ្ជមាន ផ្តើមពីនោះញ៉ាំងឲ្យអ្នកជំងឺមានអារម្មណ៍ល្អ មានភាពស្និទ្ធស្នាលរវាងអ្នកជំងឺ និងគ្រូពេទ្យ រួមចំណែកបំពេញភារកិច្ចជាអ្នកថែទាំសុខភាពប្រជាជនឲ្យបានល្អជាងទៀត។

     អ្នកមីង អ៊ុងធីឡាញ់ អាយុ ៧៥ ឆ្នាំ នៅភូមិស្វាយលើ ឃុំលឺវង៉ីបអាញ់ គាត់ឈឺសន្លាក់ដៃជើងជាច្រើនឆ្នាំមកហើយ។ កាលពីមុន អ្នកមីងតែងទៅមជ្ឈមណ្ឌលសុខាបាលស្រុកថ្កូវ ដែលមានចម្ងាយពីផ្ទះគាត់ជិត ១០ គីឡូម៉ែត្រ ដើម្បីពិនិត្យ និងព្យាបាលជំងឺ។ ផ្លូវឆ្ងាយ ពេលមាន​ភ្លៀងខ្យល់ធំ​កាន់​តែ​លំបាកធ្វើដំណើរទៅ។

     អ្នកមីង អ៊ុងធីឡាញ់ សំណេះសំណាល៖ ខ្ញុំបានក្រុមគ្រូពេទ្យនៃដំណាក់សុខាភិបាលឃុំ អស់ពីចិត្តក្នុងការពិនិត្យ ព្យាបាលជំងឺ ទើបបច្ចុប្បន្ន ជំងឺខ្ញុំបានធូរស្រាលគ្រាន់បើហើយ ។ មូលដ្ឋានសម្ភារនៃដំណាក់សុខាភិបាលកសាងបានរឹងមាំ បរិស្ថានជ្រះស្អាត គ្រូពេទ្យ និងបុគ្គលិក ធ្វើការងារបានល្អ ធ្វើឲ្យខ្ញុំក៏ដូចជាប្រជាជនពេញចិត្តជានិច្ច។ ម្ល៉ោះហើយ ខ្ញុំ​តែងជឿជាក់ និងសប្បាយចិត្តណាស់ពេលមកទីនេះពិនិត្យ ព្យាបាលជំងឺ មិនបារម្ភពីការធ្វើដំណើរទៅឆ្ងាយបង់ខាតដូចពីមុនទៀតឡើយ។

ក្រុមគ្រូពេទ្យនៃដំណាក់សុខាភិបាលឃុំ អាងក្វាងហ៊ឺវ ថែទាំសួនរុក្ខជាតិឱសថគំរូ។

     ទន្ទឹមនឹងអនុវត្តល្អ​ការងារ​ថែទាំ​សុខភាព ដំណាក់ក៏អនុវត្តល្អការងារផ្សព្វផ្សាយ។ ដំណាក់បានសហការជាមួយដំណាក់ផ្សាយសំឡេងរបស់ឃុំ ដើម្បីផ្សព្វផ្សាយដល់ប្រជាជនដែលជួញដូរនៅផ្សារក្បែរនោះ បង្កើនការយល់ដឹងអំពីសុវត្ថិភាពគ្រឿងបរិភោគ វិធីសាស្រ្តបង្ការ ទប់ស្កាត់ជំងឺរាលដាល។ល។

     បងស្រី ស៊ើងធីម៉ី នៅភូមិក្រ ឃុំអាងក្វាងហ៊ឺវ បានឲ្យដឹង៖ ខ្ញុំទៅផ្សារជារៀងរាល់ថ្ងៃ។ ខ្ញុំតែងយកចិត្តទុកដាក់ស្តាប់ការផ្សាយសំឡេងតាមរយៈប្រព័ន្ធផ្សាយសំឡេងនៅដំណាក់សុខាភិបាលឃុំ។ ជារៀងរាល់ថ្ងៃ ខ្ញុំទទួលបានព័ត៌មានទាក់ទងនឹងស្ថានភាពជំងឺរាតត្បាត អំពីអនាម័យបរិស្ថាន អំពីវិធីសាស្រ្តបង្ការ ទប់ស្កាត់ជំងឺ។ល។ ហេតុនោះ ខ្ញុំ ក៏ដូចជាបងប្អូនលក់ដូរនៅផ្សារនេះ តែងម្ចាស់ការក្នុងការបង្ការ និងទប់ស្កាត់ជំងឺ ដូចសុភាសិតបុរាណបានពោលថា “ការពារ ប្រសើរជាងព្យាបាល”។

វេជ្ជបណ្ឌិតឱសថបុរាណ ហុងវ៉ាំងភឹង កំពុងពិនិត្យជំងឺជូនលោកយាយអ៊ុងធីឡាញ់ ។

     វេជ្ជបណ្ឌិតឱសថបុរាណ ហុងវ៉ាំងភឹង អនុប្រធានដំណាក់សុ​ខាភិបាលឃុំ អាងក្វាងហ៊ឺវ បានឲ្យដឹងថា៖ ដោយមានគំនិតត្រៀមជាស្រេច ក្នុងការបង្ការ ទប់ស្កាត់ជំងឺ ម្ល៉ោះហើយ ដំណាក់សុ​ខាភិបាលឃុំ អាងក្វាងហ៊ឺវ កសាងផែនការ និងវិធានការដើម្បីបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតតាមរដូវកាល។ ដំណាក់តែងច្បាមខ្ជាប់ និងអនុវត្តល្អតាមកម្រិតផែនការនៃកម្មវិធីគោលដៅជាតិស្តីពីសុខាភិបាលជាតិ។ សហការជាមួយនឹងបណ្តាគណៈ ផ្នែក អង្គការចាត់តាំងមហាជនឃុំ សាលារៀនក្នុងឃុំ ដើម្បីផ្សព្វផ្សាយ អនុវត្តល្អកម្មវិធីបង្ការគ្រោះថ្នាក់បណ្តាលឲ្យរងរបួស បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ សុខាភិបាលនៅតាមសាលារៀន។ល។ ដើម្បីអនុវត្តសម្រេចប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ ទប់ស្កាត់ជំងឺ ដំណាក់សុខាភិបាលឃុំ អាងក្វាងហ៊ឺវ បានសហការជាមួយដំណាក់ផ្សាយសំឡេងរបស់ឃុំ ដើម្បីផ្សព្វផ្សាយអត្ថបទស្តីពីការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ជំងឺកូវីដ-១៩ ជំងឺរបេង គ្រុនឈាម សម្ពាធឈាម ជំងឺដាច់សសៃឈាមខួរក្បាល ជំងឺអាត់ដៃ-ជើង-មាត់ ។ល។ ចាត់តាំងព្យួរបដានៅកន្លែងដែលមានប្រជាជនធ្វើដំណើរច្រើន ដូចជាផ្សារ សាលារៀន។ ចាត់តាំងយុទ្ធនាការឃោសនាការនៅមូលដ្ឋាន ភ្ជាប់ជាមួយនឹងការប្រជុំជីវភាពក្រុម តំបន់ប្រជាជនស្នាក់នៅ ដើម្បីញ៉ាំងឲ្យប្រជាជនបង្កើនការយល់ដឹង អនុវត្តល្អការងារបង្ការ ទប់ស្កាត់ជំងឺគ្រប់ប្រភេទ។

     បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំអាងក្វាងហ៊ឺវ មានកម្មាភិបាល បុគ្គលិក ០៦ នាក់ រួមមាន៖ វេជ្ជបណ្ឌិតឱសថបុរាណ ម្នាក់ គ្រូពេទ្យពហុព្យាបាល ០៣ នាក់ ពេទ្យឆ្មបម្នាក់ ឱសថការីម្នាក់។ ដើម្បីថែទាំសុខភាពប្រជាជនជាង ៩.៦០០ នាក់ក្នុងឃុំ ក្រុមគ្រូពេទ្យនៃដំណាក់សុ​ខាភិបាលឃុំអាងក្វាងហ៊ឺវ តែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អ ដើម្បីធ្វើឱ្យដំណាក់បានជាទីទំនុកចិត្តសម្រាប់ប្រជាជនមកពិនិត្យ និងព្យាបាលជំងឺ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.